ពេលវេលាត្រូវបែកនឹងជួប

3 0 0
                                        


ពេលអាយុកូនភ្លោះបានមួយឆ្នាំ Chen Zheyuan និង Li Hongyi គឺជាក្មេងប្រុសទាំងពីរដែលមានរូបរាងគួឲ្យស្រឡាញ់ពួកគេសើចសប្បាយឆ្លេសឆ្លាពេញផ្ទះ។ Zhang Yunlong បានក្លាយជាឪពុកនឹងជាប្តីដ៏ល្អ។ គេសម្លឹងមើលកូនកំពុងនិយាយប៉ុន្មានពាក្យដំបូង ហើយរៀនដើរតាមជើងរបស់គាត់ហើយពោលថា៖

“កូនៗរបស់ប៉ាអាចក្លាយជាអ្វីក៏បាន ប៉ុន្តែអ្វីដែលប៉ាចង់បង្រៀនគឺ៖ កុំភ្លេចថា តម្លៃនៃមនុស្សមិនបានកំណត់ដោយឋានៈនិងទ្រព្យសម្បត្តិនោះទេ ”

Gulinazha ចំណាយពេលវេលាថែទាំកូន ធ្វើម្ហូប និងបង្រៀនអក្សរដល់ក្មែងៗ នាងដាក់សៀវភៅរូបភាពលើពូក ខណៈដែល Li Hongyi អង្គុយលើជើងនាង ហើយសម្លឹង Chen Zheyuan មើលដោយអារម្មណ៍ពេញដោយក្តីស្រឡាញ់
"Zhaer អូនរៀបចំសម្លៀកបំពាក់ទៅថ្ងៃស្អែកពួកយើងទៅទីក្រុង"
ពួកគេបានចេញពីភាពជាគូស្នេហាដែលពិតប្រាកដ ទៅជាគូជីវិតដែលរស់ខ្វះគ្នាមិនបានទៅណាត្រូទៅជាមួយគ្នា។
"ទៅធ្វើអីអូនមិនចង់ទៅទេ"
"ជួបលោកតាបង"
"បងធ្លាប់ប្រាប់អូនថាលោកតាបងគាត់ចែកឋានហើយទៅជួបមិចកើត"NaZhaនិយាយឡើងទាំងមិនសូវចាប់អារម្មណ៍ពាក្យសម្តីរបស់អ្នកជាប្តីប៉ុន្មាននោះទេតែក្រោយមកក៏
"ហ៊ើយមិនត្រូវទេបងចង់នាំអូនទៅណែនាំឲ្យគ្រួសារបងស្គាល់អូនត្រូវទេ"នាងនិយាយទាំងស្នាមញញឹមរីករាយមុននេះស្តាប់មិនសូវយល់ទើបបដិសេដតែក៏យល់ព្រមពេលដឹងពីបំណង់ប្តី

ពេលយប់ Zhang Yunlong និង Gulinazha ជិះកង់ជាមួយកូនៗមកសួនជាប់សមុទ្រ ខ្យល់ត្រជាក់ប៉ុន្តែចិត្តកក់ក្តៅជាងអ្វីៗទាំងអស់។

ជីវិតថ្មីមិនមែនស្រួលនោះទេ ប៉ុន្តែវាគឺជាជីវិតដែលពោរពេញដោយចំណងស្នេហា, ការយល់ចិត្ត និងក្តីសង្ឃឹមសម្រាប់កូនៗដែលអាចមើលឃើញពិភពលោកទាំងមូលបាន

បន្ទាប់ពីចំណាយពេលជាងពីរឆ្នាំក្នុងជីវិតរស់នៅលើកោះដោយមិនបានចង់ចាំខ្លួនជាអ្នកណាមកពីណា Gulinazha បានក្លាយជាអ្នកម៉ាក់វ័យក្មែងនឹងស្រសស្អាតបំផុតដែលធ្វើឲ្យអ្នកនៅលើកោះសសើរពីសម្រស់របស់នាងនឹងជាគូរស្នេហ៍ដែលមានភាពផ្អែមល្ហែមមិនធ្លាប់ឈ្លោះគ្នាសូម្បីតែម្តងគ្រប់គ្នាថាប្តីប្រពន្ធគំរូនៅលើកោះ ផងដែរប៉ុន្តែមានរឿងមួយនៅក្នុងចិត្តនាងមិនដែលបាត់បង់នោះទេ៖ ការរកឃើញខ្លួនឯងថាជាអ្នកណានឹងការចង់ចាំដែលបាត់បង់ពិតជាចង់បានការចង់ចាំត្រឡប់មកវិញណាស់។

គ្រួសាររីករាយWhere stories live. Discover now