| White Sky With You |
|__13/23__|
____________________
«ភ្លឹប....» រំពេចនោះភ្លើងក៏ត្រូវបានកាត់ផ្តាច់ភ្លាមៗ ក្នុងផ្ទះទាំងមូលងងឹតស្លុបឃើញតែពន្លឺព្រៀលៗដែលចាំងតាមបង្អួចចូលមកក្នុង Jinបានដើរចូលទៅក្នុងទាំងអារម្មណ៍ខ្លាចតិចៗ
"លី!?....លី!?....មានមនុស្សនៅទេ?.."Jinហៅឈ្មោះរាងខ្ពស់តិចៗ ស្រាប់តែ
«ផាំងៗ!!...រីករាយថ្ងៃកំណើតColijin...»សម្លេងបំផ្ទុះប៉ោងប៉ោងបានបន្លឺឡើងវត្តមានJulyបានចេញមកស្វាគមន៍ដោយមានរាងខ្ពស់កាន់នំខេកយ៉ាងធំមួយដើរមករកគេ
*Happy birthday to you.... Happy birthday to you.... Happy birthday... Happy birthday... Happy birthday.....to you....*
ចម្រៀងខួបកំណើតត្រូវបានច្រៀងឡើងយ៉ាងស្រុះគ្នា ទន្ទឹមនឹងនេះវត្តមានរបស់កំពូលមិត្តក៏បានមកចូលរួមផងដែរ (Vin, Viky, Soky, Sunghoo, Mobin, Cheany, Cheasy, Fay, Sukim...) ចំណែកឯរាងតូចវិញអារម្មណ៍រំភើបស្ទើស្រក់ទឹកភ្នែក
"រីករាយថ្ងៃកំណើត my little princess ឆាប់បួងសួងរួចផ្លុំទានទៅ "Li ស្រដីយ៉ាងទន់ភ្លន់ធ្វើឲ្យអ្នកឈរក្បែរចង់រមួលពោះ។
Jinបានបិទភ្នែកលើកដៃពីរផ្គុំឡើងដើម្បីបួងសួងរួចក៏ផ្លុំទាន.........
"យ៉េ!!!!!....Jinរីករាយថ្ងៃកំណើត.."Cheany
"ចាស៎ អរគុណហើយ អ្នកទាំងអស់គ្នាពិតជា Surprise ខ្ញុំដល់ហើយ..."រាងតូចញញឹមឡើងជិតភ្នែកឈឹង
"ហា៎ហាស៎!....នេះគឺជាគំនិតរបស់Your Love របស់ឯងណា៎...."July និយាយទៅកាន់រាងតូចតែភ្នែកសម្លឹងទៅរាងខ្ពស់
"បងស្រី!!!..😳....."JinមើលទៅJulyដោយកែវភ្នែកងើយឆ្ងល់
"ហ្ហឹម?...ឯងភ័យឬ មើលចុះ!!..😂..."Julyយកដៃអង្អែលក្បាលអ្នកជាប្អូន
"បងចង់មានន័យថាមិច!!?..."Jin
"គឺ...មានន័យថា..បងមិនជំទាស់ទេចំពោះទំនាក់ទំនងរវាងអ្នកទាំងពីរ បងដឹងតាំងពីដំបូងម្លេះ! ក្មេងក្បាលខូច!..តែមុនដឹងមិនសូវច្បាស់ឥឡូវនេះបងដឹងកាន់តែច្បាស់ហើយ...ហើយក៏មិនចង់ជំទាស់ដែរព្រោះជាការសម្រេចចិត្តរបស់ឯង..."Julyនិយាយដោយសម្តីទន់ភ្លន់
"ខ្ញុំ...ខ្ញុំ.....ខ្ញុំពិតជាអរគុណបងស្រីណាស់..."Jinដោយអារម្មណ៍រំភើបពេកក៏ស្រវាឱបអ្នកជាបងស្រី បានបន្តិចក្រុមមនុស្សបានបើកផ្លូវឲ្យមនុស្សម្នាក់ដើរចូលមក
YOU ARE READING
| White Sky With You |
Actionជាប្រភេទរឿង GL ដែលសរសេរចេញពីការស្រមើស្រមៃភ្លាវៗ របស់ Admin ហើយមានពាក្យមិនសមរម្យជាច្រើន ..
