ចំណែកឯម្នាក់ដែលនៅជិតសឹងឆឹល គេគឺជាប្រពន្ធសំណព្វរបស់សឹងឆឹល ឈ្មោះ ឆយ ចុងហាន់ ជាអូមេហ្កា ជាគ្រូពេទ្យឆ្នបនៅមន្ទីពេទ្យមួយកន្លែង ហើយពេលនេះក៏កំពុងតែពរពោះទារកនៅក្នុងផ្ទៃប្រមាណជាពីរខែផងដែរ។
[….] មីនយូនៅតែមិនព្រមដកភ្នែកសម្លក់សឹងឆឹល មុននឹងតបទៅវិញ
« យ៉ាងម៉េច ខ្ញុំញាំបាយផ្ទះបងថ្លៃខ្ញុំមិនបានទៀតទេឬ? ឬមួយបងខ្លាចខ្ញុំប្រាប់បងចុងហាន់? កុំបារម្ភខ្ញុំប្រាប់គាត់រួចហើយ កុំអោយបងហត់បកស្រាយ » មីនយូនិយាយរួច គេក៏គ្រលាស់ខ្លួនបែរមកអូសតុចូលអង្គុយធ្វើដូចគ្មានអ្វីកើតឡើង ធ្វើអោយសឹងឆឹលលួចក្ដាប់មាត់ទុក រួចគេក៏ប្រញ៉ាប់បែរមករកចុងហាន់ ច្បាស់ណាស់ថាមីនយូមិនដែលទូលពិតរឿងល្អប្រាប់បងថ្លៃគេនោះទេ
« ចូលតុញាំបាយសិនទៅ » ចុងហាន់ញញឹម រួចក៏ងក់ក្បាលអោយសឹងឆឹលចូលអង្គុយនៅតុបាយសិន។ ដោយសារតែចុងហាន់គេមិនដែលខឹង ហើយទឹកមុខគេតែងតែញញឹមរហូតទើបមើលមិនដឹងទេថាពេលណាគេខឹងពេលណាគេមិនខឹង ទើបសឹងឆឹលបានត្រឹមតែដើរតាមអ្វីដែលប្រពន្ធគេបញ្ជា
« គេនិយាយអីប្រាប់អូនខ្លះ? » សឹងឆឹលញាំបាយមិនទាន់បានប៉ុន្មានស្លាបព្រាផង គេក៏ប្រញ៉ាប់ងាកមកសួរចុងហាន់ភ្លាម និយាយតាមត្រង់ទៅគេមិនទុកចិត្តមីងយូពិតមែន ទើបចុងហាន់ទម្លាក់ស្លាបព្រាចុះបែរមករកសឹងឆឹលវិញ
« គេប្រាប់ខ្ញុំថា ប៉ូលីសដែលទើបតែចូលជាអូមេហ្កា ហើយបងបានទៅញាំបាយថ្ងៃត្រង់ជាមួយគេ ហើយបានជូនគេទៅពេទ្យទៀត »
« .... »
« មិចក៏មើលមកអូន? »
« អូនមិនប្រចណ្ឌទេហេស? » សឹងឆឹលសួរតិចៗក្នុងសម្លេងទាប ព្រោះចុងហាន់និយាយដូចធម្មតាគ្មានប្រតិកម្មអីសោះ ណាមួយគេនៅតែមិនទុកចិត្តទេថាមីនយូគេនិយាយតែប៉ុណ្ណឹង
« មីនយូគេជាមនុស្សល្អ ត្បិតថាគេខិលខូចបន្ទិចមែនតែគេដឹងថារឿងណាគួរនិយាយរឿងណាមិនគួរនិយាយ ហើយអូនក៏ដឹងថាប្ដីអូនជាមនុស្សមានទឹកចិត្តដែរ »
« អូនមិនជឿគេល្អហើយ គេនេះមាត់គ្មានគម្របទេ រឿងនេះគឺបែបនេះ វ៉ុនវ៉ូគេគឺជាអូមេហ្កា តែគេចង់ក្លាយជាប៉ូលីស ហើយគេបានរៀនចប់ពីសាលាប៉ូលីសមក ត្បិតថាប៉ារបស់គេជាអ្នកទាក់ទងអោយគេមកធ្វើនៅស្ថាប័នបងមែន តែគេមានសមត្ថភាពខ្លាំងមិនចាញ់អាល់ហ្វាទេ គ្រាន់តែគេមានអត្តសញ្ញាណជាអូមេហ្កា ទើបគេត្រូវរកអ្នកដែលមានឥទ្ធិពលនាំគេចូល ហើយថ្ងៃមិញបងបាននាំគេទៅញាំបាយថ្ងៃត្រង់ ព្រោះគេនៅមិនទាន់ចុះសម្រុងជាមួយមិត្តរួមការងារនៅឡើយ តែដោយសារតែបងមិនដឹងថាគេប្រតិកម្មជាមួយនឹងគ្រឿងសមុទ្រ ទើបធ្វើអោយគេធ្វើទុក្ខ ហើយបងក៏បាននាំគេទៅមន្ទីរពេទ្យ គ្មានអីលើសនឹងទេ មីនយូគេក៏បានទៅជាមួយដែរ » បន្ទាប់ពីស្ដាប់សឹងឆឹលបកស្រាយរួច ចុងហាន់ងក់ក្បាល មុននឹងញញឹម ស្ដាប់ទៅគេពិតជាចង់ជួបនឹងវ៉ុនវ៉ូម្នាក់នោះខ្លាំងណាស់ ព្រោះកើតជាអូមេហ្កាមនុស្សប្រុសនេះគឺវាពិបាកណាស់ទៅហើយ ទម្រាំតែធ្វើជាប៉ូលីសទៀត វារឹតតែពិបាក គេពិតជាស្ងប់ស្ងែងការតស៊ូរបស់វ៉ុនវ៉ូខ្លាំងណាស់
YOU ARE READING
លង់ស្នេហ៍ មួយរាត្រី // Minwon ABO
FanfictionDominant Omega Jeon Wonwoo x Dominant Alpha Kim Mingyu Jeon Wonwoo គឺជាអូមេហ្កា ក្នុងត្រកូលអ្នកជំនួញ បានជំនះគ្រប់បែបយ៉ាងដើម្បីចូលក្នុងក្រុមប៉ូលីសពិសេសដែលគេស្រឡាញ់។ ដោយសារតែទម្លាប់មិនចូលចិត្តបង្ហាញអារម្មណ៍ និងបកស្រាយ គេក៏ត្រូវបានយល់ច្រលំដោយមេក្រុមប៉ូ...
ភាគទី 03
Start from the beginning
