ថ្ងៃស្អែកឈានមកដល់គ្រាន់តែជេខេចុះមកក៏បានឃើញជេដេនមកអង្គុយចាំនៅតុបាយស្រេចទាំងដែលយប់មិញថាមិនស្រួលខ្លួនវិលមុខ នាយដឹងថាគេកុហកប៉ុន្តែលីឡាវិញទៅជាសប្បាយចិត្តគ្មានការសង្ស័យអីបន្តិច។
"ញាំអោយច្រើនទៅបងទើបតែស្រួលខ្លួន"
"បងថាអូនក៏ញាំអោយច្រើនទៅ"
"ម៉ោះ!ក្មួយអ៊ីវ៉ាងញាំអាហារពេលព្រឹកសិនទៅ"
"បាទ"ជេខេមិនប្រកែកបើទោះជាឃើញគូរដណ្តឹងខ្លួនស្និតស្នាលនឹងអ្នកផ្សេងឯយ៉ុងស៊ីននិយាយពីជ្រេញអាម្សៀសង្សារចាហ្វាយនឹងណាស់បើថាគ្មានមនុស្សគេវាយអោយផ្កាប់នឹងតុជំនួសម្ចាស់របស់គេបាត់ហើយ។
"ក្មួយញាំអាហារអោយច្រើនទៅកុំអោយទៅវិញម៉ាក់ក្មួយថាក្មួយស្រកសាច់"អេមីលីដួសអាហារអោយក្មួយយកចិត្តព្រោះគិតថាជេខេនៅមិនយូរទេបើកូនស្រីគាត់ធ្វើចរិតបែបនេះនៅនឹងមុខអញ្ចឹងនោះ ហេតុនេះគាត់មានតែយកចិត្តជំនួសកូនស្រីកុំអោយទៅវិញគេនិយាយប្រាប់ម្តាយថាគ្រួសារគាត់មិនយកចិត្តទុកដាក់ចំពោះគេ។
"បាទអរគុណអ្នកមីង"ជេខេញញឹមស្រាលដាក់គាត់ដែលទង្វើរទាំងនេះស្ថិតក្រោមការសម្លឹងមើលពីសង្សារមួយគូរដែលទើបនឹងផ្អែមល្ហែមអម្បិញមិញ។
តាមពិតគាត់មិនសូវជាចង់ស្វាគមន៍ជេដេនទេតែបើគាត់ជំទាស់ភ្លាមៗកូនស្រីគាត់នឹងខឹងគាត់ខ្លាំងទើបមិនចង់អោយមានបញ្ហាវែងឆ្ងាយ បើកូនគាត់និងប្រុសម្នាក់នេះស្រលាញ់គ្នាគាត់ក៏មិនដឹងនិយាយបែបណាដែរ បង្ខំទៅក៏មានតែការឈឺចាប់ដូច្នេះគាត់មានតែចាំមើលថាប្រិសម្នាក់នេះល្អដាក់កូនស្រីគាត់យ៉ាងមិចខ្លះ។ក្រោយញាំអាហារពេលព្រឹករួច លីឡាចចេសសុំអោយជេដេនជូនទៅក្រុមហ៊ុនណាមួយចង់អោយគេដឹងថាជេដេនជាសង្សារនាង ឯលោកវេនហ្សែលមិនហ៊ានទុកអោយប្រពន្ធចាត់ការឯលោកស្រីអេមីលីក៏ប្រកែកមិនបានហេតុនេះជេខេប្តូរមកបើកឡានជូនលោកវេនហ្សែលតែថាយ៉ុងស៊ីនទៅជាអ្នកបើកទៅវិញ។
"អោយពូសុំទោសផងដែលធ្វើអ្វីមិនបាន"
"មិនអីទេលោកពូ ពួកយើងមិនដែលជួបគ្នាហើយនាងក៏ទៅរៀននៅឆ្ងាយ កាលដែលមានអ្នកមើលថែក៏មិនទាស់ខុសអ្វីដែរ ខ្ញុំនៅអោយគ្រប់ថ្ងៃដែលម៉ាក់កំណត់បើសិនខ្ញុំឃើញថាប្រុសម្នាក់នោះពិតជាល្អដាក់លីឡា ខ្ញុំនឹងដកខ្លួន"
