Part 5+6 : ព្រោះខ្លាចបាត់បង់ ❤️‍🔥

467 12 0
                                        

| White Sky With You |
|__5+6 /23__|
____________________

<<<មានប្រើពាក្យមិនសមរម្យ>>>
--------------------------------------------------------

« ញាំរួចនេះថ្នាំកុំភ្លេចលេបផង ខ្ញុំទៅលើបន្តិច » រាងតូចហុចថ្នាំព្រមទាំងទឹកមួយកែឲ្យទៅ Li រួចនាងឡើងទៅបន្ទប់គេងរបស់នាងហើយដកយកប្រអប់អ្វីម្យ៉ាងចេញមក វាគឺជាប្រអប់ដាក់រូបថតរបស់ពួកគេកាលពីនៅក្មេងៗ បានហើយរាងតូចក៏ប្រញាប់ចុះមកខាងក្រោមវិញ

« មួយរយៈនេះមិនបាច់ទៅធ្វើការទេ ខ្ញុំខលទៅបង Fay ឲ្យជួយមើលការងារជំនួសហើយ...» Lijin និយាយទៅកាន់ Lis
« តែ..» Lis
« គ្មានតែគ្មានស្ករទេ...ត្រូវតែធ្វើតាមខ្ញុំហាមជំទាស់..បើហ៊ានខ្ញុំប្តឹងលោកពូហើយ! » រាងតូចនិយាយកាត់

« បារម្ភឬ?...បានជាហួងហែងខ្ញុំម្លេះនាក៎..» រាងខ្ពស់អង្គុយច្រត់ចង្ការញញឹមខិលដាក់រាងតូច
Lijin បានភ្ញាក់ខ្លួនដូចគេចាប់ទះពេលឮសម្តីនេះ

‹ 💭 ខ្ញុំហួងហែងគេខ្លាំងពេកមែនទេ មិនបានទេ..› Lijin គិតក្នុងចិត្ត

« គឺ...តួនាទីជាក្មួយត្រូវតែបារម្ភពីមីងនឹងហើយ ពិសេសពេលនេះមីងឈឺទៀតមិនឲ្យបារម្ភយ៉ាងមិច!? » រាងតូចខំនិយាយទាំងអៀន មិនចាំយូររាងតូចហុចប្រអប់នោះឲ្យទៅ Lis

" ជាអ្វីនឹង?... " Lis ទទួលទាំងងើយឆ្ងល់
" បើកមើលទៅដឹងហើយ..." Jin
" រូបថត!?... " Lis កាន់រូបថតមកមើលម្តងមួយសន្លឹកទាំងមុខញញឹមរឮករឿងកាលពីក្មេងដែលគេនឹងរាងតូចថតជុំគ្នានៅថ្ងៃខួបកំណើត រហូតដល់រូបមួយសន្លឹកដែលថតកាលរៀននៅអនុវិទ្យាល័យឯប្រទេសស្វីស ជ្រុងមាត់ម្ខាងកោងឡើងដោយសារពេលនោះ Lis & Jin គឺដូចកាក្តុក្តា Tome&Jerry អញ្ចឹង
គឺឈ្លោះគ្នារាល់ថ្ងៃ
ដែលកាលនោះលីចូលចិត្តញោះរាងតូចខ្លាំងណាស់ ពេលខ្លះធ្វើឲ្យគេយំទៀតផងរួចក៏នឹងអាងលួងគេតាមក្រោយ ពេលខ្លះរាងតូចក៏ងក់ងរគ្មានមូលហេតុរហូតដល់អត់និយាយរកគ្នាពេញមួយថ្ងៃក៏មានដែរតែក្នុងចិត្តនឹកគ្នាសឹងស្លាប់ ហើយចុងក្រោយមានតែពូលីនឹងហើយជាអ្នកតាមលួង
( ធ្វើមិចទេពូ ប៉ាពន្ធយើងទេលួងអូនតូវ 👉🏻👈🏻)

 " Lis កាន់រូបថតមកមើលម្តងមួយសន្លឹកទាំងមុខញញឹមរឮករឿងកាលពីក្មេងដែលគេនឹងរាងតូចថតជុំគ្នានៅថ្ងៃខួបកំណើត រហូតដល់រូបមួយសន្លឹកដែលថតកាលរៀននៅអនុវិទ្យាល័យឯប្រទេសស្វីស ជ្រុងមាត់ម្ខាងកោងឡើងដោយសារពេលនោះ Lis & Jin គឺដូចកាក្តុក្តា Tome&Jerry អញ្ចឹងគឺឈ្លោះគ្នារាល់...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
| White Sky With You |Where stories live. Discover now