Ep15 សង្ស័យ

678 67 4
                                        

           ផាំង.....!!!

         មិនចាំយូរជុងហ្គុកក៏បានយកឈេីធំមួយមកវ៉ៃបំបែកកញ្ចក់បង្អួចរួចក៏លេាតផ្លេាះចូលទៅខាងក្នុងបានសម្រេច ដេាយមិនមានអ្នកណាម្នាក់ហ៊ានចូលទៅតាមជុងហ្គុកឡេីយ

        " ហេតុអីក៏ក្លិនអកម៉ូនមួយនេាះកាន់តែខ្សេាយទៅៗ....!!!" ជុងហ្គុក

        " ក្លិនបាត់ទៅហេីយ...!! មិនត្រូវទេប្រសិនបេីអូមេហ្កាមករដូវពិតមែន ក្លិនអកម៉ូននឹងមិនអាចបាត់ងាយៗបានទេ ....!!" ជុងហ្គុកដេីរចូលក្នុងបានបន្តិចស្រាប់តែបាត់ក្លិនតែម្តង នេះវាពិតជាចម្លែកណាស់បេីអូមេហ្កាបាត់ក្លិន វាត្រូវតែមាននរណាម្នាក់បានសម្គាល់គេ តែនេះក៏គ្មាននរណាម្នាក់ចូលមកក្រៅពីគេដែល

       " ខ្ញុំរកមិនឃេីញសូម្បីតែស្រមេាលរបស់ថេយ៉ុងនៅក្នុងនេះ...អាចថាគេ...ឬក៏មនុស្សដែលនៅក្នុងនេះមិនមែនជាថេយ៍..." ជុងហ្គុកបានដេីររកថេយ៉ុងនៅក្នុងអគារនេះគ្រប់ជាន់តែនៅមិនទាន់ឃេីញរហូតដល់គេអាចឡេីងដល់ជាន់ខាងលេី

       ក្រាក...!!!

            សុខៗទ្វារនៅខាងក្រេាយខ្នងរបស់ជុងហ្គុកក៏បានបេីកឡេីង ធ្វេីឲជុងហ្គុកងាកទៅរកមេីលតាមប្រភពនៃសម្លេងនេាះក៏បានឃេីញមានស្រមេាលមនុស្សប្រុសរាងតូចច្រឡឹងដេីរចេញមក

        " ថេយ៍...!!" គ្រាន់តែបានឃេីញថាម្នាក់នេាះជាថេយ៉ុងភ្លាមជុងហ្គុកក៏បានរត់ទៅរកយ៉ាងលឿន

       " ថេយ៉ុងអូនឡេីងកម្តៅមែនទេ? ម្នាក់ដែលនៅក្នុងបន្ទប់នេាះជាអូនមែនទេ?..!!" ជុងហ្គុក

        " លេាកយល់ច្រឡំហេីយ...!! ខ្ញុំជាអាល់ហ្វាគ្មានថ្ងៃដែលខ្ញុំឡេីងកម្តៅទេ " ថេយ៉ុងតបទៅជុងហ្គុកវិញទាំងទឹកមុខធម្មតា នេះមិញកុំតែគេបានលេបថ្នាំទប់ស្កាត់ដែលជីនឲទេ កុំអីត្រូវបែកការឲជុងហ្គុកដឹងមិនខានថាគេកំពុងតែឡេីងកម្តៅ

        " មិនពិត...!!មិនអាចទេឲបងហិតក្លិនបន្តិចមក..!" ជុងហ្គុកបានទាញថេយ៉ុងឲមកជិតខ្លួនដេីម្បីចង់ដឹងថាជាថេយ៉ុងមែនឬអត់ តែថេយ៉ុងក៏រេីបម្រាស់មិនចង់ឲជុងហ្គុកប៉ះខ្លួនគេ

រឿង ទ្រុងស្នេហ៌អតិតប្តី (Translate from anima)Where stories live. Discover now