Part 29 ត្រាំទឹក

157 19 2
                                        

និយាយចុះនិយាយឡើងរាងក្រាសក៏គិតទៅដល់រឿងកាលពីរ
យប់មិញ..! ព្រោះយប់មិញនេះខ្លួនត្រូវតែមានរាត្រីទឹកឃ្មុំតែខ្លួនបានជាស្រវឹងជោគជាំទៅវិញ..! គិតរួចគំនិតអាក្រក់ក៏បានកើតឡើងភ្លាម

« តោះអូនទៅងូតទឹក..! » ពោលរួចរាងក្រាស់ក៏ទាញកាយតូចឲ្យទៅជាមួយខ្លួន តែរាងតូចមិនបានព្រមទៅស្រួលនោះទេ..!

« អត់ទេ បងទៅងូតម្នាក់ឯងទៅ..» អូនគេងបន្តបន្តិចទៀត..! ដោយដឹងគំនិតpondកំលោះតូចមិនបានស្របតាមនោះទេ ក៏ពោលបដិសេធឡើង..!

« មិនបាន» pondជ្រួញចិញ្ជើមរួចក៏លើកបីរាងតូចដាក់ទៅលើស្មាខ្លួន ធ្វើមើលតែប្រពន្ធជាកូនក្មេង តែក៏ដូចពិតមែននឹងអ្នកទាំងអស់គ្នាពេលលើកដាក់លើស្មាទៅកំលោះតូចរើខ្លួន បង្ហាញឲ្យឃើញពីរជើងខ្វៃៗរបស់រាងតូចដែរកំពុងតែរើបម្រាស់នោះ..!

«..ព្រូង..» សំឡេងខ្ចាយទឹកក៏បានបន្លឺឡើងជាមួយ ខណៈពេលដែរកាយតូចត្រូវបានរាងក្រាសទម្លាក់ចូលទៅក្នុងទឹកព្រូង បណ្តាលឲ្យអាវសស្តើងល្ហៀកត្រូវបានទទឹកជោគជាប់ជាមួយនឹងសាច់ដងខ្លួនស្រលូននោះ..!

« pond.' រងាណាស់..! ម្តេចក៏ធ្វើបែបនេះ» phuwin ច្រលោតឡើងព្រោះខ្លួនមិនទាន់នឹងស្វាងផង ក៏ត្រូវបានគេទម្លាក់ចូលទៅក្នុងទឹកបែបនេះ..!

អារម្មណ៍ងងុយក៏ស្វាងចែសតែម្តង បបូរមាត់ក៏ចាប់ផ្តើមស្វាយ ត្រូវតែរងាហើយទាំងព្រឹកទៀតអ្នកណាទ្រាំបាន..!

« ក៏អូនស្អឹកនោះអី» pond ពោលឡើងទាំងសើចកខឹក រួចក៏ដោះអាវខ្លួនចេញទុកត្រឹមតែខោខ្លីត្រឹមជង្គុយមួយតែប៉ុណ្ណោះ..! ខ្នងក្រាស់ក្មឹក ស្មារីកធំ បានបង្ហាញឲ្យរាងតូចឃើញយ៉ាងច្បាស់ពេញៗភ្នែកតែម្តង..!

មិននិយាយច្រើន បុរសកំហូចក៏ញញឹមចុងមាត់ខណៈពេលដែរដៃកំពុងតែកេះដែកកេះដុតទៀនក្រអូបក្លិនវ៉ាន់នីឡា ប្រអូបប្រហើរពេញទាំងបន្ទប់ទឹក..!

អាងទឹកមួយដែរធ្វើពីរឈើ អប់ជាមួយនឹងក្លិនផ្កាស្រស់ ក៏ដូចជាផ្កាគ្រៀម មានពោលពេញទៅដោយស្រទាប់ផ្កាកុលាបស្រស់ចប្រុះពណ៍ពេញទាំងផ្ទៃទឹក.! អាងនោះធ្វើអំពីរឈើក៏ពិតមែន តែវាមិនលេចជ្រាប់ទឹកមោះទេ វាប្រៀបបានដូចជាទូកយ៉ាងចឹង..!

ជាមួយនឹងដំណើរមាំ រាងក្រាស់ក៏ឆ្ពោះមកកាន់កំលោះតូចដែរកំពុងតែត្រាំក្នុងអាងទឹកនោះរួចក៏ចូលទៅក្នុងជាមួយនឹងប្រពន្ធបាត់ទៅ..!

