"តាំងតែពីខ្ញុំបានទាក់ទងជាមួយគេមក ខ្ញុំបានគិតរួចមកហេីយថាជាមួយនឹងអត្តសញ្ញាណ និងថានៈរបស់គេពិតជាមិនអាចអនុញ្ញាណឲមានស្នេហ៌ហេីយកាត់ផ្តាច់ការមានកូនសម្រាប់អ្នកស្នងដំណែងបានឡេីយ.....!!!"ថេយ៉ុងដេីរបណ្តេីរជូតទឹកភ្នែកដែលវាកំពុងតែហូរមកបន្តបណ្តេីរ
"គឺខ្ញុំបានត្រៀមខ្លួនសម្រាប់ការបែកគ្នាគ្រប់ពេល.....ប៉ុន្តែហេីយអីពេលនេះខ្ញុំបែជាឈឺចាប់ខ្លាំងយ៉ាងនេះទៅវិញ.....ឯណាដែលថាមានស្នេហាហេីយគ្មានការអស់សង្ឃឹមនេាះវាគ្រាន់តែជាកម្លាំងចិត្តមួយគ្រាបណ្ណេាះ.....ពេលនេះពួកយេីងសុទ្ឋតែដឹងគ្រប់គ្នាហេីយ ចឹងវាដល់ពេលហេីយដែលត្រូវផ្តាច់ទំនាក់ទំនងមួយនេះចេាល" ពាក្យដែលពេារពេញដេាយការឈឺចាប់ទាំងគេមិនអាចនឹងហ៊ាននិយាយចេញមកក្រៅនេាះទេ គឺបានត្រឹមនិយាយ ឬកត់ទុកក្នុងចិត្តម្នាក់ឯងរួចក៏ព្រមដេីរចេញ។ លុះដេីរមិនទាន់បានប៉ុន្មានផងក៏ស្រាប់តែមានដៃមួយបានមកចាប់ដៃថេយ៉ុងឲឈប់
"អ្នកណាឲអូនទៅដេាយគ្មានការអនុញ្ញាណពីបង ....អូនគ្មានសិទ្ធិទៅកន្លែងណាទាំងអស់" ជុងហ្គុកបានរត់មកចាប់ដៃថេយ៉ុងឲបែមករកខ្លួន
"លេាកមានសិទ្ធអីមកជ្រៀតជ្រែកសេរីភាពរបស់ខ្ញុំនេាះ...!!!"ថេយ៉ុងខំប្រឹងក្រវាសដៃចេញតែមិនបានសម្រេចឡេីយ ព្រេាះជុងហ្គុករឹតតែបន្ថែមនៃការចាប់របស់គេមកលេីដៃថេយ៉ុង
" លេាកខ្លួនឯងជិតរៀបការហេីយ...ចឹងកុំមករំខានខ្ញុំទៀត" ថេយ៉ុង
" ខ្ញុំនឹងគេស្រឡាញ់គ្នាមក4ឆ្នាំហេីយ គឺខ្ញុំមិនដែលឃេីញគេដាច់ចិត្តម្លេះនេាះទេ...!!គេធ្លាប់តែទន់ភ្លន់ ចុះចាញ់ និងប្រុងប្រយ័ត្នពេលដែលគេនិយាយជាមួយខ្ញុំ...!!! តែនេះគេទៅជាបែបនេះភ្លាមៗខ្ញុំទទួលយកមិនបានទេ" ជុងហ្គុកគិតក្នុងចិត្តរួចមេីលមុខម្នាក់ដែលកំពុងតែមានះចង់ចាកចេញពីគេទាំងដែលកន្លងមកថេយ៉ុងមិនដែលបែបនេះឡេីយ
" គីម ថេយ៉ុង បងនិយាយជាលេីកចុងក្រេាយស្តាប់ឲច្បាស់ទៅមានតែបងទេដែលអាចនិយាយពាក្យថាចាកចេញ អូនគ្មានសិទ្ធិចាកចេញពីបងបាននេាះទេ" ជុងហ្គុកបានទាញខ្លួនរបស់ថេយ៉ុងមកឱបយ៉ាងណែនហាក់ដូចជាខ្លាចនរណាមកយកថេយ៉ុងចេញពីគេចឹង
YOU ARE READING
រឿង ទ្រុងស្នេហ៌អតិតប្តី (Translate from anima)
Romanceជាគូរស្នេហ៌ដែលស្រឡាញ់គ្នាដេាយមិនគិតថាពួកគេជាអាល់ហ្វាដូចគ្នាក៏ដេាយ។ តែអ្វីៗក៏ត្រូវប្រែប្រួល ដេាយសារតែត្រូវការអ្នកស្នងត្រកូល ? តេីនឹងមានអ្វីបន្តទៅ បេីពួកគេមិនអាចមានកូនបាន?
