« អ្នកណាថាបងនិងមិនទទួលខុសត្រូវ? តែ....មិនអីទេបងនិងយកអូនទៅនៅជាមួយព្រោះពេលនេះបងក៏ចង់នៅក្បែរប្រុសក្មេងដូចអូនដែរ» លោកហ្វាងក៏និយាយច្បាស់ៗទៅកាន់រាងតូច
« ពិតមែនឬ? បងមិនកុហកអូនទេបងនិយាយមក » ហ្វីលីកក្រោយពីលឺហេីយក៏ផ្លាស់ប្តូរទឹកមុខ ១៨០ ដឺក្រេខុសពីមុនដាច់ឯលោកហ្វាថក៏ងក់ក្បាលបញ្ជាក់ថាជាការពិតគាត់បម្រុងនិងអោនទៅថេីបថ្ពាល់រាងតូចតែក៏ត្រូវគេគេចនិងក្រោកចេញ
« បេីមិនទាន់បានសម្រេចអូនមិនទាន់ឲ្យថេីបទេអូនទៅសិនហេីយបងធ្វេីការងារបន្តចុះ » និយាយចប់ហ្វីលីកក៏ដេីរចេញទៅលោកហ្វាងក៏សម្លឹងមេីលដំណេីររាងតូចចេញទាំងញញឹមបន្តិច
ពេលចេញមកដល់ខាងក្រៅបន្ទប់វិញហ្វីលីកក៏ប្រែចរិកភ្លាមគេលេីកដៃមកបោសពេញខ្លួនធ្វេីដូចទេីបតែងេីបចេញពីសម្រាម
« ហឹសកុំអីមកចង់ប៉ះខ្លួនខ្ញុំឲ្យសោះគ្មានផ្លូវទេលោកហ្វាងលោកឃាតករ » គ្មានសូម្បីតែបុិនក្រចកដៃរាងតូចនិងមិនឲ្យគាត់មកប៉ះពាល់រាងកាយគេនោះទេគេមានផែនការច្រេីនចំពោះរឿងនេះតែមិនមែនការដោះដូរខ្លួន
« លោកត្រៀមខ្លួនរងចាំទទួលទង្វេីរដែលលោកបានធ្វេីខ្ញុំមិនឲ្យលោករួចខ្លួនទេ » ហ្វីលីក
ថ្ងៃស្អែកក៏បានមកដល់រាងតូចក៏បានរៀបចំអីវ៉ាន់ដាក់ក្នុងវ៉ាលីត្រៀមខ្លួនរួចជាការស្រេចក្នុងការសកសឹកមួយនេះដោយមិនស្ទាក់ស្ទេីរហេីយគេក៏មិនភ្លេចខលទៅប្រាប់មិត្តសម្លាញ់ដូចគ្នា
« ថាយ៉ាងម៉េចឯងទៅនៅភូមិគ្រឹះគាត់ថ្ងៃនេះហេីយ? » ហានដែលឆ្លេីយតបពីទូរស័ព្ទម្ខាងទៀតលាន់មាត់និយាយលឺបន្តិចទៀតនឹកស្មានមិនដល់ថាវាលឿនយ៉ាងនេះ
« ឯងនិយាយលឺម្លេះកុំធ្វេីដូចជាភ្ញាក់ផ្អេីលពេក »
« មិនឲ្យភ្ញាក់ផ្អេីលបានយ៉ាងម៉េចបេីឯងទេីបតែប្រាប់យេីងអាទិត្យមុននិង! ហ្វីលីកហា៎ឯងគិតច្បាស់ហេីយមែនទេថាឯងនិងទៅ? យេីងខ្លាចឯងមានគ្រោះថ្នាក់ » ហាននិយាយទាំងបារម្ភទៅកាន់រាងតូចកន្លងមកនេះមិត្តដែលនាយជិតស្និតជាងគេមានតែហ្វីលីកប៉ុណ្ណោះបេីសិនរាងតូចមានគ្រោះថ្នាក់នោះហានប្រាកដជាយំបោកខ្លួនស្លាប់ជាមិនខាន
DU LIEST GERADE
គំនុំបេះដូងទារុណ្ណកម្មស្នេហ៍🔞//HYUNLIX
Mystery / Thriller«រឿងដែលកេីតមានឡេីងទាំងប៉ុន្មានមកលេីគ្រួសារខ្ញុំខ្ញុំនិងឲ្យគ្រួសារលោកសងមកវិញទាំងអស់រួមទាំងលោកដូចគ្នា ហ្វាងយ៉ុនជីង»
ភាគ៦/ ធ្វេីរឿងស្មោគគ្រោកជាមួយមនុស្សស្មោគគ្រោក
Beginne am Anfang
