ពន្លឺព្រះអាទិត្យបង្ហាញកណ្តាលឆ្នេរសមុទ្រដោយមានខ្យល់បោកបកស្រាលៗ នៅលើដំបូលផ្ទះឈើមួយ Zhang Yunlong កំពុងជួសជុលផ្នែកបែកបាក់ ខណៈ Gulinazha មើលគាត់ពីចំហៀងដោយមុខញញឹមស្រទន់ ពេលនេះនាងនៅលើកោះបានថ្ងៃទីបីហើយ។
> “តើអ្នកជាអ្នកដែលចូលចិត្តនៅរស់ដាច់ដោយឡែកពីគេឬ” Gulinazha សួរព្រមទាំងលើកកៅអីឈើមកអង្គុយជិតគាត់។
Zhang Yunlong ផ្ដល់ស្នាមញញឹមមួយ ដោយដុំផ្ទាំងឈើបន្តប៉ុន្តែភ្នែកមិនបានងាក់ចេញពីនាងនោះទេ
> “ខ្ញុំគ្រាន់តែជឿថា ជីវិតស្ងប់ស្ងាត់អាចស្ដាប់បេះដូងខ្លួនឯងបានច្បាស់ជាង… ដូចជាពេលនេះ”
Gulinazha មិនទាន់យល់ថាបេះដូងខ្លួនឯងកំពុងគិតអ្វី… ប៉ុន្តែនាងចាប់ផ្ដើមឃើញថាសម្លេងរបស់គាត់អាចផ្តល់សុភមង្គលមួយជាក់លាក់។ គាត់មិនមែនជាមនុស្សខ្លាំងក្លាជាដៃគូប្រយុទ្ធទេ ប៉ុន្តែគាត់អាចជាអ្នកនាំសេចក្ដីស្ងប់ស្ងាត់មកជួយជម្រុញបេះដូងនាងឱ្យស្ដាប់អារម្មណ៍ខ្លួនឯង។
> “នៅក្នុងរូបភាពនៅពេលដែលខ្ញុំជួបគ្រោះថ្នាក់នោះ ខ្ញុំគិតថាខ្ញុំអាចស្លាប់បាន… តែពេលខ្ញុំភ្ញាក់ឡើង ហើយឃើញផ្ទះឈើនេះ… ខ្ញុំមានអារម្មណ៍ដូចជាខ្ញុំត្រឡប់ទៅកាន់អ្វីដែលខ្ញុំមិនធ្លាប់ស្គាល់វាជាការពិត នោះក៏ព្រោះតែខ្ញុំមិនចង់ចាំពីខ្លួនខ្ញុំទាល់តែសោះ”
Zhang Yunlong ចាប់អារម្មណ៍ទៅនឹងពាក្យនោះ…
> “ពេលខ្ញុំឃើញអ្នកដំបូង ខ្ញុំគិតថា អ្នកមិនមែនជាមនុស្សធម្មតា… មានអ្វីមួយនៅក្នុងភ្នែកអ្នក—ក្លាហាន តែព្រងើយកន្ដាយ… អ្នកខូចខាតចំពោះអ្វីមួយ"
"ហេតុអ្វីអ្នកគិតបែបនោះ"Gulinazha បង្ហាញភ្នែកដូចជាភ្ញាក់ផ្អើល… នាងមិនធ្លាប់គិតថានឹងមានអ្នកណាដែលអាចអានចិត្តនាងបាននោះទេ
> “Zhang Yunlong… តើអ្នកធ្លាប់ស្រលាញ់នរណាម្នាក់ទេ?”
គាត់ញញឹម
> “ខ្ញុំធ្លាប់ស្រលាញ់តែយូហើយលេងមានទៀតហើយ… ប៉ុន្តែប្រសិនបើអ្នកនៅតែសួរបែបនេះ… ប្រហែលជាខ្ញុំកំពុងស្វែងរកអ្នកស្រឡាញ់ថ្មី…”
ČTEŠ
គ្រួសាររីករាយ
Romance"ទីបំផុតពួកយើងអាចជួបម៉ាក់ហើយដឹងទេថាពួកយើងទាំងពីរនឹកម៉ាក់ខ្លាំងប៉ុណ្ណា" "តើអ្នកទាំងពីរជាអ្នកណាពួកយើងធ្លាប់ស្គាល់គ្នាដែរទេ" "ម៉ាក់ពួកយើងទាំងពីរគឺជាកូនរបស់ម៉ាក់" "ខ្ញុំជាស្រីក្រមុំមានកូនមកពីណា" "អ្នកទាំងពីរច្រឡុំមនុស្សហើយ" "មិនអាចទេ"
