នៅក្នុងពិភព Omegaverse មនុស្សម្នាក់ៗអាចមានភេទរហូតដល់ទៅពីរ ដែលទីមួយអាចជាភេទប្រុស ឬភេទស្រី ជាភេទដែលយើងអាចកំណត់បានបន្ទាប់ពីពួកគេកើតមកតែម្ដង ប៉ុន្តែសម្រាប់ភេទទីពីរ មនុស្សត្រូវរង់ចាំរហូតដល់ពួកគេអាយុ 15 ដែលជាវ័យកំពុងលូតលាស់ក្លាយទៅជាមនុស្សពេញវ័យ ដើម្បីដឹងពីភេទទីពីររបស់ខ្លួន។
ភេទទីពីរ ត្រូវបានបែងចែកជាបី ដែលមានដូចជា អាល់ហ្វា បេតា និងអូមេហ្កា។ បើតាមទៅនឹងវេចនុក្រមរបស់ពិភព Omegaverse អាល់ហ្វាគឺជាភេទដែលមានអំណាចជាងគេ ចំណែកឯភេទដែលងាយរងគ្រោះ គឺ Omega ដែលពួកគេជាភេទទន់ខ្សោយទោះបីពួកគេជាបុរស ឬស្ត្រីក៏ដោយ រីឯភេទដែលធម្មតាជាងគេ ងាយស្រួលក្នុងការរស់នៅក្នុងពិភពនេះជាងគេនោះគឺ បេតា។
ប៉ុន្តែទោះជាយ៉ាងណា អាល់ហ្វា និងអូមេហ្កា នឹងត្រូវបែងចែកអំណាចជាពីរទៀត ដែលមានថ្នាក់ខ្ពស់ និងថ្នាក់ទាប។ ទោះបីជាអូមេហ្កាជាភេទដែលទន់ខ្សោយក៏ពិតមែន ប៉ុន្តែបើសិនជាពួកគេមានអំណាចថ្នាក់ខ្ពស់ នោះពួកគេអាចនឹងយកឈ្នះអាល់ហ្វាបាន បើសិនជាអាល់ហ្វានោះគឺជាអាល់ហ្វាថ្នាក់ទាប ហើយអូមេហ្កាថ្នាក់ខ្ពស់ មានភាពរឹងមាំ និងមានអំណាចដែលអាចគ្រប់គ្រងសារធាតុក្លិនរបស់គេបាន បើសិនជាភាគីម្ខាងទៀតមិនមែនជាអាល់ហ្វាថ្នាក់ខ្ពស់ ឬក៏ពួកគេមិនទាន់មករដូវ។ រដូវត្រង់នេះ ជាភាសាអង់គ្លេសគេហៅថា Heat សម្រាប់អូមេហ្កា និង Rut សម្រាប់អាល់ហ្វា ដែលរដូវរបស់ពួកគេអាចនឹងកើតឡើងប្រមាណជាបីខែម្ដង ឬតិចជាងនេះអាស្រ័យទៅលើថាតើពួកគេអាចនឹងជួបអ្នកដែលមានរដូវដែលអាចបណ្ដាលអោយមករដូវឬអត់? រដូវរបស់ពួកគេ អាចដោះស្រាយបានចំនួនពីរវិធីសម្រាប់ទាំងអាល់ហ្វា និងអូមេហ្កា។ ទីមួយគឺ លេបថ្នាំទប់ស្កាត់ដែលជួយអោយក្លិនរបស់អូមេហ្កាមានលំនឹង និងជួយអោយអាល់ហ្វាកាត់បន្ថយភាពចង់បានពីអូមេហ្កា ប៉ុន្តែបើសិនជាពួកគេមានដៃគូ នោះវិធីទីពីរវាគឺជាជម្រើសដ៏ល្អដែលជួយកាត់បន្ថយមិនប្រើប្រាស់ថ្នាំ នោះគឺការគេងជាមួយនឹងគ្នា លុះត្រាណាដែលភាគីទាំងសងខាងប្រើប្រាស់វិធីទប់ស្កាត់មិនអោយមានកូន ពួកគេនឹងរួមមេត្រីដោយមានសុវត្ថិភាព។ ប៉ុន្តែសម្រាប់អ្នកទាំងឡាយណាដែលមិនមានសមត្ថិភាពក្នុងការទិញថ្នាំ ឬគ្មានដៃគូ ពួកគេត្រូវឃុំខ្លួននៅក្នុងបន្ទប់បិទជិត មិនអោយសាយភាយក្លិនរបស់ខ្លួនចេញទៅក្រៅ ព្រោះខណះពេលនោះ ក្លិនរបស់ពួកគេគឺមានចំហាយខ្លាំង ដែលអាចទាក់ទាញអ្នកម្ខាងទៀតដែលនៅក្បែរនោះ ហើយវាគឺជារឿងមួយដែលមានគ្រោះថ្នាក់បំផុត ប្រសិនជាពួកគេមានអំណាចថ្នាក់ទាប។
YOU ARE READING
លង់ស្នេហ៍ មួយរាត្រី // Minwon ABO
FanfictionDominant Omega Jeon Wonwoo x Dominant Alpha Kim Mingyu Jeon Wonwoo គឺជាអូមេហ្កា ក្នុងត្រកូលអ្នកជំនួញ បានជំនះគ្រប់បែបយ៉ាងដើម្បីចូលក្នុងក្រុមប៉ូលីសពិសេសដែលគេស្រឡាញ់។ ដោយសារតែទម្លាប់មិនចូលចិត្តបង្ហាញអារម្មណ៍ និងបកស្រាយ គេក៏ត្រូវបានយល់ច្រលំដោយមេក្រុមប៉ូ...
