Ep01 : អង្គរក្ស

3.1K 95 0
                                        


      កន្លងផុតទៅជាច្រើនឆ្នាំជេខេបានបន្តតំណែងបណ្តោះអាសន្នពីឪពុកតាំងតែពីរៀនចប់វិទ្យាល័យដោយគ្រាន់តែរៀនការងារតាមអនឡាញខ្លះៗពីជុងហ្គុកជាឪពុករហូតដល់ចប់ថ្នាក់សកលវិទ្យាល័យនិងបន្តទៅសិក្សានៅអាមេរិកថែមពីរឆ្នាំ ពេលនេះនាយមានអាយុ25ឆ្នាំព្រមជាមួយរូបរាងដ៏សង្ហារកាត់តាមលោកប៉ាស្ទើរតែ99% ដូចលោកប៉ាពីកម្លោះបេះមិនចេញ។(រឿងនេះសេរីកូនបន្តពីរឿងស្លាកស្នាមបេះដូងដូច្នេះអ្នកមិនទាន់អានអាចទៅអានរឿងនោះសិនសឹមអានរឿងនេះ)

      ចំណែកប៉ាម៉ាក់កាន់តែចាស់តែថានៅរឹងមាំខ្លាំងណាស់ រីឯលោកតាវិញក៏កាន់តែចាស់ខ្លាំងថែមទៀតប៉ុន្តែស្រលាញ់ចៅណាស់ចាស់ប៉ុណ្ណាក៏គាត់មិនអោយចៅជួយគ្រាដែរ។បើនិយាយពីនាងល្អិតទាំងពីរវិញពេលនេះធំដឹងក្តីអាយុ19ឆ្នាំរៀនក៏ជិតចប់ដែរប៉ុន្តែសុទ្ធតែមានជំនាញដែលខ្លួនឯងស្រលាញ់រៀងៗខ្លួនម៉ាក់ប៉ាមិនបានបង្ខំនោះទេ ពួកនាងចង់ធ្វើអីតាមចិត្ត។

      "ប៉ាម៉ាក់កូនទៅសាលាហើយ"ជីវ៉ុនក្រោកថើបប៉ាម៉ាក់រួចក៏លាពួកគាត់ទៅសាលាតាមទម្លាប់ឯជីវ៉ូក៏ដូចគ្នា។

     "ជីវ៉ូមានចរិតដូចមនុស្សប្រុសអូនគិតថាមិនចាប់អារម្មណ៍មនុស្សប្រុសទេ"

     "កុំប្រាប់បងថាអូនចង់ផ្សំផ្គុំកូនទៀត?"

     "បងចង់ថាអូនបង្ខំកូន?"ថេយ៉ុងសម្លក់លោកប្តីដែលញឹមៗមិនសូវហ៊ានមួយប្រពន្ធទេ កាន់តែចាស់កាន់តែថ្នមបានប្រពន្ធឆ្នាសបែបនេះទៀតកាន់តែត្រូវស្ងៀមពេលនាងតម្លើងសម្លេង។

     "អូនគ្រាន់តែមើលទៅកូនៗអូនមិនបានបង្ខំ!ហើយហេទីអូនក៏មិនបានទៅបង្ខំអីក្រែងពេញចិត្តទាំងសងខាងមិនអញ្ចឹង? ហេទីក៏ចូលចិត្តក្មួយលីឡាដែរបងកុំចេះតែថា"

    "បាទ.."

    "បងឆ្លើយបែបហ្នឹង បងចង់យ៉ាងមិច?"

   "បងស្របតាមអូនតើប្រពន្ធសម្លាញ់សឺត"ចាស់តែអាយុនិងសម្រស់ទេតែចរិតកុំនិយាយអោយសោះ

   "និយាយអញ្ចឹងអេមីលីខលមកប៉ុន្មានថ្ងៃមុនថាក្មួយលីឡាជិតត្រឡប់មកវិញហើយ"

🦋គូរដណ្តឹងបង🦋SS2Where stories live. Discover now