Part 36 ប្តីអូន

135 12 0
                                        


« ហ្វត់..? បើពួកយើងរៀនចប់ ឯងទៅរៀននៅទីក្រុងចោលយើងទេ..?» ហើយបើឯងទៅ ឯងភ្លេចខ្ញុំទេ.. ពោលរួចរាងក្រាស់ក៏ឈប់កង់នៅក្រោមដើមអំពិលមួយនៅលើតួរមួយនោះ..

« ខ្ញុំនឹងទៅរៀនបន្ត » និយាយមកដល់ចំណុចនេះអ្នកទាំងពីរក៏ចាប់ផ្តើមទម្លាក់ទឹកមុខចុះ ហាក់មិនពេញចិត្តជាមួយនឹងសម្តីរបស់រាងតូច
នោះទេ ព្រោះមិនចង់ឃ្លាតពីមនុស្សដែលខ្លួនស្រលាញ់.. តែក៏មិនអាចឃាត់អនាគតរបស់មនុស្សដែលខ្លួនស្រលាញ់ផងដែល..

« ជេម» ឯងទៅជាមួួយយើងដែលទេ.???? ជាមួយទឹកមុខស្មើធេង Fourth ក៏បានចោតឡើង កែវភ្នែកក្រហមរងាល់...‌! វាជាពេលដែល
លំបាកបំផុត នៅពេលដែលស្នេហាឈានមកដល់ពេលដែលត្រូវ រស់នៅឆ្ងាយគ្នា..

« ហឹម» ជេមស្រូបដង្ហើមចូលមួយយ៉ាងស្មុគស្មាញ់ ព្រោះទាំងពីដើមរឿងមកម្លេះ រាងក្រាសមិនមែនជាមនុស្សល្អ និងជាសិស្សពូកែនោះទេ...

ឯងមិនទៅទេហ៎.?? គិតសិនក៏បានណាជេម..? ខ្ញុំមិនចង់នៅឆ្ងាយពីឯងទេ.. សម្តីដ៏មានន័យមួយដែលចេញពីសង្សាររបស់ខ្លួន ធ្វើឲ្យជេមញញឹមឡើងទាំងក្តីសុខ...

« ដើម្បីអនាគតអូន បងមិនហាមឃាតនោះទេ» កុំព្រោះតែបង ធ្វើឲ្យអូនបាត់បងក្តីស្រមៃណាហ្វត់ លើកនេះកំលោះជេមរបស់យើងគឺនិយាយនឹងធ្វើបានល្អណាស់ មិនព្រោះតែក្តីស្រលាញ់របស់ខ្លួន ធ្វើឲ្យខូចអនាគតសង្សាររបស់ខ្លួននោះទេ មានជម្រុមបន្ថែ..

អរគុណណាស់..? ទឹកភ្នែកក៏បានស្រក់ចុះ ពីផែនថ្ពាល់រាងតូច រួចក៏ទម្លាក់ខ្លួនគេងលើភ្លៅជេមទាំងអួលណែន ព្រោះបើខ្លួនទៅប្រាកដណាស់អ្វីនឹងប្រែលប្រួល...

តែក៏ត្រូវតែទៅជាដាច់ខាត ដើម្បីក្តីស្រមៃរបស់ខ្លួន.... មិនយូរពេលវេលាប្រឡងក៏បានមកដល់ អ្នកទាំងអស់គ្នាក៏ទទួលបានលទ្ធផល
ល្អរៀងខ្លួន រួមទាំងGem ផងដែគ្រាន់តែពេលនេះមកដល់មិនបានធ្វើឲ្យអ្នកទាំងពីរសប្បាយចិត្តនោះទេ មានតែធ្វើឲ្យខ្វល់ខ្វាយលើសដើម....

« មួយខែក្រោយមក»

« fourth ទៅកុំភ្លេចបងណា» វាជាពេលចុងក្រោយហើយដែលអ្នកទាំងពីរបានជួបមុខគ្នា ក៏ព្រោះតែរាងតូចជាសិស្សពូកែ ក៏ទទួលបានអាហារូបកណ៍ ទៅរៀននៅទីក្រុង..!

ម៉ែគ្រូក្រមួនស្នេហ៍Where stories live. Discover now