| White Sky With You |
|__3/23__|
____________________
// ភូមិគ្រឹះ Rono ម៉ោងប្រហែល 11យប់:
គ្រប់គ្នាបានសម្រាកលង់លក់អស់នៅឡើយតែរាងតូចដែលនៅចាំមើលផ្លូវលីសត្រឡប់មកវិញទាំងងងុយតែយ៉ាងណាក្តីបារម្ភមានច្រើនជាង
បានបន្តិចក្រោយមក សម្លេងម៉ាស៊ីនឡានបានឈប់នៅខាងមុខវិមាន Lijinឮភ្លាមក៏ប្រញាប់ចេញមកមើលក្រែងលោតែរាងខ្ពស់ត្រឡប់មកវិញ តែពេលទៅដល់លីសពិតជាត្រប់មកវិញមែនតែសភាពរបស់គេរាងទ្រុតទ្រោមថែមទាំងមានបង់រុំលើស្មារធ្វើឲ្យរាងតូចឃើញហើយស្លុតចិត្ត
លីយ៉ុងជីនបើកទ្វារចុះពីលើឡានហើយចោលកន្ទុយភ្នែកទៅក្នុងវិមានស្រាប់តែប្រទះឃើញរាងកាយតូចច្រឡឹងកំពុងឈរសម្លឹងមើលមកខ្លួនទាំងទឹកមុខជូរចត់
លីសទាំងគាំងក្នុងចិត្តនិយាយអ្វីមិនចេញពេលឃើញលីជីរង់ចាំផ្លូវគេទាំងដែលស្មាលនេះយប់ជ្រៅណាស់ទៅហើយ
« យ៉ាងមេចហើយ!!....នេះមានរឿងអីហើយទៅត្រូវនឹងអីឬទៅទាស់គ្នាទៅមួយអ្នកណា!??..ហ្ហឹកក...» រាងតូចខំទប់មិនចង់យំ ហើយបន្តជួយជូនរាងខ្ពស់ឡើងទៅក្នុងបន្ទប់សម្រាក
មកដល់រាងតូចបានបន្តបង្គប់ឲ្យលីសអង្គុយលើសាឡុងរួចនាងទៅយកថ្នាំនឹងទឹកក្តៅមកស្អំលើមុខរបួសអោយ ..
« ចាំបាច់យំធ្វើអី ខ្ញុំមកវិញហើយតើ!?.. » Lis ញញឹមទាញថ្ពាល់តែគេគ្រវៀសចេញ
« ទៅឈ្លោះគ្នាជាមួយអ្នកណា បានជាត្រូវដល់ថ្នាក់នេះ!??..» Lijin ស្រដីទាំងមុខក្រញូវ
« ចង់ដឹងធ្វើអី គ្មានអីត្រូវដឹងទេ...» Li បានញញឹមចុងមាត់ហើយយកដៃជូតទឹកភ្លែកចេញពីថ្ពាល់រាងតូច គេមិននឹកស្មានថារាងតូចបារម្ភពីគេដល់ថ្នាក់នេះទេ ហើយក៏មិនធ្លាប់មាននរណាបារម្ភពីគេខ្លាំងដូចរាងតូចដែរ
« ទេ! ត្រូវតែប្រាប់ខ្ញុំ ខ្ញុំនិងជួយទៅសងសឹកឲ្យ..ហិហិក..» Lijin
« មិនដឹង! » Lis
« កុំមកបោកប្រាប់ភ្លាម!!...» Lijin
« អីយ៉ា!! ក្មេងម្នាក់នេះចំមេនហើយ មិនចាំបាច់ទេយើងបានដោះស្រាយរួចហើយកុំបារម្ភអីណា៎ កុំយំអញ្ចឹងមើលលេង Cute អស់ហើយ..» Lis ព្យាយាមលួងលោមគេស្រីតូច នឹងបង្វែងដានពីរឿងនេះ តែគេសួរនេះសួរនោះពុំឈប់
ងាកចុះងាកឡើងលីជីនចាប់អារម្មណ៍នឹងស្នាមខាំនៅកញ្ចឹងករនឹងស្នាមលើបបូរមាត់របស់លីសហាក់នៅថ្មីៗ នឹងមានកំណកឈមនៅជាប់នោះទៀតផង
STAI LEGGENDO
| White Sky With You |
Azioneជាប្រភេទរឿង GL ដែលសរសេរចេញពីការស្រមើស្រមៃភ្លាវៗ របស់ Admin ហើយមានពាក្យមិនសមរម្យជាច្រើន ..
