ការជួបគ្នាលើកដំបូង

6 0 0
                                        

នៅលើមហាសមុទ្រដ៏ធំល្វឹងល្វើយមាននាវាចម្បាំងមួយគ្រឿងដែលកំពុងតែវឹកហាត់សិស្សចម្បាំងរបស់ពួកគេក្នុងការចូលប្រកួនធ្វើប្រធានក្រុមចម្បាំងនៃទាហ៊ានជើងទឹករបស់ក្រុមនាគខ្មៅដែលមានលោក Gu NaZhang ជាមេបញ្ជាការរបស់ក្រុមទាំងមូលក៏កំពុងតែមើលការវឹកហាត់របស់សិស្សទាំងអស់នោះដូចគ្នាហើយនៅក្នុងចំណោមសិស្សទាំងនោះក៏មានកូនប្រុសច្បងនិងកូនស្រីច្បង់របស់លោកដូចគ្នា
ហើយការវឹកហាត់នេះក៏បន្តរហូតពីមួយថ្ងៃទៅមួយថ្ងៃវឹកហាត់ទាំងព្រឹកទាំងថ្ងៃពេលខ្លះក៏ចូលដល់យប់ជ្រៅរហូតដល់ថ្ងៃនេះមេឃហាក់បីដូចជាមានបញ្ហាហើយដោយផ្ទៃមេឃងងឹងលឿងជាងធម្មតាហើយមានខ្យល់បក់ខ្លាំងៗឯរលក់សមុទ្រក៏មានរលក់ខ្ពស់ខុសពីរាល់ថ្ងៃផងដែរ
"លោកគ្រូខ្ញុំគិតថាពួកយើងគួតែបញ្ឈប់ការវឹកហាត់សិនទៅលោកគ្រូ"Lee yun សិស្សម្នាក់ក្នុងចំណោមសិស្សជាច្រើនទៀតដែលបានមកវឹកហាត់នៅលើនាវាចម្បាំងបានស្នើរសុំការផ្អាក់ការវឹងហាត់នៅពេលនោះ
"ខ្ញុំក៏គិតដូច្នេះដែលលោកគ្រូKang"ChengYi យល់ស្របជាមួយសិស្សរួមក្រុមរបស់គេដូចគ្នា
"តែខ្ញុំយល់ថាការវឹកហាត់ក្នុងស្ថានភាពបែបនេះគឺជាការល្អណាបងប្រុស"Gulinazha បដិសេធចំពោះគំនិតដែលពួកគេចង់ផ្អាក់ការវឹកហាត់
"Zhaerអូនមិនឃើញថាមេឃកំពុងមានខ្យល់ខ្លាំងនឹងរលក់សមុទ្រក៏បក់ខ្ពស់ទេហេ"ChengYi
"កុំប្រកែកគ្នាអីផ្អាកសិនក៏បានចំពោះអ្នកដែលមិនចង់វឹកហាត់បន្ត"គ្រូkangបំបែកការប្រកែករវាងបងប្អូនទាំងពីរ
"NaZhaបើចង់វឹកហាត់បន្តលោកគ្រូអាចនៅបន្តបង្រៀនបាន"លោកគ្រូkangសួរបញ្ចាក់ទៅកាត់Nazhaនឹងស្នើរខ្លួនជួយវឹកហាត់នាងបន្ត
"មិនអីទេលោកគ្រូខ្ញុំអាចវឹកហាត់ដោយខ្លួនឯងបានហើយគ្រប់គ្នាអាចទៅសម្រាក់បានហើយ"
"ប៉ុន្តែលោកគ្រូបងប្រុសតើខ្ញុំអាចប្រើម៉ូតូទឹកដើម្បីវឹកហាត់បានទេ"
"អាZhaតើអូនកំពុងគិតអីមេឃមិនល្អឯសមុទ្រក៏មិនល្អក្នុងការដែលជិះវាដែរ"
"តែខ្ញុំចង់វឹកហាត់ឲ្យបានខ្លាំងជាងនេះបងក៏ដឹងថាខ្ញុំទើបតែចូលក្នុងក្រុមវឹកហាត់ក្រោយអ្នករាល់គ្នាមិចនឹងអាចទាន់គ្រប់គ្នាបានទៅ"Gulinazha ជាមនុស្សដែលមិនចុះចាញនឹងអ្នកណានាងចង់ឲ្យនាងទទួលបានលទ្ធផលល្អបំផុតគឺមិននៅក្រោមអ្នកណានោះទេ
"តាមចិត្តឯងចុះតែត្រូវប្រយ័ត្ន"ដោយសារតែស្រឡាញប្អូនយល់ពីចិត្តប្អូនទើបមិនហាមឃាតនាងតទៅទៀត
"ស្រឡាញ់បងប្រុសខ្លាំងជាងគេ"Nazha សប្បាយចិត្តខ្លាំងដែលបងប្រុសនាងយល់ព្រមឲ្យនាងធ្វើរឿងដែលនាងចង់ធ្វើក៏បានហោកមកឧបអ្នកជាបងដោយពោលពាក្យស្រឡាញ់ទៅកាត់អ្នកជាបង់ដោយស្នាមញញឹម
"បងយល់ព្រមនឹងឯងតែឯងក៏ត្រូវតែចេះមើលថែខ្លួនឯងផងដែរកុំប្រឹងខ្លាំងពេក"
"បងបារម្ភដឹងទេនាងច្រម៉ក់"អ្នកជាបងនិយាយទាំងក្តីស្រឡាញ់នឹងព្រួយបារម្ភចំពោះប្អូន
"ទៅគេដឹងហើយមិនបាច់បារម្ភទេ"
"បើចឹងលោកគ្រូក៏ត្រូវទៅមុនដែរហើយណាកូនសិស្ស"លោកគ្រូKangការបើដឹងថាកូនសិស្សរបស់ខ្លួនចង់វឹកហាត់ដោយខ្លួនឯងគាត់ក៏គ្មានតួនាទីអ្វីដែលត្រូវនៅបន្តទៀតដែរ
"ចា អរគុណលោកគ្រូ"

គ្រួសាររីករាយWhere stories live. Discover now