"ជេខេពូ-"
"លោកពូមិនបាច់សុំទោសឬគិតថាខ្លួនឯងខុស ខ្ញុំយល់ថាចិត្តជាឪពុកស្រលាញ់កូនមិនចង់ជំទាស់នឹងអ្វីដែលកូនខ្លួនស្រលាញ់ចង់បានវាមិនខុសឡើយ ហើយរឿងបេះដូងវាក៏មិនអាចបង្ខំដែរ ខ្ញុំទទួលយកបានទាំងអស់"កុំថាតែលោកវេនហ្សែល យ៉ុងស៊ីនក៏ក្តុកក្តួលអាណិតចាហ្វាយដែរ មិនគួរណាគូរដណ្តឹងធ្វើបែបនេះដាក់សោះ ចាហ្វាយគេទាំងស្អាត ទាំងសង្ហារមានក៏មានគាត់មិនដែលមើលឬចាប់អារម្មណ៍ស្រីណាទាំងដែលស្រីៗតាមស្រលាញ់ចាហ្វាយស្អាតៗ កូនអ្នកធំមិនខ្វះ។
"ពូអរគុណក្មួយណាស់"
"បាទ"
"ថ្ងៃនេះក្មួយទៅធ្វើការងារក្មួយចុះ"ជេខេងក់ក្បាលបន្តិចក៏ដល់ក្រុមហ៊ុន លោកវេនហ្សែលចុះជេខេក៏បន្តទៅធ្វើការងាររបស់នាយវិញទាំងក្នុងចិត្តនៅមិនសុខ។
"បារម្ភគេខ្លាំងមិចចាហ្វាយមិនអោយកូនចៅតាមទៅ"
យ៉ុងស៊ីនឃើញតឹងទ្រូងពេកក៏និយាយបន្តិចទៅ គេដឹងថាចាហ្វាយស្រលាញ់អ្នកនាងលីឡាព្រោះមិនដែលឃើញទាក់ទងស្រីណាផង អោយតែនិយាយដឹងតែគិតដល់ចិត្តគូរដណ្តឹងមុនគេ។
"យើងមិនចង់អោយគេសង្ស័យ"ជេខេមើលឃើញជេដេនសម្លឹងមកគេដូចជាមិនចូលចិត្តហើយសង្ស័យទើបគេយល់ព្រមមិនប្រកែកតាមទៅ។
"បើអង្គុយធ្វើមុខព្រួយបារម្ភបែបនេះចាហ្វាយធ្វើការកើតដែរ?"នាយបង្ហាញដល់ថ្នាក់ហ្នឹងផងឬ?តែថាមានតែយ៉ុងស៊ីនទេដែលមើលដឹង
"យើងដែលចោលការងារតាំងពីពេលណាឯងបិទមាត់ទៅ"យ៉ុងស៊ីនឈប់និយាយតែគេក៏មិននៅស្ងៀមដែរ ចាហ្វាយគេខូចចិត្តថ្នាក់នេះកុំគិតថាអ្នកធ្វើរួចខ្លួន។
YOU ARE READING
🦋គូរដណ្តឹងបង🦋SS2
Romanceគូរជីវិតដែលកើតឡើងពីការផ្សំផ្គុំរបស់ចាស់ៗ ភាគគីខាងប្រុសស្រលាញ់ប៉ុន្តែខាងស្រីបែរជាមិនពេញចិត្ត តើរឿងរ៉ាវនឹងទៅជាយ៉ាងណាបើខាងស្រីមានសង្សារទាំងខ្លួនមានគូរដណ្តឹងរួច?ចូលអានទាំងអស់គ្នាណា🫶 💕Taekook BG💕 ជេខេ រ៉ូដេនៀរ៍ X លីឡា វេនហ្សែល 30/04/25 ...
