ដល់ម៉ោងចេញពីធ្វើការលីឡាក៏បញ្ចេញកាយវិការខឹងមួម៉ៅអោយនាយបានឃើញថែមទាំងដើរបុកនាយថែមទៀត។លោកវេនហ្សែលដល់ឃើញកូនគាត់ទៅជាបែបហ្នឹងគាត់ឆ្ងល់ដែរហ្នឹងឬក៏ពួកគេឈ្លោះគ្នា?លុះមកដល់ផ្ទះលីឡាក៏ខលហៅជេដេនអោយមកញាំអាហារពេលល្ងាចជុំគ្នាចៃដន្យអាណាលីសក៏មកជាមួយយ៉ុងស៊ីនដែរហើយអ្នកណាហៅមក? ពេលនេះតុអាហារមានគ្នា6នាក់ដែលធ្វើអោយស្ថានការណ៍តានតឹងកាច់កុងគ្នាជាខ្លាំង អាណាលីសក៏មិនណយដែរហ្នឹងណា ប្រាប់គ្រប់គ្នាថាជាមិត្តតែកាយវិការអោយលើសសង្សារទៀតនោះមកពីចង់ឌឺលីឡាទេតើ។
"ហេតុអីក៏ធ្វើតាមខ្ញុំ?!!"លីឡាទ្រាំមិនបានក៏ស្រែសួរគេទាំងមួម៉ៅដែលអាណាលីសតែងតែត្រាប់តាមនាងពេលដួសម្ហូបអោយជេដេន នាងក៏ដួសអោយអ៊ីវ៉ាងវិញឡើងញិញ៉ក់។
"ក្រែងម្ហូបទុកអោយដួសញាំមិនអញ្ចឹង? ហេតុអីអ្នកនាងដួសអោយសង្សារបានខ្ញុំដួសអោយមិត្តមិនបាន?អាហ្នឹងគេហៅថាធ្វើតាមដែរហ៎?"អាណាលីសឌឺគេមិនណយដែរក្នុងចិត្តលួចអស់សំណើចលីឡាព្រោះថាខ្លួនមានសង្សារតែប្រចណ្ឌគេនិងជេខេច្បាស់ៗសូម្បីម៉ាក់ប៉ាលីឡាក៏មើលដឹងដែរ។លីឡាបានតែក្តាប់ដៃខាំមាត់ខឹងចង់ចេញផ្សែងងាកទៅសម្លក់ជេខេដល់ជេខេចង់ឈ្លក់បាយពេលងាកឃើញនាងសម្លក់មក។
ក្រោយញាំអាហាររួចរាល់ជេដេនក៏ចាកចេញទៅតែអាណាលីសមិនទាន់ទៅនៅនិយាយលេងជាមួយលោកវេនហ្សែលនិងលោកស្រីអេមីលីថែមទាំងណែនាំថានាងជាកូនសភាអាល់ហ្វ្រេត ដោយសារមកភ្លាមចូលញាំភ្លាមមិនទាន់បានណែនាំស្រួលបួលហើយមួយសន្ទុះក្រោយនាងក៏សុំលាចាកចេញដោយសារវាក៏យប់ណាស់ហើយខ្លាចម៉ាក់ប៉ាបារម្ភហើយចេញមកជេខេក៏ជាអ្នកជូនដំណើរ។ដល់ដើរចូលមកក្នុងសំដៅមកបន្ទប់ បើកមកក៏វ៉ាក់អឺជាមួយលីឡាដែលអង្គុយលើពូកអត់បើកភ្លើងទៀតនាយភ័យចង់ស្ទុះរត់ មិនដឹងថាចូលតាមណារួចទេបើបន្ទប់នាយចាក់សោហើយ។
"អ្នកនាងលីឡា?" លីឡាមិនមាត់សម្លក់គេតាំងពីដើរចូល នាងមួម៉ៅតាំងពីនៅក្រុមហ៊ុនដល់មកផ្ទះស្រីម្នាក់នោះតាមមកទៀត!ថ្ងៃមិញមិនដឹងនិយាយស្អីទេនៅអោបគ្នាទៀតនឹកឃើញហើយកាន់តែខឹង។នាងមិនយល់ពីអារម្មណ៍ខ្លួនឯងដែរហ្នឹងគ្រាន់តែដឹងថាពេលនេះនាងកំពុងខឹង។
"លោកកំពុងទាក់ទងនាងមែនទេ?"លីឡាដើរមកជំរិតសួរគេយកតែម្តង កាយវិការវិញឡើងកាចសាហាវ ជេខេមិនធ្លាប់ឃើញពីមុនមកទេ ដល់ចឹងព្រលឹងចុងសក់ម្តងៗដែរហ្នឹង។ឯលីឡាខឹងដោយសារទើបថើបនាងថ្ងៃមុនបញ្ជាក់ថាស្រលាញ់នាងតែប៉ុន្មានថ្ងៃក្រោយក៏មានស្រីមកតាមឬក៏ខឹងដែលនាងការពារហើយស្រលាញ់សង្សារជាងទើបគេចង់រកមនុស្សស្រីថ្មី?តែគេប៉ះនាងរួចហើយចង់ប៉ះស្រីផ្សេងបានយ៉ាងមិច?!
"អត់នោះទេ!!"
"បើអញ្ចឹងមិចក៏នៅស្ងៀមអោយនាងធ្វើការវិការបែបហ្នឹងដាក់?"
