ផាំង!!!!
«ហ្ហឹក...ប៉ាខ្ញុំខ្លាចហុឺ» សម្លេងយំខ្សឹបខ្សាវពីក្មេងប្រុសអាយុខ្ទង់10ឆ្នាំម្នាក់នៅលេីដៃឪពុកដែលកំពុងព្យាយាមរត់គេចចេញពីនរណាម្នាក់ជាមួយប្រពន្ធនិងកូនប្រុសម្នាក់ទៀត
«កុំភ័យកូន!» នាមជាឪពុកព្យាយាមលួងលោមកូនដោយអង្អែលក្បាលថ្នមហេីយក៏បន្ថែមកម្លាំងរត់លឿនជាងមុនទៅទៀត
«ពួកឯងឈប់ភ្លាម...ផាំង»
«អាយ៎!» សម្លេងកាំភ្លេីងក៏បន្លឺឡេីងម្តងទៀតនៅពីក្រោយខ្នងធ្វេីឲ្យអ្នកទាំងបួននាក់ដែលកំពុងរត់មិនងាកក្រោយភ័យញាប់ញ័រសឹងតែទាន់ជង្គង់ទៅហេីយ
«បងឈប់ធ្វេីអី?ពួកវាជិតមកដល់ហេីយ»រត់សុខៗលោកលីក៏ស្រាប់តែឈប់ទ្រឹងនិងមួយកន្លែងជាហេតុធ្វេីឲ្យអ្នកស្រីលីសម្លឹងមុខគាត់មិនដាក់ភ្នែក
«អូនឆាប់នាំកូនយេីងរត់ទៅ» ថាហេីយលោកលីក៏រុញកូនប្រុសពៅនៅក្នុងដៃឲ្យទៅប្រពន្ធដែលមានកូនប្រុសច្បងឈរនៅគៀននោះផងដែរ
«ហេីយចុះបង?យេីងរត់ទៅជាមួយគ្នាទៅកុំបែបនេះអី...» កែវភ្នែកមូលក្រឡង់របស់អ្នកស្រីសម្លឹងមេីលមុខប្តីទាំងទឹកមុខស្រពោន
«បេីយេីងរត់ទៅជាមួយគ្នាពួកយេីងប្រាកដជាស្លាប់ទាំងអស់គ្នាជាមិនខាន...ជឿបងឆាប់នាំកូនរត់ទៅរត់ភ្លាមទៅ»
«មិនអាចទេយេីងត្រូវតែនៅរស់ទាំងអស់គ្នា...មោះយេីងឆាប់ទៅៗ»អ្នកស្រីលីក៏ចូលមកទាញដៃប្តីរត់ទៅបន្តប៉ុន្តែលោកលីក៏បានគ្រវាសដៃចេញ
«អូនចង់ឲ្យកូនៗរបស់យេីងត្រូវចប់ក្នុងដៃពួកវាមែនទេ?អូននាំកូនរត់ទៅ»
«អត់ទេអូនមិនទុកបងចោលទេ!ពួកយេីងនៅជាមួយគ្នា»
«អូន!»
«មីនហូកូននាំប្អូនរត់ទៅមិនបាច់បារម្ភពីប៉ាម៉ាក់ទេ» អ្នកស្រីលីក៏ងាកមកនិយាយជាមួយកូនប្រុសច្បងដែលឈរនៅគៀននោះមុននិងទម្លាក់កូនប្រុសពៅឲ្យទៅឈរជិតមីនហូ
«ប៉ាម៉ាក់...ហ្ហឹក» មីនហូក៏សម្លឹងមេីលម្តាយនិងឪពុកខ្លួនទាំងកំពុងយំ
YOU ARE READING
គំនុំបេះដូងទារុណ្ណកម្មស្នេហ៍🔞//HYUNLIX
Mystery / Thriller«រឿងដែលកេីតមានឡេីងទាំងប៉ុន្មានមកលេីគ្រួសារខ្ញុំខ្ញុំនិងឲ្យគ្រួសារលោកសងមកវិញទាំងអស់រួមទាំងលោកដូចគ្នា ហ្វាងយ៉ុនជីង»
