"នៅ5ថ្ងៃទៀត"ជីវ៉ា
"មិចក៏នៅដល់ទៅ5ថ្ងៃទៀត នេះប៉ុន្មានថ្ងៃមុនលេាកទៅចាក់ថ្នាំទុបស្កាត់វាមែនទេ?" ជុងហ្គុកនិយាយទាំងច្រលេាត ព្រេាះតែគេចង់ធ្វេីជីវ៉ាមានកូនឲប៉ាគេដេីម្បីស្នងត្រកូលឲរួចៗទៅនេាះគេនឹងអាចទៅត្រូវគ្នាជាមួយថេយ៉ុងវិញបាន
"កាលពី3ថ្ងៃមុនខ្ញុំក៏បានឡេីងកម្តៅដែរ តែមកពីបងរវល់ទៅធ្វេីជំនួញបាត់មុនចឹងហេីយបានជាខ្ញុំត្រូវតែចាក់ថ្នាំទុបស្កាត់វាមុន"ជីវ៉ា
" ឥឡូវខ្ញុំប្តូរចិត្តវិញហេីយ ទេាះលេាកឡេីងកម្តៅទៀតឬក៏មិនឡេីងក៏ដេាយក៏ខ្ញុំមិនទៅសម្គាល់លេាកដែល ហេីយក៏ត្រូវចាំផងថាលេាកគ្រាន់តែជាអ្នកពពេាះឲគ្រួសារចន" ជុងហ្គុកងេីបឈរចេញពីសាឡុ
" ចុះបងចង់ឲអាល់ហ្វាណាមកសម្គាល់ខ្ញុំ? បេីបងមិនព្រមសម្គាល់ខ្លួនខ្ញុំទេនេាះប៉ារបស់បងនឹងសង្ស័យមិនខាន....ការសម្គាល់បណ្តោះអាសន្នគឺមានពណ៌ក្រហមក្រម៉ៅ ហេីយការសម្គាល់អចិន្រ្តៃយ៍មានពណ៌ខៀវ ចុះបេីខ្ញុំគ្មានចំណុចពណ៌ខៀវនៅលេីដៃ នេាះប៉ារបស់បងនឹងដឹងថាខ្ញុំមិត្រូវបានបងសម្គាល់ទេ" ជីវ៉ានិយាយរៀបរាប់ប្រាប់ជុងហ្គុកទាំងគេលេីកដៃអាវរបស់គេសេីយមេីលចំណុចក្រហមស្រាលតូចមួយបញ្ជាក់ពីភាពអូមេហ្គាមិនទាន់ត្រូវអាល់ហ្វាសម្គាល់
" ខ្ញុំនឹងដេាះស្រាយបញ្ហាសម្គាល់នេះវិញម្តងទៀត....បេីពេលនេាះលេាកឡេីងកម្តៅកុំភ្លេចCallមកខ្ញុំ...ខ្ញុំមានវិធីមួយដេាះស្រាយហេីយ"ជុងហ្គុកដកដង្ហេីមធំហេីយក៏អង្គុយវិញ
" ខ្ញុំដឹងហេីយ"ជីវ៉ា
" ចេញទៅបានហេីយ"ជុងហ្គុកឈ្ងេាកមុខចុះហេីយលេីកដៃក្រវាសដេញជីវ៉ាចេញពីបន្ទប់គេ
" បាន" ជីវ៉ាក្រេាកឈរដេីរចេញយ៉ាងលឿន នៅធ្វេីអីទៀតបេីគេដេញហេីយ ហេីយម៉្យាងទៀតចរិកគេក៏មិនចេះទ្រនរណាដូចគ្នា
" នេះគ្មានសារ គ្មានការទាក់ទងមកវិញ...ថេយ៍នេះអូនពិតជាមិនCallមកបងម្តងទៀតពិតមែន"គ្រាន់តែជីវ៉ាទៅបាត់ភ្លាមជុងហ្គុកប្រញាប់ទាញទូរស័ព្ទរបស់ខ្លួនមកមេីលក្រែងថេយ៉ុងព្រមCallមកអង្វរគេ តែបែជាផ្ទុយស្រឡះព្រេាះគិតគេខុសទៅហេីយ
YOU ARE READING
រឿង ទ្រុងស្នេហ៌អតិតប្តី (Translate from anima)
Romanceជាគូរស្នេហ៌ដែលស្រឡាញ់គ្នាដេាយមិនគិតថាពួកគេជាអាល់ហ្វាដូចគ្នាក៏ដេាយ។ តែអ្វីៗក៏ត្រូវប្រែប្រួល ដេាយសារតែត្រូវការអ្នកស្នងត្រកូល ? តេីនឹងមានអ្វីបន្តទៅ បេីពួកគេមិនអាចមានកូនបាន?
Ep19នេះលេាកនិយាយអីមានដឹងខ្លួនទេ
Start from the beginning
