Ep06: ហាមប្រដៅខ្ញុំ!!

524 39 3
                                        


      "អឹម!!"លទ្ធផលទាញគេទៅជាមួយ ពេលនេះបបូរមាត់ទាំងពីរក៏ប៉ះគ្នាអោយបុគ្គលិកនាំគ្នាមកមើលបិទមាត់បើកភ្នែកធំៗស្ទើរគ្រប់គ្នា។លីឡាភ្លឹងភ្លាំងស្មារតីគាំងជាប់កម្រើកមិនរួចឯជេខេទ្រក្បាលនាងព្យាយាមការពារមិនអោយនាងឈឺតែក៏ស្កុបដូចគ្នាពេលបបូរមាត់ពួកគេប៉ះគ្នាបែបនេះ។
       "អាមនុស្សឆ្គួត!!"លីឡាភ្ញាក់ពេលយល់ថាបរិយាកាសជុំវិញរាងចង់ងងឹតព្រោះបុគ្គលិកនាំគ្នាមកមើលច្រើនបាំងពន្លឺទើបនាងប្រញាប់រុញនាយចេញទៅម្ខាងហើយស្ទុះក្រោកជូតមាត់ទាំងខឹងផងខ្មាសផងហើយក៏ប្រញាប់រត់គេចចេញទៅតែមុនទៅឆ្លៀតជេរគេបានមួយម៉ាត់ដែរ។រីឯជេខេវិញភាំងធ្វើអីមិនត្រូវនៅច្រត់ជង្គង់មួយសន្ទុះទើបគ្រវីក្បាលក្រោក។
        "មុននេះឃើញឈ្លោះគ្នាសោះក្រោយមកស្រាប់តែដួលថើបគ្នាឡូយណាស់"មិនមែននាំគ្នានិយាយដើមទេបែរជានាំគ្នាសរសើរព្រោះមានអ្នកខ្លះលួចផ្សំផ្គុំពួកគេដោយសារជេខេសង្ហារ លីឡាស្អាត ពេលដើរទន្ទឹមគ្នាសមឥតខ្ចោះ។

      ជេខេទៅសង្ងំនៅបន្ទប់មួយសន្ទុះច្បូតមុខស្ទាបបបូរមាត់ខ្លួនឯងម្តងជាពីរដង ខួរក្បាលចេះតែស្រម៉ៃឃើញរូបភាពមុននេះរាងញញឹមបន្តិចហើយក៏ឈប់ មានអារម្មណ៍ថានាយពេលនេះដូចមនុស្សឆ្គួតយ៉ាងចឹង។
      "វាមិនទាន់ដល់ពេលទេ"គេនឹងធ្វើអោយនាងស្រលាញ់ខ្លួននាយចេញពីចិត្តមិនមែនដោយការបង្ខំហើយក៏កំចាត់មនុស្សបោកប្រាស់ចេញពីនាងដូចគ្នាហើយគេនឹងការពារនាងមិនអោយអ្នកណាមកប៉ះពាល់នាងបានទេ។ជេខេសង្ងំមើលការងារមួយល្ងាចរហូតដល់ម៉ោងជូនលីឡាទៅវិញតែថាពួកគេមិនបាននិយាយគ្នាឡើយហើយដំបូងឡើយនាងចង់ជិះតាក់ស៊ីតែលោកវេនហ្សែលឃាត់សួរនាំក៏នាងមិនឆ្លើយចុងក្រោយក៏ត្រូវជិះឡានជាមួយជេខេទាំងមើលមុខគ្នាមិនចំ។

