Ep5 រត់ចេញពីនរក

648 77 7
                                        

      "មិនបានទេខ្ញុំនៅទីនេះមិនបានទេ ប្រសិនបេីអ្នកបម្រេីក្នុងវិមាននេះដឹងថាខ្ញុំកំពុងតែមានរដូវ(សារធាតុនៃអរម៉ូន)នេាះពួកគេប្រាកដជាហៅប្រាប់ជុងហ្គុកមិនខាន" ថេយ៉ុងក៏ប្រាប់ញាប់បម្រាស់ខ្លួនចេញពីលេីគ្រែទាំងលំបាកខ្លួន ដេីម្បីរត់ទៅរកទូរសម្លៀកបំពាក់ដេីម្បីផ្លាស់ប្តូរ

    តុ...តុ...!!

    "ម្ចាស់តូច អាហារថ្ងៃត្រង់របស់ម្ចាស់តូចរាល់ហេីយចា៎" ស្រីបម្រេីដែលជាមេការក្នុងផ្ទះបានមកគេាះទ្វារប្រាប់ថេយ៉ុងដូចរាល់ដងតាមបញ្ជារបស់ម្ចាស់វិមានមួយនេះ

   "ទុកខាងក្រៅសិនទៅខ្ញុំចង់ទៅលេងសួនច្បារខាងក្រៅសិន ពេលមកវិញខ្ញុំនឹងញុាំវា....." ថេយ៉ុង

    បន្ទាប់ពីឆ្លេីយតបរួចហេីយថេយ៉ុងក៏បានរៀបចំខ្លួនយ៉ាងក្រាស់ ព្រេាះតែមិនចង់ឲកាន់តែមានគេធុំក្លិនរដូវរបស់គេ

    "ពេលនេះជុងហ្គុកគេបានភ្ជាប់ពាក្យរួចហេីយ ប្រសិនបេីខ្ញុំពិតជាត្រូវបានគេសម្គាល់ទៀតនេាះ ខ្ញុំអាចក្លាយជនដែលទៅជ្រៀតជ្រែកទំនាក់ទំនងគេមិនខានឡេីយ" ថេយ៉ុង

  "ខ្ញុំមិនអាចឲខ្លួនឯងស្ថិតក្នុងការគ្រប់គ្រងរបស់គេអស់មួយជីវិតនេាះទេ" ថេយ៉ុង

   ដឹប...!!

     ថេយ៉ុងបានផ្លេាះបង្អួចចេញពីបន្ទប់យ៉ាងលឿនដេាយមិនបានបន្លឺសម្លេងខ្លាំងៗឡេីយ ខ្លាចថានឹងមានអ្នកបានដឹងថាគេលួចរត់ហេីយយករឿងទៅប្រាប់ជុងហ្គុក ហេីយនេាះក៏ប្រាកដណាស់គេនឹងអាចរស់នៅទាំងបែបនេះ.....!!

    ដេាយខ្លាចថានឹងមានអ្នកដឹងថាគេរត់ ថេយ៉ុងក៏បានរត់មកតាមទ្វារខាងក្រេាយផ្ទះវិញទាំងមានព្រៃយ៉ាងស្តុក។ កាន់តែរត់ គឺសារធាតុដែលនៅក្នុងខ្លួនរបស់ថេយ៉ុងគឺកាន់តែធ្វេីឲរាងកាយមានការឈឺចាប់ទ្វេរដង ចំណែកក្លិនអរម៉ូនដែលចេញពីក្នុងខ្លួនរបស់ថេយ៉ុងវិញគឺវាកាន់តែសាយភាយកាន់តែខ្លាំងទៅៗ

    "ក្លិនអរម៉ូនរបស់ខ្ញុំគឺកាន់តែខ្លាំងឡេីងៗហេីយ..........រាងកាយរបស់ខ្ញុំគឺកាន់តែមិនស្រួល បេីនៅតែបែបនេះទៀតខ្លាចថាខ្ញុំមិនអាចទ្រាំបាននេាះទេ តេីខ្ញុំត្រូវធ្វេីយ៉ាងមិចទៅ..?? " ថេយ៉ុង

រឿង ទ្រុងស្នេហ៌អតិតប្តី (Translate from anima)Where stories live. Discover now