១៧ឆ្នាំរស់ដោយគ្មានអូន

2 0 0
                                        

បេះដូងដែលខ្វះស្រមោល

ពេលព្រឹកត្រជាក់ៗលើឆ្នេរសមុទ្រ — Zhang Yunlong អង្គុយជាមួយកូនទាំងពី គេកំពុងតែនឹកដល់មនុស្សស្រីជាទីស្រឡាញ់ដែលបានបាត់ខ្លួនក្នុងសមុទ្រគិតត្រឹមថ្ងៃនេះគឺកន្លងផុតទៅពីរខែហើយដែលគេបាត់បង់នាង

"អូនកុំបារម្ភអីបងប្រាកដជាមើលថែកូនពួកយើងឲ្យល្អបំផុតដូចពេលដែលអូនមើលថែពួកគេចឹង"
Zhang Yunlongពោលទាំងទឹកភ្នែកទោះបីខំគិតថានាងនៅមានជីវិតតែរយៈពេលពីរខែហើយដែលគេរកនាងមិនឃើញ

"បើអូនត្រូវការពេលវេលា…បងនឹងឲ្យអូន បើអូនត្រលប់មកវិញថ្ងៃណាមួយ បងក៏នឹងនៅទីនេះជានិច្ចចាំអូនត្រឡប់បងឈប់ស្វែងរកអូនហើយ"ការគិតលួងលោមចិត្តដែលបាត់បង់
---
កាត់មកកាត់គ្រួសារត្រកូល Gu

ក្រោយពេល NaZha បាត់ខ្លួនចាកចេញពី Zhang Yunlong និងកូនៗ — Gulinazhaនាង បានត្រលប់ទៅទីក្រុងប៉េកាំង ដោយ ChengYi បានសង្រ្គោះនាងពីសមុទ្រកាល់ពីពីរខែមុនពេលដែលចុះបង្រ្កាប់ឈ្មួញជួញដូរអាវុធនោះមកពេលនេះនាងមកដល់ទីកន្លែងដែលនាងបានកើត និងផ្ទះដែលនាងធ្លាប់រត់លេងកាលពីក្មេងវិញហើយម្ដាយនាង ômma Reihana និងប៉ា Gu NaZhang មិនអាចទប់ទឹកភ្នែកបានពេលឃើញកូនស្រីដែលបាត់ខ្លួនអស់ជាច្រើនឆ្នាំត្រលប់មកវិញ ប៉ុន្តែសំណើររបស់នាងធ្វើឲ្យពួកគេភ្ញាក់ផ្អើល...

"ខ្ញុំចង់ទៅរស់នៅជាមួយប្អូនប្រុសនៅអាមេរិច... Wang Yibo"

ម្ដាយនាងព្រួយបារម្ភ ប៉ុន្តែមើលទៅក្នុងភ្នែករបស់ Gulinazha គាត់មើលឃើញពីចិត្តរបស់នាងនិងការសម្រេចចិត្តមួយដែលមិនអាចរារាំងបានឡើយមានតែយល់ស្រប់តាមចិត្តរបស់នាងឲ្យនាងទៅរស់នៅអាមេរិក

Wang Yibo ដែលនៅ New York ប្រទេសអាមេរិកគេតែងតែទំនាក់ទំនងជាមួយ Gulinazha ហើយសន្យានឹងមើលថែ នាងមិនឲ្យនាងមានទុកកង្វល់អ្វីឡើយ។

យប់មួយចុងសប្តាហ៍ មុននាងត្រៀមឡើងយន្តហោះ នាងឈរមើលព្រលានយន្តហោះខណៈពន្លឺថ្ងៃលិចបាំងផ្ទៃមេឃ។

ប្រទេសអាមេរិក
New York — ទីក្រុងភ្លឺព្រិលពេញនិយម ជាទីកន្លែងដែលមនុស្សជាច្រើនបង្ហាញក្តីសុបិន ទីនេះក៏ជាទីកន្លែងថ្មីសម្រាប់ Gulinazha ដែលកំពុងព្យាយាមបើកទំព័រថ្មីក្នុងជីវិតរបស់នាង។ ជាមួយប្អូនប្រុសពៅ Wang Yibo

គ្រួសាររីករាយWhere stories live. Discover now