ភាគទី៨២

991 12 0
                                        

«ពិតមែនឬ?» ពេលត្រូវចាប់បាននៅនឹងមុខ ហ្វ្រេងក៏មិនបាននិយាយបដិសេធអ្វីទៀតបានតែអឺអើតាមហ្នឹង។
«មនុស្សឆ្កួតម៉េចក៏បងបោកប្រាស់អូនបែបនេះហ្អាស! បងដឹងថាអូនភ័យប៉ុណ្ណាទេ...»
ផាច់!
បាតដៃតូចលូកទៅវាយដើមទ្រូងហាប់ណែនអ្នកជាស្វាមីមួយដៃ។
«បងមិនបានចង់បោកប្រាស់អូនទេ បើអូនមិនគិតចង់រត់គេចពីបងនោះ» ព្រោះតែខ្លាចបាត់បង់នាងទើបគេត្រូវបង្ខំចិត្តធ្វើបែបហ្នឹងតែប៉ុណ្ណោះ។
«គគឺមកពីបងចេះតែគំរាមអូន ទើបបានជាអូនចង់រត់គេចពីបងហ្នឹងអី» គ្រីយ៉ា ជ្រួញមុខតវ៉ាដាក់ស្វាមីវិញ។
«នោះគឺមកពីអូនក្បាលរឹង អូនចង់ទៅចោលបងហើយក៏ព្រោះតែខ្លាច... គឺព្រោះតែបងខ្លាចបាត់បង់អូនទើបបងត្រូវធ្វើបែបហ្នឹង...» ហ្វ្រេងនិយាយសំឡេងស្រាលដោយការដឹងខុសចំពោះភរិយា។
«គ្រាន់តែបងប្រាប់ត្រង់ៗថាមិនចង់ឱ្យអូនទៅ អូននឹងមិនចាកចេញពីបងនោះទេ» ព្រោះមិនមែនមានតែគេម្នាក់នោះទេដេលខ្លាច សូម្បីតែនាងក៏ខ្លាចបាត់បង់គេដូចគ្នា។
«អូនក៏ដឹងថាបងជាមនុស្សមាត់រឹង ឱ្យបងទៅនិយាយថាមិនចង់ឱ្យអូនចាកចេញពីបង ប្រាប់ថាខ្លាចបាត់បង់អូន ប្រាប់ថាចូលចិត្តថាស្រលាញ់អូនស្អីបែបនឹងបងនិយាយមិនចេញនោះទេ...» មិនដឹងឬថាគេជាពពួកមនុស្សខ្លាចបាក់មុខ ជាពិសេសជាមួយមនុស្សស្រីដេលខ្លួនធ្លាប់និយាយថាស្អប់បំផុត តែពេលនេះបែរជាស្រលាញ់ដកចិត្តមិនរួចទៅវិញ។
«គ្រាន់តែនិយាយប្រាប់មនុស្សខ្លួនឯងស្រលាញ់វាមិនស្លាប់នោះទេ»
«តែពេលនេះបងក៏និយាយហើយតើ!»
«ទម្រាំតែបងដាច់ចិត្តនិយាយ ក៏គំរាមអូនស្ទើរតែឆ្កួតមនុស្សទៅហើយ»
«សន្យាថានឹងគ្មានរឿងបែបហ្នឹងកើតឡើងទៀតទេ» មិននិយាយតែមាត់តែគេនៅថែមទាំងលើកម្រាមដៃបីឡើងជាភស្ដុតាងបញ្ជាក់នាងទៀត។
«ហ៊ានតែមានម្ដងទៀតសាកមើលទៅ អូននឹងនាំកូនរត់ចោលបងមិនខានទេ»
«មិនបានទេ! អូនគ្មានសិទ្ធធ្វើបែបហ្នឹងទេ បងមិនអាចរស់គ្មានអូននឹងកូនបានទេ» កាលពីមុនគេអាចចង់រស់នៅមានសេរីដោយគ្មានចំណង តែពេលនេះគេមិនអាចរស់គ្មានពួកនាងបានទេ រស់អត់ប្រពន្ធកូនគេសុខចិត្តស្លាប់វិញល្អជាង។
«ឆឺស! រឿងនេះអាស្រ័យទៅលើបងតែម្នាក់គត់»
«សន្យាហើយថានឹងគ្មានទៀតទេ... បងថាពួកយើងឈប់និយាយពីរឿងនេះទៀតទៅ ពួកយើងមកធ្វើរឿងដែលនៅមិនទាន់បានធ្វើល្អជាង» ថាហើយគេក៏ក្រឡាស់ខ្លួនមកទ្រោបពីលើនាងជាថ្មីម្ដងទៀត។
ផឹប!
«ថ្នមអូនណា៎...» រង្វង់ដៃតូចលូកទៅឱបកមាំស្វាមី ស្របពេលដែលជើងក៏កន្ធែកបន្តិចត្រៀមខ្លួនឱ្យស្វាមីចូលមកថ្នាក់ថ្នមខ្លួនជាថ្មី។
«បាទប្រពន្ធសម្លាញ់...»
ជុប!
ហ្វ្រេង បឺតជញ្ជក់បបូរមាត់ស្អាតភរិយាថ្នមៗ មុននឹងបន្តថែថើបចុះមកក្រោមសព្វពាសពេញរាងកាយស្អាត តាមដោយបន្តនាំរាងកាយចូលទៅសុំភាពកក់ក្ដៅពីភរិយាហើយក៏បន្តថ្នាក់ថ្នមរហូតដល់ក្ដីសុខជាលើកទីពីរបំផ្ទុះឡើងជាថ្មីម្ដងទៀត ទើបគេព្រមដោះលែងឱ្យភរិយាមានសេរីប៉ុន្តែនៅទេបន្តឃុំគ្រងនាងជាប់ក្នុងរង្វង់ដៃកក់ក្ដៅរបស់ខ្លួន។

កំហិត​ស្នេហ៍ចៅហ្វាយចិត្តព្រានWhere stories live. Discover now