Ep10: ប្រចណ្ឌ

738 59 3
                                        


    
      ជេខេនិយាយទាំងមុខនៅស្មើដែលធ្វើអោយលីឡាថ្ពាល់ក្រហមទាំងមិនដឹងខ្លួន ដំបូងគិតថាគ្រាន់តែលោលេងណាមួយឃើញកាយវិការនាយមិនសប្បាយចិត្តទើបចង់មកសួរនាំតែមានអីទទួលបានចម្លើយពិត តែថាថើបហ្នឹងបានន័យថាមិច?គេស្រលាញ់នាងពិតមែនហ្ហេស? ហេតុអីនាងចាំបាច់គិតដែរ?មិចក៏នាងមានអារម្មណ៍ចម្លែកម៉្លេះ?ខួរក្បាលនាងវិលវល់អស់ហើយ។
       "លោកធ្វើស-អឹម"នាងភ្ញាក់ខ្លួនចង់ស្តីអោយគេតែគេក៏ក្រសោបមុខនាងថើបម្តងទៀតអីណានៀក នាងធ្វើអីមិនកើតរើក៏មិនបានរុញក៏មិនចេញមានតែបណ្តោយអោយគេថើបរហូតទាល់តែគេឈប់ខ្លួនឯង។
       "ខ្ញុំមិនចូលចិត្តដែលអ្នកនាងស្និតស្នាលជាមួយប្រុសម្នាក់នោះ គេមិនមែនជាមនុស្សល្អទេ គេក៏មិនសាកសមនឹងអ្នកនាងដែរ"
       "មិចក៏លោកដឹងថាគេមិនល្អ?!ខ្ញុំនៅជាមួយគេយូរហើយមិចក៏ខ្ញុំមិនដឹង?លោកកុំមកមួលបង្កាច់គេហើយព្យាយាមមកស្និតស្នាលជាមួយខ្ញុំនោះ!"
       "គេគ្រាន់តែបោកប្រាស់ចង់បានអីម្យ៉ាងពីអ្នកនាងប៉ុណ្ណោះ"នាយមិនចង់និយាយវែងឆ្ងាយហើយក៏មិនចង់ចោទឬប្រាប់ការពិតដល់នាងព្រោះគិតថានាងនឹងដូចពេលនេះ មិនជឿហើយស្អប់នាយ។
       "ជេដេនចង់បានអីពីខ្ញុំ?លោកនិយាយអោយច្បាស់មក!!"នាងគិតថានាយដឹងអ្វីម្យ៉ាងទើបចង់ជំរិតសួរប៉ុន្តែកាយវិការនាងមិនបានធ្វើអោយជេខេគិតថានាងចង់ដឹងនោះទេគឺគិតមកលើនាយថាចោទប្រកាន់សង្សារនាងទាំងដែលនាងមិនដែលមើលដឹងពីទង្វើសម្តែងរបស់សង្សាររបស់នាងដល់ទៅជិត2ឆ្នាំ។
      "ខ្ញុំនិយាយបែបណាក៏អ្នកនាងមិនជឿដែរហើយខ្ញុំក៏គ្មានសិទ្ធអ្វីនៅក្បែរអ្នកនាងទៀតដែរ"
      "ហេតុអីក៏លោកចូលចិត្តធ្វើចរិតបែបនេះខ្លាំងម៉្លេះ?!"
      "ខ្ញុំសុំទោសដែលថើបអ្នកនាង ពេលក្រោយខ្ញុំនឹងព្យាយាមហាមខ្លួនឯង អ្នកនាងទៅសម្រាកចុះ"លីឡាក៏ខឹងចាកចេញទៅទាំងមួម៉ៅសម្លក់សម្លឹងគេចាំមើលនាងយកជេដេនមកបញ្ឈឺគេរាល់ថ្ងៃចាំមើលចុះ។

