ភាគ១/សកសឹង

173 24 4
                                        

១៣ឆ្នាំកន្លងផុតទៅ៚៚៚៚

«ប៉ាម៉ាក់...បងប្រុស...អត់ទេកុំទៅចោលខ្ញុំ»

«អត់ទេ....អត់ទេ!» រាងស្តេីងដែលកំពុងតែគេងលក់នៅលេីគ្រែក្នុងបន្ទប់ខុនដូរបានធ្លាក់ក្នុងសុបិន្តអាក្រក់មួយជាហេតុធ្វេីឲ្យគេភ្ញាក់ដឹងខ្លួនមកទាំងភិតភ័យបែកញេីសពេញថ្ងាសរួចក៏ដកដង្ហេីមធំចេញមក....

ក្រោយពីស្ងាត់បន្តិចរាងតូចក៏សម្លឹងទៅមេីលទិដ្ឋភាពខាងក្រៅតាមបង្អួចខុនដូរទាំងទឹកមុខពិបាកស្មានបំផុត

«ខ្ញុំនិងឲ្យពួកលោកសងការឈឺចាប់របស់ខ្ញុំមកវិញទាំងអស់!ត្រូវតែឈឺចាប់ជាងខ្ញុំរាប់មុឺនដង!»

SKIP

ភោជនីយ៍ដ្ឋានដ៏ល្បីនៅកណ្តាលទីក្រុងមួយកន្លែងមានមនុស្សម្នាចេញចូលសឹងតែរាល់ថ្ងៃមិនអាក់ខានថ្ងៃណាឡេីយហេីយយេីងក្រឡេកមេីលរាងតូចច្រឡឹងមានមុខមាត់ស្អាតបាតសភ្លឺរលោងម៉ត់ខៃដៃជេីងស្រឡូនសមនិងដងខ្លួនម្នាក់បានដេីរចូលមកក្នុងខាងអាហារនេះដូចគ្នារួចគេក៏ដេីរសម្តៅទៅតុលេខ033ដែលមានមនុស្សម្នាក់អង្គុយចាំនៅទីនោះរួចជាស្រាច់

«មកហេីយហេស៎ហ្វីលីក»

លី ហ្វីលីក អាយុ២៣ឆ្នាំ មានការងារជាគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យដ៏ល្បីមួយកន្លែងហេីយ // ហ្វីលីកជាមនុស្សម៉ត់ចត់និងការងារណាស់ចំពោះការងារ...ថ្វីត្បិតថារាងតូចជាមនុស្សប្រុសពិតមែនតែថាសម្រស់ស្រីៗមួយចំនួនសុំខ្មាស់

«ក៏ឃេីញ!» ហ្វីលីកក៏ដេីរចូលទៅអង្គុយទាំងឆ្លេីយហីៗទៅវិញព្រោះគេអារម្មណ៍មិនល្អតាំងពីព្រឹកមកម្លេះ

«កេីតអី?មុខមិនរីកទាល់តែសោះ» ហានជាមិត្តរបស់ហ្វីលីកក៏សង្កេតឃេីញទឹកមុខរបស់មិត្តមិនសប្បាយចិត្តក៏ហារស្តីឡេីងនាយម្នាក់នេះជាមិត្តកុមារភាពរបស់ហ្វីលីកកាលនៅមណ្ឌលជាមួយគ្នាមកម្លេះហេីយមិត្តភាពរបស់ពួកគេបន្តរហូតមកដល់ឥឡូវ

មិនចង់លាក់យូរទៀតទេ!លី ហ្វីលីកមានឈ្មោះពិតថា «លី យ៉ុងប៊ុក»ដែលមកពីគ្រួសារលីអ្នកទាំងអស់គ្នាប្រហែលបានដឹងសាច់រឿងហេីយថារាងតូចនៅថ្ងៃនោះបានយំរហូតទាល់តែសន្លប់នៅក្រោមដេីមឈេីក្បែរច្រាំងទឹកហេីយនៅព្រឹកបន្ទាប់ក៏មានអ៊ំៗអ្នកដេីរព្រៃរកថ្នាំចំនួនបីនាក់បានឆ្លងកាត់ទីនេះពួកគាត់ក៏បានប្រទះឃេីញរាងតូចដេកនៅទីនោះដូចគ្នាទេីបសម្រេចចិត្តលេីកបីយកមកខ្ទមសិនរួចក៏យកកាយតូចទៅដាក់មណ្ឌលព្រោះគ្មានលទ្ធភាពចិញ្ចឹមទេដោយហេតុកាលនោះរាងតូចនៅក្មេងទេីបមិនអាចនិយាយអ្វីដែលគ្រប់យ៉ាងចេញទៅក្រៅប្រាប់អ្នកផ្សេងទេីបគេទ្រាំលាក់ទុកទាំងឈឺចាប់អស់រយះពេល១៣ឆ្នាំកន្លងមកនេះ

គំនុំបេះដូងទារុណ្ណកម្មស្នេហ៍🔞//HYUNLIXWhere stories live. Discover now