ភាគទី 03

75 10 3
                                        

ពេលល្ងាច.... 

ទឹង! ទឹង! ទឹង! 

សឹងឆឹលចុចកណ្ដឹងខុនដូររបស់ខ្លួន មុននឹងមានមនុស្សប្រុសម្នាក់សក់ត្រឹមកចងពាក់កណ្ដាលទៅខាងលើ មានសក់សេះទម្លាក់មកបាំងថ្ងាស់ រាងស្ដើង កម្ពស់ត្រឹមថ្ងាស់របស់សឹងឆឹល ក្នុងសម្លៀកបំពាក់គេងយប់ មានជាប់អាវអៀមលើខ្លួន បើកទ្វាបង្ហាញស្នាមញញឹមដែលឃើញហើយបាត់អស់នៅភាពហត់នឿយ។ សឹងឆឹលយកដៃទាញក្បាលយឺតៗមកថើបថ្ងាស់ថ្នមៗ មុននឹងផ្ដល់ស្នាមញញឹមទៅវិញ 

« ទិវាសួស្ដី ហត់ទេ? » សម្លេងឆ្មារផ្អែមដូចជាកូនក្មេង ជាមួយស្នាមញញឹមដូចជាទឹកឃ្មុំ បានសួរទៅកាន់គូស្នេហ៍របស់ខ្លួន មុននឹងសឹងឆឹលយកដៃម្ខាងអោបស្មារ ដៃម្ខាងទៀតទាញទ្វាបិទ

« អឹម » សឹងឆឹលងក់ក្បាល នឹងធ្វើមុខគួរអោយអាណិតបង្ហាញពីភាពហត់នឿយដាក់ ដូចជាចង់បានកម្លាំងចិត្តពីអ្នកសួរ ធ្វើអោយអ្នកដែលអ្នកសួរបានត្រឹមតែសើចកក្អឹកនឹងចរិកកូនក្មេងរបស់គេ 

សឹងឆឹល បូញបបូរមាត់តិចៗ នឹងយកដៃអោបស្មារអង្រួនតិចៗដើម្បីអោយគេថើបខ្លួន មុននឹងទឹកមុខរបស់គេប្រែមកជាខូវ អារម្មណ៍ដែលស្រស់បំព្រងក៏ក្លាយជាងងឹតសូន្យសុង ពេលដែលឃើញទឹកមុខដូចឆ្កែឃើញឆ្កែ អោបដៃសម្លក់មករកខ្លួន គឺអាប្អូនប្រុសជើងល្អនោះឯង 

« ឯងមកទីនេះធ្វើអី? អាប្អូនជើងល្អ » សឹងឆឹលដកដៃចេញពីស្មារអ្នកក្បែរខ្លួន រួចទម្លាក់កាតាបរបស់ខ្លួនលើសាឡុង បង្ហាញថាគេគ្មានអារម្មណ៍ល្អនោះទេ ធ្វើអោយអ្នកក្បែរខ្លួនចាប់ផ្ដើមមើលដឹងថា បងប្អូនគេនេះប្រាកដជាឈ្លោះគ្នាទៀតមិនខាន 

សឹងឆឹល និងមីនយូ គឺជាបងប្អូននឹងគ្នា តែមិនមែនជាបងប្អូនបង្កើតនោះទេ ពួកគេជាបងប្អូនជីដូនមួយ តែដោយសារសឹងឆឹលនៅជាមួយមីនយូតាំងតែពីតូចទើបធ្វើអោយពួកគេស្និទគ្នាដូចជាបងប្អូនបង្កើតបែបនេះ។ សឹងឆឹល និងមីនយូសុទ្ធសឹងតែជា ដូមីនិន អាល់ហ្វា ( Dominant Alpha ) ជាអាល់ហ្វាថ្នាក់ខ្ពស់ តែបើនិយាយពីរឿងឈ្លោះគ្នាវិញ ប្រាកដណាស់ថា មីនយូមិនដែលឈ្នះសឹងឆឹលសូម្បីតែម្ដង ត្បិតថា មីនយូមានកម្ពស់ខ្ពស់ជាងសឹងឆឹល តែគេជាមនុស្សដែលចូលចិត្តលេងច្រើន ចរិកដូចជាកូនក្មេងទើបធ្វើអោយគេមិនអាចឈ្នះសឹងឆឹលបាន។ មីនយូ គឺជាកូនច្បងក្នុងគ្រួសារ ដោយប៉ាម៉ាក់ និងប្អូនស្រីរបស់គេចេញទៅរស់នៅអាមេរិកតាំងតែពីយូរ មានតែគេប៉ុណ្ណោះដែលនៅកូរ៉េជាមួយនឹងសឹងឆឹល គ្រួសាររបស់គេសុទ្ធតែជាមនុស្សដែលមានសម្រស់ស្រស់ស្អាត​ និងខ្ពស់ មើលតែមីនយូក៏ដឹងថា គ្រួសារគេផ្សេងទៀតយ៉ាងណាដែរ ទាំងខ្ពស់ ចិញ្ចើមក្រាស់ត្រង់ដូចគេឆ្លាក់ ទម្រង់មុខ ច្រមុះ បបូរមាត់ដូចជាតារាបង្ហាញម៉ូត រួមជាមួយនឹងមាឌឌាំង សាច់ដុំដៃធំជាងក្បាលមនុស្សស្រី អាចញិចទម្លាយខួរបានដោយប្រើទ្រូងរបស់គេ ហើយប្រាកដណាស់ថា គេជាបុរសសង្ហារ ស្អាត ឆ្លាតជាងគេតាំងតែពីនៅសាលារហូតដល់កន្លែងការងារ ទាស់ត្រង់ថា គេជាមនុស្សខ្ជីខ្ជា រប៉ិលរប៉ូច ខួរក្បាលនៅជាប់ជាតិជាទារកបន្ទិច កុំអីគេគ្មានកន្លែងណាទាស់នោះទេ។ 

លង់ស្នេហ៍ មួយរាត្រី // Minwon ABOWhere stories live. Discover now