ភាគទី 02

52 10 6
                                        

មានឃើញ announcement របស់ Seventeen អត់? សំខាន់ admin ភ្ញាក់ជាងគេត្រង់ NEW UNIT SINGLE ALBUM!!! នឹងហ្មង។
Adminទាយថា new unit នោះ ប្រាកដជា GyuCheol មិនខាន ហើយដើម្បីអបអរការទាយរបស់ admin Admin ចង់ទម្លាក់មួយភាគអោយគ្នាយើងអានលេង សំខាន់វែងទៀតផង ហើយបើចង់ដឹងថា មិចបាន admin ទម្លាក់រឿងនេះចឹង? អានសិនទៅដឹងហើយ😁
___________________________________

{ បន្ទប់របស់ប្រធាន ឆយ សឹងឆឹល }

«សូមរង់ចាំសិនទៅ លោកប្រធាន ប្រជុំជិតចប់ហើយ»

«បាទ» វ៉ុនវូអង្គុយទៅតាមការប្រាប់របស់ជំនួយការសុង ទាំងអឹមអៀន ធ្វើខ្លួនមិនត្រូវ ព្រោះនេះគឺជាលើកទីមួយហើយដែលគេត្រូវមករង់ចាំមនុស្សដែលមិនមែនជាប៉ាម៉ាក់របស់គេ

«តើលោកត្រូវការភេសជ្ជះអ្វីដែរទេ?»

«អឹម អ អត់ទេ អរគុណ»  វ៉ុនវូគ្រវីក្បាលយ៉ាងលឿន ភ្នែករបស់គេឡេមឡឺមមិនឈប់​ ចិត្តមិនស្ងប់ មិនដឹងថាមកពីអ្វីនោះទេ ខ្លួនរបស់គេរឹតតែចាប់ផ្ដើមត្រជាក់ជាងធម្មតា  

«បើចឹង ខ្ញុំសូមទៅធ្វើការសិនហើយ ចាំបានមែនទេ?»

«បាទ ចាំបាន» បន្ទាប់ពីជំនួយការសុងទៅបាត់ហើយ វ៉ុនវ៉ូក៏សម្រួលខ្លួនដកដង្ហើម អោយស្រឡះខ្លួនសិន មុននឹងផ្អែកខ្លួនទៅលើសាឡុង។

នេះគឺជាក្ដីស្រម៉ៃរបស់គេតាំងតែពីតូច បើមិនទាស់ខ្លួនឯង ជាអូមេហ្កា ត្រូវជាប់មានរដូវ ( heat ) តាមខ្លួន និងមានក្លិនដែលអាចទាក់ទាញអាល់ហ្វាបាន គេប្រហែលជាមិនសូវពិបាកចិត្តបែបនេះទេ ព្រោះគ្រប់យ៉ាងដែលខាងស្ថាប័នប៉ូលីសត្រូវការ គេមានទាំងអស់ កម្ពស់ក៏ចាត់ទុកថាខ្ពស់ត្រូវតាមស្តង់ដារ ចំពោះមាឌបើប្រៀបធៀបជាមួយនឹងអូមេហ្កាផ្សេងទៀត គេធំជាង ខ្លាំងជាង រៀនពូកែគ្រប់មុខវិជ្ជា បាញ់កាំភ្លើង និងជំនាញវាយក៏ល្អ វាល្អខ្លាំងណាស់ត្រូវទេ? នេះបើសិនជាខ្លួនមិនមានប៉ាម៉ាក់ជាអ្នកមាន បើប៉ាម៉ាក់គេមិនមានតែគេមួយដែលជាអូមេហ្កា គេប្រហែលជាត្រូវធ្វើជាអ្នកជំនួញស្នងដំណែងពីប៉ារបស់គេតាំងពីបួនឆ្នាំមុនពេលដែលគេរៀនចប់បរិញ្ញាបត្រផ្នែកជំនួញមកម្ល៉េះ បែបនេះហើយទើបគេត្រូវតែព្យាយាមខំប្រឹងអោយគេដឹងថាអូមេហ្កា ក៏អាចធ្វើការងារដែលអាល់ហ្វាធ្វើបានដែរ។ 

លង់ស្នេហ៍ មួយរាត្រី // Minwon ABOWhere stories live. Discover now