| White Sky With You |
|__7/23__|
____________________
<<<មានប្រើពាក្យមិនសមរម្យ>>>
_________________________________________
« ចុះបើមែន... » Lis និយាយដុត Fay មិនបានប៉ុន្មាន Fay ក៏ចាប់ដេញលីសរត់បាតជើងសរព្រៀត
« អាយ៎!!...យើងចាញ់ហើយ..ហិហិ..រសើបណាស់ » Lis សើចផងប្រកាច់ផងព្រោះ Fay ចាក់ចង្កេះគេមិនដកដៃ,
{ហ្ហើយកូនពៅចឹងមែនអាឆីលី ម្តងសើចម្តងមុខដូចគេចងបាញ់ 🌚 }
« ក្មេងក្បាលរឹងដូចឯងទាល់ចឹងទើបសម...យើងទៅវិញហើយ! » Fay ព្រមឈប់ក៏ដើរទៅវិញបាត់ ចំណែកឯ Jin វិញគិតតែពីអង្គុយសើចនិងអាការៈរាងខ្ពស់អំម្បាញ់មិញ
« សើចអី..» Lis ងើបមកវិញទាំងរញេរញៃ
« មោះៗ មានឈឺត្រង់ណាទេប្តីសម្លាញ់..ហិហិ..." Jin ទាញដៃលីឲ្យក្រោកឈរទាំងសើចកក្អិកព្រោះមិញfayដាក់គេរហូតដេកការ៉ូ
« មិនបាច់..» លី គ្រវៀសដៃចេញប្រែមកមុខងាប់មួយរំពេចហើយដើរទៅណាបាត់,
{នោះអាឆីលី ងរហើយ}
« អ៊ួយ មុខងាប់ទៀតហើយ...ឃើញសើចមិញសោះ...» រាងតូចមុខស្អុយប្រឹងរត់ទៅតាមរាងខ្ពស់
« ឈប់សិនៗ..ចាំអូនផង..លី...អ៊ួយ..» Jin រត់ប្រញាប់ពេកមិនប្រយ័ត្នក៏ទាក់ជើងដួល
« យ៉ាងមិចហើយ ឈឺអត់..» Lis បែរក្រោយមកមើលរាងតូច
« ហឺម...ឈឺ..តែបានបងបារម្ភឈប់ឈឺហើយ » Lijin
« ខ្ញុំទៅហើយ..» Lis បម្រុងនឹងដើរចេញបន្តតែ
« អោវ..ចិត្តដាច់ម្លេះ..ឈប់ស្រឡាញ់អូនហើយមែនទេ..» Lijin ពេបមុខចង់យំ
« មានឯណា បងនៅតែស្រឡាញ់តើស៎...ឆាប់ក្រោកឡើងមកកូនទន្សាយតូច...» លីសបែរមកនិយាយលួងលោម
« អត់ទេថើបអូនមួយមក!...»
« ជុប...ប៉ុណ្ណឹងបាននៅ..» Lis ឱនថើបថ្ពាល់រាងតូចមួយខ្សឺត
« មិនទាន់បានទេ នៅត្រង់នេះមួយទៀត..» Jin ចង្អុលលើបបូរមាត់ Lis គិតមួយសន្ទុះក៏
« ជុប..បាននៅ..» Lis.
Lijin មិនឆ្លើយតបតែងួកក្បាល
« បើបានហើយតោះឆាប់ក្រោកឡើង..» Li ទាញដៃរាងតូចដើរទៅ
តែពួកគេទាំងពីរមិនបានដឹងទេថាគ្រប់សកម្មភាពទាំងអស់មិនអាចលាក់បាំងពីម៉ែដោះបានឡើយ គាត់បានដឹងរឿងគ្រប់យ៉ាងហើយគាត់ក៏សប្បាយចិត្តព្រោះលីសតែងតែមានជំងឺប្រចាំកាយ គឺភាពភ័យខ្លាចតែពេលមានរាងតូចចូលមកជំងឺគេហាក់ធូរស្រាលធ្វើឲ្យម៉ែដោះធូរស្រាលចិត្ត..
YOU ARE READING
| White Sky With You |
Actionជាប្រភេទរឿង GL ដែលសរសេរចេញពីការស្រមើស្រមៃភ្លាវៗ របស់ Admin ហើយមានពាក្យមិនសមរម្យជាច្រើន ..
