មួយសន្ទុះក្រោយមក ទ្វារក៏បានបើកឡើង បង្ហាញឲ្យឃើញពីរបុរសម្នាក់ដែរជាប្តីរាងតូចនឹងឯង ដោះអាវបង្ហាញរាងមាំមួន រួចក៏ដើរចូលមកទាំងដំណើរត្រេតត្រូត ហាក់ដូចជាមនុស្សស្រវឹងស្រាចឹង.! ដៃម្ខាងក៏កាន់អាវ ដែរខ្លួនដោះចេញនោះមកបក់ចុះឡើងៗ ទាំងបែកញឺសជោគ..!
Phu...' Phuwin ..! គេងនូវអូន..! ប្តីមកវិញហើយ...!
« ....Zzzz....' តែស្ងាតច្រៀបហាក់មិនមានអ្នកណាឆ្លើយតបសោះ»
អូន..! អូនហា.??? Pond ក៏បានដើរចូលមកក្នុងបន្ទប់របស់ខ្លួន តែមិនអាចចូលបាននោះទេ ព្រោះជាប់គន្លឹះបាតទៅ..! ឃើញបែបនេះរាងក្រាសដឹងភ្លាមថាប្រពន្ធខឹង..! ក៏គោះឡើងជារឿយៗ..!
ហឹម..! មកវិញហើយហ៎..! អាប្តីកំហូច..?? Phuwin ឮគ្រប់ពាក្យពេច តែមិនខ្ចីបើកទេ នៅតែបន្តស្រែកមកពីរខាងក្នុង.
« ដេក..! ក្រៅផ្ទះទៅ.! » អូនមិនបើកឲ្យទេ.! ហើយកុំមកស្រែកឡូឡាប្រយ័ត្នភ្ញាក់កូន..!
« អាវវ.! ម្តេចក៏ធ្វើចឹងដាក់ប្តីអូន..! » នៅក្រៅមូលខាំណាស់.!
« អ្នកណាឲ្យបងមកផ្ទះយឺត» មិនដឹងជាទៅជួបស្រីណាផងក៏មិនដឹង
« មានឯណា» បើទ្វារឲ្យប្តីណាអូនណា.!
« អត់» ដេកក្រៅបន្ទប់ទៅថ្ងៃនេះ..! Phu និយាយបែបនេះក៏ពិតមែន តែខ្លួនបែបជាទៅឈរមាត់ទ្វាររួចចាំស្តាប់មើលថាប្តីខ្លួននឹងធ្វើអ្វីទៀត...!
« Phu ហា.! អូនចង់ឲ្យប្តីគេងក្រៅមូលខាំមែនទេ..? » មិនប្រុងបោះខ្នើត បោះភួយឲ្យប្តីដណ្តប់ទេហ៎..??? Pond ពោលឡើងទាំងលាក់កំនួច ព្រោះគិតថាបើសិនជាphu បើកទ្វាប្រាកដជាជាប់អន្ទាក់ខ្លួនមិនខាន..!
« អត់ទេ..! ទៅយកនៅក្រោមទៅ» បំណាច់ជាខឹងប៉ុណ្ណឹងហើយ ខ្ញុំមិនបើកឲ្យជាដាច់ខាត.!
« បាន.! បើអូនចង់ឲ្យមូលខាំបង បងក៏ព្រម» រាងក្រាស់ពោលឡើងទាំងដាច់អហង្ការរួចក៏ចាប់ផ្ទៀងត្រចៀកស្តាប់រាងតូច..! អ្វីដែរគាត់គិតក៏បានសម្រេចពិតមែន phuwin ក៏លួចបង្ហើបទ្វារក្រាក ចូលមើលpond..' តែក៏ត្រូវភ្ញាក់មួយទំហឹម..!
« ហាយយ» សំឡេងស្រែកចង់បែបផ្ទះក៏បានបន្លឺឡើង អ្នកណាទៅដឹងថាប្តីកំហូចរូបនេះនៅឈរនៅមុខទ្វារចាំខ្លួនយ៉ាងនេះសោះ.!