"អ្នកនាងប្រចណ្ឌខ្ញុំ?"ដល់គេនិយាយត្រូវចំណុចក៏រាងបិបឹក ទាំងមុននេះមិនយល់ពីខ្លួនឯងដល់គេនិយាយដល់ពាក្យនេះនាងកាន់តែគាំង ឬនាងប្រចណ្ឌនាយពិតមែន?មិនអាចទៅរួចទេនាងមិនដែលធ្វើចឹងដាក់ជេដេនផងតាំងពីទាក់ទងគ្នាមក ទោះស្រីណាចង់ស្និតស្នាលនិយាយលេងជាមួយជេដេនក៏នាងមិនប្រកាន់ធម្មតាៗតែចំពោះជេខេនាងស្រាប់តែអន្ទះអន្ទែងចង់បំបែកគេចេញភ្លាមៗ។
"អ្នក-អ្នកណាប្រចណ្ឌ?លោកយល់ច្រឡំហើយ!"
"បើអញ្ចឹងហេតុអីអ្នកនាងមើលទៅដូចជាខឹងអារម្មណ៍មិនល្អខ្លាំងម៉្លេះ?"
"ម-មកពីមិត្តលោកធ្វើត្រាប់តាមខ្ញុំ!!"
"មើលទៅដូចជាមិនអីផង ពួកយើងគ្រាន់តែជាមិត្តបារម្ភដួសអាហារអោយគ្នាវាមានទៅអី?"
"មានទៅអី?"លីឡាហួសចិត្តដែលនាយនិយាយធ្វើដូចមិត្តទូទៅគេធ្វើបែបហ្នឹងចឹង
"ពិតមែនហើយ អឹប!"
"បើអញ្ចឹងខ្ញុំថើបលោកក៏វាគ្មានស្អីដែរ ដូចចាហ្វាយនិងកូនចៅចឹង!!"នាងនិយាយហើយក៏ចង់ចាកចេញព្រោះតែខឹងគេតែគេក៏ទាញនាងមកវិញចាប់កញ្ចឹងកនាងមកថើបមួយទំហឹង ថើបស្ទើរតែលេបនាងចូលពោះទៅហើយដល់ថ្នាក់លីឡាលើកដៃគោះនាយតិចៗព្រោះថប់ខ្យល់ ជេខេក៏ព្រមដកមាត់តែដកតែបន្តិចទេក៏ថើបទៀតដែលថើបលើកនេះពួកគេរំកិលទៅអឹបជញ្ជាំងមុននឹងការថើបចាប់ផ្តើមរោលរាលទៅៗ។ពេលដកមាត់ជេខេក៏ដកកន្សែងចេញពីហោប៉ៅយកមកថើបហើយក៏យកមកជូតថ្ពាល់នាងចេញដូចបញ្ជាក់ថាជូតស្នាមថើបជេដេនដែលថើបថ្ពាល់នាងទាំងប៉ុន្មានជំនួសដោយស្នាមថើបរបស់នាយវិញឡើងរ៉ូមែនទិចតែម្តង។
"កុំអោយគេថើបទៀត ខ្ញុំប្រចណ្ឌ"លើកនេះជេខេនិយាយត្រង់ទាំងដែលលីឡាជាអ្នកប្រចណ្ឌនាយជាមួយអាណាលីសោះនាយក៏ប្តូរមកនាយជាអ្នកនិយាយពាក្យនេះវិញ។
"អ្ហឹម អឺម"និយាយហើយនាយក៏ថើបគេម្តងទៀតដែលលើកនេះលីឡាក៏លើកដៃអោបកនាយតបស្នងស្នាមថើបទាំងញញឹមបេះដូងលោតញាប់តិចស្រលាញ់គេដែរទៅ?
"យប់មុនខ្ញុំជួយ យប់នេះខ្ញុំសុំ"និយាយហើយនាយក៏បន្តទៀតមិនអោយនាងបានបដិសេដឬក៏ឆ្លើយទាន់ទេ ដៃហ្នឹងក៏រហ័សទៀតនិយាយហើយក៏លូកស្ទាបរាងកាយនាងគ្មានសំចៃដូចគុំយូរណាស់មកហើយយ៉ាងចឹងរីឯលីឡាទោះបីចង់ប្រកែកតែរាងកាយនាងក៏ស្របតាមការប៉ះពាល់របស់ជេខេមិនរុញច្រានមានតែបណ្តោយ។
To be continued........🔥
សរសេរដោយ៖ រ៉ាជេក៍🦋
ESTÁS LEYENDO
🦋គូរដណ្តឹងបង🦋SS2
Romanceគូរជីវិតដែលកើតឡើងពីការផ្សំផ្គុំរបស់ចាស់ៗ ភាគគីខាងប្រុសស្រលាញ់ប៉ុន្តែខាងស្រីបែរជាមិនពេញចិត្ត តើរឿងរ៉ាវនឹងទៅជាយ៉ាងណាបើខាងស្រីមានសង្សារទាំងខ្លួនមានគូរដណ្តឹងរួច?ចូលអានទាំងអស់គ្នាណា🫶 💕Taekook BG💕 ជេខេ រ៉ូដេនៀរ៍ X លីឡា វេនហ្សែល 30/04/25 ...
Ep10: ប្រចណ្ឌ
Comenzar desde el principio
