ភាគទី 04

66 13 2
                                        

ពីរថ្ងៃបានកន្លងផុតទៅ វ៉ុនវ៉ូបញ្ចប់ឯកសាររបស់ខ្លួនដោយលំបាកបំផុត ពេលយប់គេគេងបានតែបីម៉ោងប៉ុណ្ណោះ ហើយត្រូវញាំនំបុ័ងជាអាហារថ្ងៃត្រង់ទៀតផង ឯកសារប្រមាណជា ២០០ករណីផ្សេងៗគ្នា គេច្បាស់ណាស់ថា មីនយូប្រាកដជារកវិធីសួរធ្វើអោយគេទាល់ជាមិនខាន ហើយអ្វីដែលគេគិតគឺពិតជាត្រូវមែន 

« យ៉ាងម៉េច ឆ្លើយមិនបានទេហេស? » មីនយូ ងើបមុខចេញពីក្រដាសសម្លឹងទៅរកវ៉ុនវ៉ូ បន្ទាប់ពីវ៉ុនវ៉ូឆ្លើយបានជិតដប់សំណួរមកហើយ តែបែរជាត្រូវមកគាំងនៅពេលនេះទៅវិញ 

« ខ្ញុំបានមើលអស់ហើយ ប៉ុន្តែសំណួរដែលលោកសួរវាគ្មានចម្លើយនៅក្នុងឯកសារកត់ត្រានោះទេ ធ្វើយ៉ាងម៉េចខ្ញុំនឹងដឹងទៅ? » 

« គ្មានក្នុងកំណត់ត្រាមែន តែនាយមិនចេះពិចារណាទេឬ? ជនសង្ស័យឆ្លើយបែបណាកត់ត្រាបែបនឹង ហើយជឿតាមសម្ដីគេទាំងមិនបានយកមកពិចារណា តើហៅថាប៉ូលីសដោយរបៀបណា? » សម្ដីម៉ាត់ៗរបស់មីនយូ វាប្រៀបដូចជាញញួរដុំក្បាលរបស់វ៉ុនវ៉ូចឹង គេទើបតែចូលធ្វើការ គេមិនទាន់បានចុះសាកសួរ ឬចុះបេសកម្មបានម្ដងនៅឡើយ តែហេតុអីបានជាចៅហ្វាយខ្លួន ប្រើសម្ដីធ្ងន់ដាក់គេបែបនេះ វាគ្មានហេតុផលអីដែលត្រូវខឹង ព្រោះគេមិនអាចឆ្លើយសំណួរដែលគ្មានចម្លើយនោះទេ វ៉ុនវ៉ូខំប្រឹងខាំមាត់ សម្រួលអារម្មណ៍ឡើងវិញ

« សូមទោស ខ្ញុំនឹងកែរប្រែ » ចម្លើយរបស់វ៉ុនវ៉ូបានធ្វើអោយមីងយូដកដង្ហើមធំ តែគេក៏មិនហ៊ានស្ដីអោយតទៅទៀតដែរ ព្រោះបើសឹងឆឹលមកហើយឃើញសភាពរបស់វ៉ុនវ៉ូបែបខ្មោចឆៅបែបនេះ គេប្រាកដជាស្លាប់មិនខាន 

« ណ្ហើយ! ថ្ងៃស្អែកមានជនសង្ស័យម្នាក់ដែលត្រូវសួរចម្លើយ នាយជាអ្នកទទួលខុសត្រូវ » 

វ៉ុនវ៉ូងក់ក្បាលរួច គេក៏ឡើងឈរគោរពរួចដើរចូលតុអង្គុយរបស់ខ្លួនវិញ។ 

វ៉ុនវ៉ូ សម្លឹងមើលខ្លួនឯងក្នុងកញ្ចក់បន្ទប់ទឹក គេប្រមូលភាពក្លាហានចូលខ្លួនអោយមូល ទាញកអាវអោយរៀបរយបន្ទិច មុននឹងដើរចេញតម្រង់ទៅរកបន្ទប់សួរចម្លើយ។ ក្នុងបន្ទប់នេះ មានតែវ៉ុនវ៉ូ និងជនសង្ស័យ អាល់ហ្វាប៉ុណ្ណោះដែលនៅអង្គុយទល់មុខគ្នា ចំណែកឯមីនយូកំពុងឈរនៅខាងក្រៅសម្លឹងមើលតាមកញ្ចក់។ 

លង់ស្នេហ៍ មួយរាត្រី // Minwon ABOWhere stories live. Discover now