ពេលវេលាត្រូវបែកនឹងជួប

Start from the beginning
                                        

កាត់មកដល់ក្រុមនាគខ្មៅវិញ

ថ្ងៃមួយនឹកនៃថ្ងៃចាស់ៗបានត្រលប់មកទៀត។ ChengYi បងប្រុសនាង ដែលឥឡូវនេះបានឡើងជាសេនាបូជាន់ខ្ពស់ នៅតែស្វែងរកនាងដោយផ្ទាល់នៅលើកោះ ក្បែរៗទីកន្លែងដែល Gulinazha បានបាត់ខ្លួនកាល់ពីពីរឆ្នាំមុនដដែល៖

"បងប្រុសខុសហើយបើឆ្នាំនោះបងតឹងរឹងចំពោះឯងតែបន្តិចនឹងគ្មានរឿងទាំងនេះទេ" ChengYi ពីរឆ្នាំមកនេះមិនធ្លាប់បោះបង់ការស្វែងរកប្អូនស្រីខ្លួនឡើយគេនៅតែគិតថានាងនៅមានជីវិត

"បងឈប់បន្ទូសខ្លួនឯងទៀតទៅគ្មានអ្នកណាដឹងរឿងរ៉ាវដែលកើតឡើងមុននោះទេ" Yang Zi អ្នកដែលជាគូដណ្តឹងបានបញ្ឈប់ការគិតរបស់ ChengYi ដែលតែងតែគិតថាជាកំហុសរបស់ខ្លួនកន្លងមកទើបធ្វើឲ្យប្អូនស្រីមានបញ្ហានោះមក

“មានបេសកកម្មថ្មីទាន”នាយទាហ៊ានម្នាក់មករាយការពីបេសកកម្មថ្មីដែលគេត្រូវចុះបំពេញដោយខានមិនបាន
---
កាត់មកមើលគ្រួសារតូចនៅលើកោះវិញពួកគេក៏កំពុងតែរៀបចំធ្វើដំណើរឡើងទូកទៅកាត់ទីក្រុងផងដែរ
"អូនមានភ្លេចអ្វីឬអត់"
"គ្មាននោះទេរៀបចំអស់ហើយ"
"ប្រាកដទេអ្នកស្រីប្រពន្ធ"
"អូនពិតជាពូកែភ្លេចមែនកូនរបស់យើងនៅលើលោកគ្រូZhangនៅឡើយទេ"ចំជាមានការចង់ចាំល្អមែនប្រពន្ធរបស់គេភ្លេចរឿងផ្សេងអាចភ្លេចបានតែនេះភ្លេចទាំងកូនខ្លួនឯងទៀតពិតជាកំពូលភ្លេចមែន
"គ្រែងបងថាថ្ងៃនេះទៅដើរលេងមិនយកអាល្អិតពីរនាក់នោះទៅទេហេ"អ្នកជាប្រពន្ធមិនឲ្យចាញ់ទោះបីជាការចង់ចាំពីមុនបានបាត់បង់ពិតមែនតែចរឹកនិងពាក្យសម្តីរបស់នាងនៅដដែលគឺមិនដែលចុះចាញអ្នកណានោះទេ
"បងគ្រាន់តែលេងសើចជាមួយអូនតើកុំខឹងអីប្រពន្ធ"ដោយឃើញទឹកមុខប្រពន្ធកំពុងតែខឹងក៏មកលួងនាងភ្លាម
"បានហើយឆាប់ទៅទូកចេញចោលលូវហើយ"ដោយអ្នកជាប្តីមកលួងហើយក៏នាងបាត់ខឹងហើយឈានជើងដើរសំដៅទៅឡើងទូកបាត់ទៅ

តែព្រឹកថ្ងៃនេះ— ខ្យល់ខ្លាំងភ្លៀងកក់ខ្លួនធ្វើឲ្យចលនារបស់ទូកមិននឹងសោះZhang Yunlong ឈរលើផ្ទៃទូក ចិត្តគេពោរពេញដោយការព្រួយបារម្ភ។

"អូនមិនអីទេត្រូវទេ…"  សម្លេងនៃការបារម្ភចំពោះប្រពន្ធ
"Yunlong មានរឿងអីអូនខ្លាច"សា្មរតីនាងមិនសូវល្អទេដោយហេតុការនេះហាក់ដូចជារឿងរ៉ាវអាក្រក់នៅក្នុងចិត្តនាងអារម្មណ៍នាងច្របូកច្របល់ដោយពេលនេះមានរូបភាពដែលនាងមានគ្រោះថ្នាក់ដោយសារតែភ្លៀងនឹងរលក់ទឹកសមុទ្រកាល់ពីមុនផុសឡើងមកពេញខួរក្បាលរបស់នាង
"មានបងនៅទីនេះអូនកុំខ្លាច"ការលួងលោមពីមនុស្សដែលនាងស្រឡាញ់អាចធ្វើឲ្យនាងស្ងប់ចិត្តបានបន្តិចតែមិនអាចធ្វើឲ្យពួកគេរួចផុតពីរលក់យក្យនៃសមុទ្របានទេដោយសារពេលនេះមានខ្យល់ខ្លាំងនឹងភ្លៀងក៏សម្រុកធ្លាក់មកដូចផ្ទៃមេឃកំពុងតែខឹងសប្បារនឹងមនុស្សលោកចឹង
"Yunlong ពូគិតថាមិនស្រួលទេបើនៅតែបន្តបែបនេះមុខជាត្រូវស្លាប់នៅលើសមុទ្រមិនខានទេ"🧍អ្នកបើទូក
"លោកពូស្ងប់អារម្មណ៍សិនទៅវានឹងមិនមានរឿងអ្វីទេ"ការលួងចិត្តរបស់Yunlongចំពោះការបារម្ភរបស់អ្នករាល់គ្នាគឺមិនបានផលទេព្រោះពេលនេះខ្យល់កន្រ្តាក់កាត់តែខ្លាំងឯរលក់សមុទ្រក៏បោកបក់កាត់តែខ្លាំងធ្វើឲ្យទូកទាំងមូលមិនអាចនៅស្ងៀមបានក៏ក្រឡាប់ចុះតាមរលក់បក់ទៅបក់មកធ្វើឲ្យអ្នកនៅលើទូកត្រូវធ្លាក់ចូលសមុទ្រដោយមិនដឹងថាអាចមានឱកាលនៅរស់រានមានជីវិតឬក៏អត់ផង

គ្រួសាររីករាយWhere stories live. Discover now