Ep1: អាត្មានិយម

1.4K 77 8
                                        

         នៅឯវិមានមួយកន្លែងដែលអ្នកណាៗក៏ស្គាល់ថាជាវិមានចន ដែលជាកម្មសិទ្ធរបស់ម្ចាស់ក្រុមហ៊ុនGFD។  នាពេលយប់មេឃកាន់តែងងឹតទៅៗ ផ្លេកបន្ទរបន្លឺឡេីងព្រៀកៗទាំងបញ្ចេញពន្លឺឲយេីងឃេីញពីក្មេងប្រុសម្នាក់ដែលកំពុងតែរកគេចពីការតាមចាប់របស់មនុស្សមួយក្រុមនៅរានហាលខាងមុខផ្ទះ។

   "ចេញទៅ ពួកឯងកុំចូលមកឲសេាះ" ក្មេងប្រុសម្នាក់នេាះមានឈ្មេាះថាគីម ថេយ៉ុង ជាអាល់ហ្វា មានអាយុ19ឆ្នាំ ហេីយជានិសិ្សតខាងវិស្វកម្មឆ្នាំទី1

   "បេីពួកឯងនៅតែចូលមកទៀត កុំបន្ទេាសថាយេីងមិនបានប្រាប់ឲសេាះ.....!!.." ថេយ៉ុងបានឈរនៅរានហាល ដេាយក្នុងដៃមានកាន់កាំបិតមួយទុកការពារខ្លួនពីពួកដែលមកចង់ចាប់គេ

   ខណៈពេលនេាះតែថេយ៉ុងកំពុងតែភ្ជុងកាំបិតនេាះ ក៏ស្រាប់តែមានបុរសម្នាក់បានដេីរសំដៅមករកគេ ដេាយបុរសម្នាក់នេាះមានសក់រលាស់បាំងភ្នែកបន្តិចតែមេីលទៅគួរឲទាក់ទាញ ដេាយសមជាមួយអាវខ្វាស្ស៊េពណ៌ខ្មៅទៀត គឺបានបញ្ជាក់ថាគេពិតជាមានអំណាចខ្លាំងណាស់

   "ថេ..ថេ..អូនដាក់កាំបិតចុះទៅ" បុរសម្នាក់នឹងមានឈ្មេាះថាចន ជុងហ្គុក ជាអាល់ហ្វា មានអាយុ23ឆ្នាំ រាល់ថ្ងៃគេពិតជាមានមុខមាត់ខ្លាំងណាស់ខាងផ្នែករកសុីដែលអ្នកណាៗក៏ស្គាល់ ហេីយបច្ចុប្បន្នជុងហ្គុក និងថេយ៉ុងក៏ជាសង្សានឹងគ្នាដែល ។ បេីនិយាយទៅពីរនាក់នឹងស្រឡាញ់គ្នា5ឆ្នាំហេីយ

   (អាល់ហ្វា គឺជាប្រភេទអរម៉ូនម៉្យាងដែលមិនអាចមានកូនបានឡេីយ។  ចំណែក អូមេហ្គា គឺជាប្រភេទអរម៉ូនដែលអាចមានកូនបាន)*នេះសម្រាប់អ្នកដែលមិនទាន់ស្គាល់ថាអាល់ហ្វា និងអូមេហ្គា ជាអ្វីណា*

   " .........'' ថេយ៉ុងមិនបានឆ្លេីយតបនឹងជុងហ្គុកទេ ហេីយថេយ៉ុងក៏នៅតែបន្តយកកាំបិតមកចង់ផ្ជុងជុងហ្គុកវិញ

   "អូនពិតជាចង់ប្រយុទ្ធជាមួយបងមែនទេ ថេ"ជុងហ្គុកបានដេីរចូលទៅជិតថេយ៉ុងម្តងបន្តិចៗដេាយមិនញញេីតនឹងកាំបិតដែលថេយ៉ុងកាន់នេាះទេ គេចូលទៅកាន់តែកៀកទៅៗ

  "លែងអូនណាជុង.....អូនក្លាយទៅជាអាល់ហ្វាតាំងពូអាយុ18ឆ្នាំងមកម្លេះ ហេីយអូនក៏នឹងក្លាយជាអាល់ហ្វារហូតទៅ" ថេយ៉ុងព្យាយាមរមូលដៃចេញពីការចាប់របស់ជុងហ្គុក

រឿង ទ្រុងស្នេហ៌អតិតប្តី (Translate from anima)Donde viven las historias. Descúbrelo ahora