Ep18ហេតុអីក៏ឯងត្រូវCallទៅរំខានគេ

Start from the beginning
                                        

             "ប៉ា ម៉ាក់...នេះបេីអ្នកទាំងពីរមករកខ្ញុំនៅទីនេះដេីម្បីតែមករកលុយនេាះខ្ញុំគ្មានអីឲទេ ចឹងអ្នកទាំងពីរទៅវិញចុះ" ថេយ៉ុងនិយាយទាំងសម្លឹងមុខអ្នកដែលមាននាមជាម្តាយឪពុក

           "ឯងរស់នៅក្នុងវិមានដ៏ប្រណិតបែបនេះហេីយនៅថាអត់លុយទៀតមែនទ?"ឪពុករបស់ថេយ៉ុងបន្តិចមុននឹងគាត់និយាយផងភ្នែកខំសម្លឹងមេីលវិមានរបស់ជុងហ្គុកផង រួចក៏គាត់ដេីរទៅទះស្មាររបស់ថេយ៉ុងតិចៗទាំងនិយាយសម្តីលួងលេាម

           "ឯងមិនមាន តែអ្នកប្រុសជុងហ្គុកមិនប្រាកដថាគ្មានទេ .....ក្រែងឯងជាសង្សារគេមែនទេ? ចឹងឯងទៅសុំលុយពីគេទៅ"

           "មែនហេីយៗ គ្រួសារចនសម្បូរលុយមិនខ្វះទេ ចឹងសម្បត្តិត្រឹមប៉ុន្មានលានសេាះបេីកូនទៅសុំពីគេ ក៏មិនអាចឲគេក្របានដែរថេយ៉ុង"ម៉ាក់របស់ថេយ៉ុងក៏បន្តពីប្តី

           " ខ្ញុំមិនអាចទៅសលុយគេបានទេ"ថេយ៉ុងព្យាយាមប្រកែក នេះរាល់ថ្ងៃគាត់ទុកគេជាស្អីទៅ ទុកគេជារបស់ដែលដេីរសុំលុយគេឲពួកគាត់យកទៅលេងល្បែងឬ

            "ប្អូនប្រុសរបស់ឯងគេជិតរៀបការឆាប់ៗហេីយ ហេីយគេក៏មិនអាចរស់ដេាយគ្មានផ្ទះរស់នៅបានដែល សំខាន់ផ្ទះនេាះតម្លៃត្រឹមតែ3លានដុល្លាទេ ត្រឹមតែប៉ុណ្ណឹងវាមិនស្មេីរនឹងចុងក្រចកអ្នកប្រុសជុងហ្គុកទេ....ឬមួយក៏ឯងបានរស់នៅទ្រនំស្រួលលែងគិតពីគ្រួសារហេីយមែនទេ?"

          "ប្អូនប្រុសគេរៀបការទិញផ្ទះ វាគឺជារឿងផ្ទាល់ខ្លួនរបស់គេតេី នេះមានរឿងអីត្រូវពាក់ព័ន្ធនឹងខ្ញុំនេាះ បេីគេចង់បានលុយគេក៏អាចរកដេាយខ្លួនឯងបានតេី " មួយមាត់ប្អូន ពីរមាត់ប្អូន នេះគាត់មានដែលស្រឡាញ់គេខ្លះដែលទេ គាត់គិតតែពីថាគេបានរស់នៅទ្រំនំខ្ពល់ រស់ស្រួល តែគាត់ពិតជាមិនដឹងនេាះទេថាទ្រនំខ្ពស់ដែលគាត់គិតនេះគឺជានរកទៅវិញនេាះទេ

            "មិចក៏បងមិននិយាយអីចឹង មេីលអាកូនរមិលគុណនេះវានិយាយអី"

            "ថេយ៉ុង បេីឯងមិនឲយេីង5លានដុល្លាក្នុងថ្ងៃនេះទេយេីងនឹងឯងអស់ឪអស់កូននឹងគ្នាហេីយ"អ្នកដែលជាឪពុកយកដៃចង្អុលកូនទាំងខឹង

រឿង ទ្រុងស្នេហ៌អតិតប្តី (Translate from anima)Where stories live. Discover now