« ឯងចូលមកជំនួសកន្លែងគេទៅ ហើយលោកចូលទៅជួបខ្ញុំ » មីនយូ ព្រលែងដៃ គេបញ្ជាកូនចៅអោយមកសួរជំនួស រួចបែរមករកវ៉ុនវ៉ូ និងប្រាប់អោយទៅតាមគេ មុននឹងដើរចេញទៅវិញ។
« នេះមិនមែនជាវិធីធ្វើការរបស់ប៉ូលីសទេ ដឹងទេ? » មីនយូអង្គុយអោបដៃសម្លឹងមកវ៉ុនវ៉ូដែលកំពុងតែឈរទម្លាក់ទឹកមុខចុះ
« តែគេរកបំពានរាងកាយរបស់ខ្ញុំ »
« បែបណាដែលថាគេរកបំពានរកកាយរបស់លោក? »
« គឺត្រង់ពាក្យសម្ដីរបស់គេ ហើយត្រង់គេចាប់អង្អែលដៃខ្ញុំនោះអី? »
« តើលោកជានរណា? »
« ជាប៉ូលីស »
« បើជាប៉ូលីស ហេតុអីក៏ចាត់ទុករឿងប៉ុណ្ណឹងជារឿងធំដុំទៅវិញ? នេះលោកមិនដឹងទេហេស ថាប៉ូលីសអាចជួបរឿងទាំងនេះ ហើយក៏អាចជួបរឿងលើសនឹងទៅទៀតផង? » វ៉ុនវ៉ូបន្តសម្ដីមិនបាន ព្រោះគេក៏បានដឹងខុសដែលថា ក្នុងនាមជាប៉ូលីស រឿងទាំងនេះ វាគ្រាន់តែជាកម្ទេចស្ករសតែប៉ុណ្ណោះ ទើបគេបាត់មាត់លែងនិយាយ
« ចងចាំមេរៀនលើកនេះ ហើយកែប្រែខ្លួនឡើងវិញ » វ៉ុនវូងក់ក្បាល រួចគេក៏ត្រលប់ទៅកាន់តុធ្វើការរបស់គេវិញ។
>>>>>>>>
« សូមជំរាបប្រធានក្រុម មានអ្នកមករាយការណ៍ថា មានករណីចាប់ក្មេងបង្ខាំងយកទៅលក់នៅម្ដុំផ្លូវហុងដេល » មីនយូងើបមុខឡើង នឹងយកអាយផេកនៃរូបថត និងទីតាំងពីដៃកូនចៅ
« មានដឹងដំណឹងទេ ថាអាចមានក្មេងប៉ុន្មាននាក់? »
« បាទ មិនទាន់ដឹងទេ ដឹងត្រឹមថាអ្នកដែលឃើញហេតុការណ៍ បានប្រាប់ថាគេបានឃើញក្មេងៗប្រហែលពីរ បីនាក់ ត្រូវបានគេចាប់ចេញពីឡានចូលទៅទីនោះ »
« ប្រាប់អោយគេបញ្ចូនកម្លាំងទៅទីនោះ ពិនិត្យមើលស្ងាត់ៗកុំទាន់មានសកម្មភាព »
« បាទ ទាន! » និយាយរួច ប៉ូលីសក៏បានចេញទៅ ចំណែកឯមីនយូក៏បានរៀបចំខ្លួនចេញទៅដែរ។ វ៉ុនវូដែលកំពុងតែផ្ទៀងស្ដាប់ជាយូរមកហើយក៏មិនបង្អង់យូរ ងើបឈររៀបចំខ្លួនទាំងអារម្មណ៍អរភ័យ ព្រោះពេលនេះគេបានចុះទៅជាក់ស្ដែងហើយ តែក៏រៀងភ័យៗព្រោះវាជាលើកទីមួយដែលជួបរបស់ពិតដូចគ្នា
YOU ARE READING
លង់ស្នេហ៍ មួយរាត្រី // Minwon ABO
FanfictionDominant Omega Jeon Wonwoo x Dominant Alpha Kim Mingyu Jeon Wonwoo គឺជាអូមេហ្កា ក្នុងត្រកូលអ្នកជំនួញ បានជំនះគ្រប់បែបយ៉ាងដើម្បីចូលក្នុងក្រុមប៉ូលីសពិសេសដែលគេស្រឡាញ់។ ដោយសារតែទម្លាប់មិនចូលចិត្តបង្ហាញអារម្មណ៍ និងបកស្រាយ គេក៏ត្រូវបានយល់ច្រលំដោយមេក្រុមប៉ូ...
ភាគទី 04
Start from the beginning