     មួយសប្តាហ៍កន្លងផុតទៅ សភាពការណ៍មើលទៅធម្មតា អាន់តុនមិនបានត្រឡប់មកវិញនោះទេព្រោះតែគេរវល់ប៉ុន្តែក្នុងចិត្តនៅគុំនឹងជេខេនិងលោកវេនហ្សែលដែលបំបាក់មុខគេនៅចំពោះមុខបុគ្គលិកក្រុមហ៊ុនវេនហ្សែលទាំងអស់ គេនឹងត្រឡប់មកសងសឹកមិនខាន។
       ងាកមកមើលក្លឹបកំសាន្តដែលជាកម្មសិទ្ធរបស់អាន់តុនគ្រប់គ្រងកំពុងតែមានការចរចាររវាងម្ចាស់ក្លឹបនិងភ្ញៀវ មើលទៅភ្ញៀវពិសេសទើបបានជាពិភាក្សានៅបន្ទប់VIP។
       "ហឹស!បើឯងនាំសង្សារឯងមកអោយយើង យើងអោយឯងផឹកស៊ីហ្វ្រីពេញមួយឆ្នាំមានទាំងស្រីកំដរហើយបើឯងមានលុយអាចដាក់ទុនរកស៊ីជាមួយយើងបានទៀត ឯងគិតទៅចំណេញលើចំណេញ"អាន់តុនណាត់ជួបជេដេននិយាយសាច់ការតែម្តងព្រោះគេមិនសូវមានពេលទំនេរឡើយហើយដំបូងគិតថាចាត់ការគម្រាមតែគេមិនមែនជនជាតិអាល្លឺម៉ង់ហើយខ្លាចរឿងវែងឆ្ងាយប៉ះពាល់ដល់ប៉ានាយទើបលើកសំណើរហុចផលចំណេញអោយទៅជេដេនតែថានាយក៏មិនខាតព្រោះបើលក់នាងក៏បានថ្លៃជាងតម្លៃដែលនាយផ្តល់អោយជេដេនដែរ។
       "ហេតុអីចង់បានសង្សារខ្ញុំ?"ជេដេនគិតសិនមុនសម្រេចចិត្តព្រោះនាយក៏មិនទាន់បានប៉ះលីឡាដែរបើនាំមកអោយគេតើនាយមិចនឹងចំណេញ?តើនាយកំពុងចង់ដោះដូរសង្សាររបស់នាយ?តើនាយមានសិទ្ធអីសម្រេច? ជេដេនគិតមួយសន្ទុះយ៉ាងណាមុនយកមកក៏គួរតែបានម្តងដែរព្រោះសង្សារទាក់ទងមកជិត2ឆ្នាំហើយបានត្រឹមអោបថើបកាន់ដៃគ្មានអ្វីលើសពីហ្នឹង។
       "យើងចង់បានអីចាំបាច់ប្រាប់ឯងដែរ?គ្រាន់តែនាំនាងមកអោយយើងមក"
     "តែលោកចង់បានសង្សារខ្ញុំដូច្នេះខ្ញុំត្រូវសួរ!"
     "បើឯងនាំនាងយកមកអោយយើងហើយ ឯងលែងត្រូវអ្វីជាមួយនាងហើយៗសំណើរយើងស្នើរក៏នឹងត្រូវធ្វើឡើងដែរឯងគិតមើលទៅតែកុំគិតយូរពេក!!"
       "តែនាងជាសង្សាររបស់ខ្ញុំ!!"
      "ហ្ហឹស!យើងដឹងតើថាជាសង្សារឯងតែទង្វើឯងគឺលែងស្រលាញ់នាងហើយអញ្ចឹងនាំនាងមកអោយយើងមកឯងក៏នឹងចំណេញ"អាន់តុនញញឹមចុងមាត់មុននឹងក្រោកឈរសារ៉េអាវយ៉ាងសង្ហាររួចក៏ដើរចេញទៅទុកអោយជេដេនគិតពីសម្តីក៏ដូចជាសំណើរដែលអាន់តុនបានស្នើរ តើគេគួរធ្វើបែបណាហើយតាមដែលដឹងមកអាន់តុនមិនមែនធម្មតាទេគេខ្លាចថាត្រូវចោលសាកសពនៅអាល្លឹម៉ង់ទេ គេគួរតែរកវិធីការពារខ្លួនខ្លះៗដែរ។

🦋គូរដណ្តឹងបង🦋SS2Where stories live. Discover now