Ep18ហេតុអីក៏ឯងត្រូវCallទៅរំខានគេ

393 52 23
                                        

             ក្រាក...!!

              កំពុងតែអង្គុយសុខៗស្រាប់តែទ្វារវិមានបានបេីកឡេីងបង្ហាញឲឃេីញពីបុរសចំណាស់ម្នាក់ និងស្ត្រីចំណាស់ម្នាក់កំពុងតែស្រែកទាមទារមករកថេយ៉ុងតែមិនអាចចូលបាន ព្រេាះកូនចៅជុងហ្គុកដែលយាមទ្វារមិនឲពួកគេចូល

           "ថេយ៉ុង" ស្ត្រីចំណាស់ព្យាយាមស្រែកហៅឈ្មោះរបស់ថេយ៉ុងខ្លាំងៗ

           "អ្នកមិនអាចចូលបានទេ!!"

          "ហេតុអីក៏ចូលមិនបាន?លែងយេីង យេីងទៅជួបកូនប្រុសរបស់យេីង" ត្រូវហេីយតាមពិតស្ត្រីចំណាស់ និងបុរសចំណាស់គឺជាម្តាយឪពុកបង្កេីតរបស់ថេយ៉ុង

             " នេះគេមិននៅផ្ទះទេអីបានជាមិនចេញមកទទួលប៉ាម៉ាក់បែបនេះ?"អ្នកដែលជាឪពុកនិយាយ

         " ឲពួកគាត់ចូលមក" សុខៗថេយ៉ុងក៏ដេីរចេញពីណាក៏មិនដឹងទាំងមុខមិនរីកព្រេាះគេគិតក្នុងចិត្តរួចហេីយថាឪពុកម្តាយគេមកនេះប្រហែលជាមានអីមិនខានឡេីយទេីបសុខៗមករកគេបែបនេះនេាះ នេះបេីតាមធម្មតាគាត់មិននឹងដែលមករវីរវល់នឹងគេផង

             "លែងដៃយេីង ពួកឯងមិនឃេីញកូនយេីងគេចេញមកទទួលយេីងទេហេស"ម្តាយរបស់ថេយ៉ុងឃេីញចឹងហេីយក៏ស្រែកថាឲកូនចៅជុងហ្គុកញ៉ែកៗរួចកីចាប់ផ្តេីមរកទៅរកថេយ៉ុងទាំងញញឹមញញែមប្លែក

            " ហេតុអីបានជាកូនមិនអេីពេីនឹងម៉ាក់ចឹងហាសថេយ៉ុង  កូននៅខឹងនឹងម៉ាក់ទៀតមែនទេ?រឿងលេីកនេាះជាកំហុសម៉ាក់ចឹងឲម៉ាក់សុំទេាស!!ម៉ាក់ពិតជាមិនបានទៅលេងល្បែងទៀតទេ"ម្តាយថេយ៉ុងដេីរចូលមកឱបដៃថេយ៉ុងទាំងទឹកមុខអន់ចិត្ត

            "គាត់សន្យាបែបនេះទៀតហេីយ" ថេយ៉ុងគិតក្នុងចិត្តទាំងអស់សង្ឃឹម នេះម្តាយគេពិតជាមិនដឹងពិតមែនឬថាគាត់និយាយបែបនេះប៉ុន្មានលេីកហេីយតែគាត់នៅតែទៅលេងល្បែងទៀត

          " គីម ថេយ៉ុង នេះឯងចេះមិនគេារពចាស់ទុំតាំងពីពេលណាហាស នេះម្តាយឯងគេខំនិយាយជាមួយឯង តែឯងបែជាធ្វេីទង្វេីរបែបនេះមែនទេអាកូនចង្រៃឬមួយក៏ឯងបានប្រុសចិញ្ចឹមឲដេកស្រួលសុីស្រួលហេីយលែងខ្វល់ពីយេីង" អ្នកដែលឪពុកស្រែកខ្លាំងៗ

រឿង ទ្រុងស្នេហ៌អតិតប្តី (Translate from anima)Where stories live. Discover now