      វាក៏ពិតមែន លីឡាតែងតែអោយជេដេនជូនទៅជូនមកហើយល្ងាចក៏ញាំអាហារជុំគ្នាតែជេខេក៏ធ្វើធម្មតាហើយឥឡូវនាយក៏ចូលទៅធ្វើការងារនៅក្រុមហ៊ុនវេនហ្សែលតែមិនបានធ្វើអីទេគឺធ្វើការងាររបស់នាយទៅវិញព្រោះលោកវែនហ្សែលបានអោយការិយាល័យមួយដល់នាយកុំអោយហត់ជិះទៅមកចាំមានការសំខាន់ចាំទៅដល់ចឹងបានដៃលីឡាចង់ធ្វើបាបគេតែធ្វើមិនដែលបាន។
ហើយថ្ងៃនេះដែរអាណាលីសស្រាប់តែយកអាហារមកអោយជេខេដល់ក្រុមហ៊ុនវេនហ្សែលដែលនេះគឺជាគំនិតកូនចៅជេខេណាមួយអាណាលីសមានសេរីភាពវិញឯឪពុកកូននោះកំពុងត្រូវរាជបុត្រស្វែងរកភស្តុតាងឃុំខ្លួនមួយរយៈ មានគ្រប់ពេលណានឹងកាត់ក្តី។
       "អត់ទោសអ្នកនាងមករកអ្នកណាគេដែរ?"
       "ខ្ញុំមករកជេ-អរគឺអ៊ីវ៉ាង តើគាត់នៅឯណាដែរ?"
       "អរគាត់នៅក្នុងអូហ្វ្រីស អ្នកនាងមានការងារអីជាមួយគាត់ដែរ?តើមានណាត់ទុកដែរទេ?"អាណាលីសរាងឆ្ងល់ដែរក្រែងថាមកធ្វើជាបុគ្គលិកមិនអញ្ចឹង?ហេតុអីក៏ស្តាប់ទៅដូចម្ចាស់ក្រុមហ៊ុនចឹង?ដោយសារលោកវេនហ្សែលមិនចង់អោយជេខេត្រូវមកធ្វើជាបុគ្គលិកហត់នឿយឡើយណាមួយគេក៏មានការងារគ្រប់គ្រងមិនគួរណាគេងកម្លាំងញើសឈាមកូនគេទេ កូនគេឡើងមហាសេដ្ឋីមានមុខមាត់យកកូនគេមកប្រើទាំងកូនស្រីគាត់ធ្វើបាបចិត្តគេទៀត គាត់រអៀសខ្លួនណាស់ទើបរៀបចំបន្ទប់អោយគេមួយយ៉ាងស្អាតមានឋានៈសឹងតែស្មើរCEOឯណោះ។
       "គឺអត់ទេ តើអាចប្រាប់គាត់បានទេថាខ្ញុំឈ្មោះអាណាលីសមករកគាត់"
       "អរចា៎ ចាំបន្តិច"
       "គាត់អនុញ្ញាតិហើយអ្នកនាងមកតាមខ្ញុំមក"លេខានោះក៏នាំផ្លូវអាណាលីសដែលធ្វើអោយអ្នកដែលយកឯកសារទៅព្រីនបានឮមានអារម្មណ៍ថាចង់ដឹងទើបតាមទៅលបៗមិនអោយគេចាប់អារម្មណ៍។
      ពេលទៅដល់បន្ទប់ធ្វើការជេខេ លេខាក៏ចាកចេញឯអាណាលីសក៏ចូលទៅខាងក្នុងដើម្បីជួបជេខេឯអ្នកខាងក្រៅចាំលបមើលរួចក៏ដើរទៅអឹបនឹងទ្វារចាំស្តាប់ថាគេនិយាយអី។នាងមិនដឹងទេថាខ្លួនឯងកំពុងគិតអីមិចក៏ត្រូវមកធ្វើខ្លួនបែបនេះ?
       បែរមកមើលអ្នកក្នុងក៏សន្ទនាគ្នាលេង សួរសុខទុក្ខគ្នាទៅវិញទៅមកដោយអាណាលីសធ្វើចេញមកប្លែកៗអោយជេខេមើលដឹងតែមិននិយាយ គ្រាន់តែនាងមករកដល់ក្រុមហ៊ុននាយក៏យល់ថាប្លែកទៅហើយ។
       "មានរឿងអីមែនទេ?"
       "អត់មានទេ កុំភ្លេចញាំអាហារដែលខ្ញុំខំធ្វើផងណា"
       "អឺម នឹកឃើញអីមករកខ្ញុំដល់ទីនេះ?"
       "គឺចង់មកអរគុណដែលជួយខ្ញុំតាំងពីដំបូង"
       "តែខ្ញុំជួយក៏ព្រោះតែវាផ្តល់ប្រយោជន៍ដល់ខ្ញុំដែរប៉ុណ្ណោះ"នាយនិយាយត្រង់ៗអោយអាណាលីសយល់ខ្លាចថានាងគិតអីតែនាងក៏មិនបានគិតអីគ្រាន់តែចង់ជួយវិញ។
       "ខ្ញុំដឹងតើ លោកក៏ប្រាប់ខ្ញុំតាំងពីដំបូងដែរតែខ្ញុំនៅតែចង់អរគុណ"សុខៗអាណាលីសក៏ងើបមកអោបជេខេដែលធ្វើអោយសមីខ្លួនគេភ្ញាក់មិនស្ទើរទេព្រោះមិនគិតថានាងមកអោបបែបនេះ។ 
       "អោបខ្ញុំវិញមក"អាណាលីសខ្សឹបតិចៗដែលធ្វើអោយជេខេកាន់តែឆ្ងល់តែពេលនាងខ្សឹបថាមានអ្នកណាលួចមើលនាយក៏អោបអាណាលីសវិញមួយសន្ទុះដល់ទ្វារបន្ទប់បិទវិញទើបនាងដកខ្លួនចេញ។
      "យ៉ុងស៊ីនបានប្រាប់ខ្ញុំអស់ហើយៗខ្ញុំចង់ជួយលោកជាការតបស្នង"អាណាលីសសារភាពតែថាជេខេមើលដឹងយូរហើយទើបមិនមាត់អោយនាងសម្តែង។
      "ដោយកាយវិការបែបហ្នឹង?"
      "មិនមែនញឹកញាប់ទេ ខ្ញុំយល់ចិត្តមនុស្សស្រីដូចគ្នាហេតុនេះចាំខ្ញុំជួយលោកថាតើនាងស្រលាញ់លោកវិញឬអត់"
      "គ្មានផ្លូវទេ"
      "តែខ្ញុំឃើញថានាងចាប់អារម្មណ៍លោក"ជេខេបានតែសម្លឹងមុខអាណាលីសរួចក៏សម្លឹងទៅអ្វីផ្សេង តើអាចជាការពិតទេ?ក្នុងចិត្តគេក៏ត្រេកអរបានបន្តិចដែរទោះបីគិតថាវាមិនអាចទៅរួចក៏ដោយ។

🦋គូរដណ្តឹងបង🦋SS2Tahanan ng mga kuwento. Tumuklas ngayon