Ep09: លោកស្រលាញ់ខ្ញុំមែនទេ?

780 52 4
                                        


      លីឡាអង្គុយមួយសន្ទុះទើបក្រោកដើរចេញពីបន្ទប់មកខាងក្រៅដើម្បីទៅផ្ទះវិញប៉ុន្តែគ្រាន់តែចេញមកឃើញអ៊ីវ៉ាងនាងធ្វើខ្លួនមិនត្រូវឯជេខេក៏ដូចគ្នា។ម្នាក់ៗមានអារម្មណ៍ថាទើសទាល់ អៀនខ្មាសៗរៀងៗខ្លួនព្រោះតែរឿងយប់មិញទើបលីឡាព្យាយាមដើរទៅមុនតែកាយវិការនាងធ្វើអោយជេខេយល់ច្រឡំថានាងខឹងនាយចំពោះរឿងកាលពីយប់មិញទើបប្រញាប់រត់តាម។
       "នាងខឹងយើងខ្លាំងមែនទេ?"ជេខេបានតែគិតក្នុងចិត្តដើរតាមនាងតិចៗដោយសារតែនាងដើរមិនលឿនព្រោះនៅឈឺ ជេខេចង់បីនាងណាស់តែខ្លាចនាងមិនពេញចិត្តណាមួយដោយសាររឿងយប់មិញផងក៏គិតថាអាចនឹងឈ្លោះគ្នាថែមមិនខានប៉ុន្តែយូរទៅនាយទើសភ្នែកនឹងកាយវិការដើររបស់នាងខ្លាំងទើបលើកបីនាងឡើងតែម្តងព្រោះតែជណ្តើរយន្តនៅរាងជិតដែរតែនាងដើរមិនចេះដល់សោះទើបតឹងទ្រូងដើរមកលើកបីនាងឡើងសំដៅទៅជណ្តើរយន្តទាំងខ្សឹបសុំមិនហ៊ាននិយាយឮ។ចំណែកលីឡាភ្ញាក់តែមិនហ៊ានស្រែកណាមួយនាយសុំអនុញ្ញាតិរួចហើយមុននេះ ហើយគេក៏ឈឺជើងទៀតទើបបណ្តោយអោយនាយបីទាំងស្ងៀមសឹងតែរឹងខ្លួនដោយសារពួកគេមិនដែលស្និតស្នាលគ្នា។

      ភាពស្ងប់ស្ងាត់នៅតែបន្តរហូតដល់ជាន់ក្រោមជេខេអោយកូនចៅចាត់ការ នាយបីលីឡាដាក់ឡានបើកជូនទៅផ្ទះវិញដោយគ្មាននរណានិយាយអ្វីសោះទាំងដែលរាល់ដងអស់យ៉ាងក៏និយាយពីរបីម៉ាត់ដែរតែនេះគ្មានសោះគិតតែពីស្ងាត់។លីឡាសង្ងំបិទភ្នែកគេងមិនចង់និយាយអ្វីវែងឆ្ងាយនាំតែធ្វើអោយអារម្មណ៍មិនល្អហើយបានបន្តិចនាងក៏គេងលក់ពិតមែន។ជេខេឃើញនាងគេងលក់ទើបបើករកកន្លែងចតដើម្បីដោះអាវដណ្តប់អោយនាង រួចជេខេក៏បន្តបើកឡានរហូតដល់ផ្ទះត្រកូលវេនហ្សែល ដោយសារលីឡាមិនទាន់ភ្ញាក់ជេខេក៏បីនាងឡើងថ្នមៗចូលទៅខាងក្នុងរួចម៉ាក់របស់នាងក៏អោយនាងបីនាងទៅបន្ទប់របស់នាងដើម្បីដាក់អោយគេងស្រួលបួល។
      "ក្មួយញាំអាហារពេលព្រឹកហើយឬនៅ?បើនៅញាំសិនទៅចាំទៅធ្វើការ"លោកស្រីអេមីលីមិនបានសួរនាំព្រោះគេខលប្រាប់រួចហើយ គាត់ក៏សប្បាយចិត្តដែលពួកគេទាំងពីរនៅជាមួយគ្នា។
       "បាទ គឺថាល្ងាចនេះខ្ញុំមានរឿងចង់និយាយជាមួយលោកពូអ្នកមីងបានទេ?"
       "ក្មួយមានរឿងអី?"
       "ខ្ញុំថាចាំលោកពូមកវិញល្ងាចខ្ញុំនឹងជម្រាបអ្នកទាំងពីរ"
      "ក៏បាន អញ្ចឹងចុះទៅញាំអាហារចុះ"
      "បាទ" គ្រាន់តែជេខេចាកចេញលោកស្រីអេមីលីដកដង្ហើមធំ ឬមួយជារឿងដែលគេត្រូវត្រឡប់ទៅវិញ?ឬមួយកូនស្រីគាត់បាននិយាយអី? ឬក៏គេដឹងរឿងហើយឈ្លោះគ្នា?គាត់បារម្ភណាស់ខ្លាចថារវាងពួកគេទាំងពីរពិតជាមិនអាចទៅរួចតើគាត់គួរខលសុំទោសថេយ៉ុង មិត្តរបស់គាត់ទេ? លោកស្រីអេមីលីបានត្រឹមសម្លឹងមុខកូនស្រីដែលគេងលក់មិនដឹងថាល្ងាចនេះជេខេនឹងនិយាយអ្វីនោះទេ សង្ឃឹមថាមិនមែនជារឿងផ្តាច់ពាក្យទៅចុះ។

🦋គូរដណ្តឹងបង🦋SS2Where stories live. Discover now