ពីរបីថ្ងៃកន្លងផុតទៅរាងតូចក៏នៅតែមកធ្វេីការបន្តតែមិនមែនធម្មតាដូចលេីកមុនអាចថាលេីសពីជំនួយការឯលោកហ្វាងវិញក៏មេីលទៅជប់ចិត្តជាមួយរាងតូចដូចគ្នា...
« លោកប្រធានថ្ងៃនេះហត់ដែរទេ? » ហ្វីលីកចូលមកច្របាច់ស្មារឲ្យគាត់ពីក្រោយដូចកាលដែលគេធ្លាប់ធ្វេីកាលពីមុន
« មិនសូវហត់ទេព្រោះបានអូននៅក្បែរ » គាត់លេីកដៃមកអង្អែលម្រាមដៃរាងតូចដែលកំពុងធ្វេីសរសៃរឲ្យគាត់ទាំងញញឹមខិលចង់ប្រាប់ថាពេលនេះគាត់ប្តូរសព្វនាមហេីយ
« បាទ » ហ្វីលីកញញឹមតបទៅគាត់បន្តិចរួចក៏ទម្លាក់ទឹកមុខឲ្យមករៀបស្មេីរវិញ
« អូនកេីតអី? មេីលទឹកមុខដូចជាមិនសប្បាយចិត្តសោះ? » គាត់ងេីបមុខមេីលរាងតូចសារជាថ្មីតែលេីកនេះគ្មានស្នាមញញឹមដូចកាលមុនទេទេីបគាត់សួរឡេីង
« មែនខ្ញុំមិនសប្បាយចិត្ត » ហ្វីលីកក៏ចេញពីការច្របាច់ដេីរមកអង្គុយលេីភ្លៅលោកហ្វាងទាំងលេីកដៃតោងកគាត់សស្រាក់
« អូនមានរឿងអីប្រាប់បងមកចុះ » គាត់ក៏លូកដៃទៅអោបចង្កេះអង្ក្រងរបស់រាងតូចជាប់ដែលធ្វេីឲ្យនាយតូចខ្ពេីមរអេីមជាខ្លាំងតែក៏នៅតែទ្រាំ
« ខុនដូរអូនពេលនេះគេលែងជួលឲ្យនៅទៀតហេីយអូនគ្មានកន្លែងនៅទេ » រាងតូចសម្តែងធ្វេីតួកំសត់ដៃដែលតោងកអម្បាញ់មិញក៏ទម្លាក់ចុះមកក្រោមវិញ
« ហេតុអ្វីមិនប្រាប់បងតាំងពីដំបូង? កុំបារម្ភអីបងនិងរកកន្លែងល្អមួយឲ្យអូននៅ »
« តែ....»
« តែយ៉ាងម៉េច? » គាត់ជ្រួញចិញ្ចេីមទាំងឆ្ងល់និងរងចាំស្តាប់ចម្លេីយ
« គឺអូនចង់នៅជាមួយបង » រាងតូចក៏បែរមកមេីលមុខគាត់ចំតែអ្វីដែលគេនិយាយចេញមកហាក់ធ្វេីឲ្យលោកហ្វាងភ្ញាក់បន្តិច
« មកនៅជាមួយនិងបង? តែ.....»
« ឬមួយបងមិនចង់ទទួលខុសត្រូវលេីអូន? ត្រូវហេីយអូនគ្រាន់តែត្រឹមតែជំនួយការទោះបងសុីហេីយមិនទទួលខុសត្រូវក៏សម្រាប់បងវាមិនអីដែរ » លេីកនេះរាងតូចក៏សម្រេចចិត្តនិងងេីបចេញតែក៏ត្រូវលោកហ្វាងទាញមកវិញជាហេតុធ្វេីឲ្យហ្វីលីកសប្បាយចិត្ត
YOU ARE READING
គំនុំបេះដូងទារុណ្ណកម្មស្នេហ៍🔞//HYUNLIX
Mystery / Thriller«រឿងដែលកេីតមានឡេីងទាំងប៉ុន្មានមកលេីគ្រួសារខ្ញុំខ្ញុំនិងឲ្យគ្រួសារលោកសងមកវិញទាំងអស់រួមទាំងលោកដូចគ្នា ហ្វាងយ៉ុនជីង»