« បងចូលមកធ្វើអី..?? » ចង្អៀតណាស់..?? អាយយ.! Phuwin ស្រែកឡើងមួយរំពេចខណៈពេលដែលជង្គុងខ្លួនបានប៉ះជាមួយនឹងឈើបណ្តាលឲ្យឈឺជាទម្ងន់...!

« ប្តីប្រពន្ធក៏ត្រូវតែងូតទឹកជាមួយគ្នាបែបនេះហើយ» យ៉ាងមិច មិនចង់ងូតទឹកជាមួយប្តីទេហ៎..???

« អត់ នឹងហើយ..? » ក្មេងតូចខឹងហើយ រួចក៏ឆ្លើយឡើងទាំងមិនមើលមុនpond..'

«តាមពិតទៅបងមិនចង់ងូតទឹកទេ» !!

« អាវ..! បើបងមិនចង់ងូតចូលមកធ្វើអី..??? ចេញទៅវិញទៅ..!

« បងគ្រាន់តែចង់នៅជិត ក៏នៅក្បែរអូន» យប់មិញសុំទោសណាមិនបានផ្តល់ក្តីសុខឲ្យអូន ស្រវឹងពេកសុំទោសណាប្រពន្ធសម្លាញ់..!

« មិនបាច់ទេ ខ្ញុំមិនចង់បាន» phuwin ងៀកទៅសម្លក់រាងក្រាស មនុស្សខ្លះពិបាកយល់ណាស់ ប្រាប់ថាមិនខឹងក៏មិនប្រាកដថាមិនខឹងនោះទេ ..!

« បើមិនខឹងម្តេចក៏ធ្វើមុខបែបនេះហាប្រពន្ធបង» pondនិយាយឡើងខណៈពេលដែរដៃធ្វើសសៃស្មាឲ្យប្រពន្ធ...! នឹងសួរជារឿង..! Phu ស្រលាញ់បងទេ...???

« មិនដឹងទេ..»

ហេតុអ្វីក៏មិនដឹង វាជាចិត្តរបស់អូនតា..!

« ក៏មិនចង់ប្រាប់នឹងហើយ..! បងចង់យ៉ាងមិច..???

« តែបងស្រសាញ់phu នោះអី..! » pondឧទានឡើងទាំងអង្អែលស្មារាងតូចតិច ធ្វើឲ្យកាយតូចចាប់ផ្តើមព្រឺឆ្អឹងខ្នងមួយរំពេច..!

« បានហើយអូនរសើប» រាងតូចក្រញែញខ្លួន រួចក៏បែបខ្នងសម្លឹងទៅកាន់អ្នកក្រោយខ្នង..!

Pond មិនបាននិយាយអ្វីនោះទេ ក្រៅពីរប្រសព្វកែវភ្នែកគ្នាទៅវិញទៅមក ឃើញដល់ក្រអៅបេះដូងគ្នាទៅវិញទៅមក..!

« បងស្រលាញ់អូន » ចុះអូនស្រលាញ់បងទេ??? មួយសំណួរនេះទោះជាសួរមួយជីវិតក៏មិនមានអារម្មណ៍ថាគ្រប់គ្រន់នោះទេ..!

« គឺ..! ក៏ស្រលាញ់នឹងហើយ..» អ្នកណាទៅរៀបការជាមួយនឹងមនុស្សដែរខ្លួនមិនស្រលាញ់ហ៎..?? Phuwin ឆ្លើយឡើងទាំងអៀនមាត់សម្លឹងទៅកាន់រាងមាំយ៉ាងពេញភ្នែក ខណៈពេលដែលដៃទាំងពីររបស់គេកំពុងតែដោះលាវអាវរបស់ខ្លួន..!

រំពេចនោះpond ក៏ចាប់ផ្តើមធ្វើតាមអ្វីដែរខ្លួនមិនបានធ្វើកាលពីរ
យប់មិញ..! បបូរមាត់ធំក្រាស់ក៏ចាប់ផ្តើមទម្លាក់ចុះទៅប៉ះជាមួយនឹងបបូរមាតតូចច្រមិចពណ៍ផ្កាឈូកនោះ!!

ម៉ែគ្រូក្រមួនស្នេហ៍Where stories live. Discover now