ភាគទី៣៨

887 12 0
                                        

“ដោះទៅ! យើងអនុញ្ញាតហើយ...” ហ្វ្រេង ទម្លាក់សំឡេងនៅចុងប្រយោគ និយាយហើយនៅមានងាកមុខចេញធ្វើមិនដឹង... មិនមែនគេមិនចាប់អារម្មណ៍នាងតែគេកំពុងតែគេចវេះច្បាស់ណាស់។
“ឆឹស!” គ្រីយ៉ា ធ្វើសំឡេងគ្រឺតក្នាញ់ដាក់មនុស្សឬកធំខ្លះ តែនាងក៏គ្មានជម្រើសក្រៅពីធ្វើតាមបញ្ជារបស់គេ។
គ្រីយ៉ា លូកទៅប្រឡេះឡេវអាវម្ដងមួយគ្រាប់ៗឱ្យគេរហូតទាល់តែអស់ ម្រាមដៃវែងស្រឡូនចាប់ញែកអាវប្រុសកំលោះចេញមកបន្តិចៗទាំងអាការៈញីញ័រ មិនមែនមានមិនធ្លាប់បានឃើញរាងកាយរបស់គេនោះទេ ប៉ុន្តែនាងខ្លួនឯងក៏មិនដឹងយ៉ាងម៉េចដូចគ្នាវាចេះតែញាប់ញ័រពេលបានឃើញរាងកាយភើហ្វិចមួយនេះ គ្រីយ៉ា ទៅជាក្ដៅខ្លួនខះកមួយរំពេចន៌ប្រឹងលេបទឹកមាត់ចូលយ៉ាងលំបាក។
ក្អឹក!
“សម្លឹងយើងបែបនេះ យើងក៏ចេះអៀនដែរ” ឃើញនាងគិតតែសម្លឹងខ្លួនមិនដាក់ភ្នែកបែបនេះ ហ្វ្រេង និយាយបង្អាប់ឱ្យស្រីស្រស់ក្រហមមុខដូចម្ទេសទុំតែម្ដង។
“ឆ្កួត! ខ្ញុំមិនបានសម្លឹងទេ” គ្រីយ៉ា ប្រឹងប្រកែកតវ៉ាទាំងងាកមុខចេញខ្លាចគេមុខកំពុងខ្មាសអៀនរបស់ខ្លួនកាន់ទតែខ្លាំងជាងនេះ ហ្វ្រេង ព្រោះឱ្យនាងខ្មាសជាងនេះបន្តទៀតទើបត្រូវនិយាយបន្លប់ទៅរឿងផ្សេង។
“ឆាប់លាងរបួសឱ្យយើងទៅ”
“ចាស...” គ្រីយ៉ា ងាកមកបន្តកិច្ចការរបស់ខ្លួនតាមបញ្ជាអ្នកខ្លះទាំងមិនហ៊ានសម្លឹងមុខគេចំដដែល។
អាវតម្លៃថ្លៃត្រូវដោះទៅដាក់យ៉ាងមានរបៀបនៅម្ខាង គ្រីយ៉ា ចាត់ការលាងសម្អាតរបួសនឹងលាបថ្នាំឱ្យអ្នកខ្លះយ៉ាងយកចិត្តទុកដាក់បំផុត ទើបនាងមិនបានចាប់អារម្មណ៍ថាអ្នកខ្លះកំពុងអង្គុយសម្លឹងភ្លឹកនឹងមុខស្រទន់របស់ខ្លួន។
“រួចហើយ!”
“ហ៊ឹម!” ហ្វ្រេង គ្រហឹមតបទទួលដឹងនៅដើមក។
គ្រីយ៉ា ងាកខ្លួនរៀបចំយករបស់ទុកក្នុងប្រអប់វិញ តែភ្នឬកក៏ប្រទះនឹងរបួសដាច់រលាត់នៅត្រង់ចង្កេះនឹងនៅបញ្ឈិត្បាលពោះរបស់គេ។
“ត្រង់នេះក៏មានរបួសដែរឬ?” ម្រាមដៃវែងស្រឡូនលើប៉ះថើរៗត្រង់ស្នាមដាច់រលាត់របស់គេជាមួយអារម្មណ៍ដឹងខុស។
“សើស្បែកប៉ុណ្ណោះ បន្តិចទៀតក៏ជាហើយ មិនចាំបាច់លាបទេ”
“មិនបានទេ! ដាច់ខាតត្រូវតែលាប” គ្រីយ៉ា តម្លើងសំឡេងដាក់គេបន្តិច មុននឹងងាកទៅយកដបថ្នាំដែលទើបតែដាក់ចូលប្រអប់មុននេះមកលាបឱ្យគេ។
គ្រីយ៉ា កំពុងផ្ចង់អារម្មណ៍លាបថ្នាំឱ្យអ្នកខ្លះសុខៗក៏ត្រូវភ្ញាក់ព្រើត ពរលទ្វារបន្ទប់ត្រូវបើកបែបមិនឱ្យសូរសៀងជាងមុន។
ក្រាក!
“អុយ!”
“ក្រោកទៅណា? ចាត់ការបន្តទៅ!” ហ្វ្រេង ចាប់សង្កត់រាងតូចឱ្យអង្គុយលើភ្លៅខ្លួនដូចដើម ពេលឃើញនាងប្រុងស្ទុះក្រោកចេញ។
“អឺ! សុំទោសផងចៅហ្វាយដែលមករំខាន” កាល៍ ឱនមុខសុំទោសសុំពៃរ៍ដោយការដឹងកំហុស។
“មានការអី?” ហ្វ្រេង សួរមនុស្សជំនិតសំឡេងកាច តែភ្នែកមិនបានសម្លឹងអ្នកម្ខាងទៀតនោះទេ គិតតែពីសម្លឹងមុខស្រទន់មិនឈប់។
“គឺ... ខ្ញុំមកប្រាប់ចៅហ្វាយថា២០នាទីទៀតមានប្រជុំទាន”
“ហ៊ឹម! យើងដឹងហើយ”
“អស់កិច្ចការហើយ ខ្ញុំសុំទៅសិនចៅហ្វាយ” កាល៌ រៀបនឹងបែរខ្លួនដើរចេញទៅហើយ តេក៏ត្រូវអ្នកខ្លុះហៅឈប់ជាថ្មី។
“ឈប់សិន!”
“នៅមានការអីទៀតមែនទេចៅហ្វាយ?”
“ឯងជួយរកអាវថ្មីមួយឱ្យយើងផង”
“បាទ” ទទួលបញ្ជារួច កាល៌ រូតរះចេញពីបន្ទប់ដោយមិនភ្លេចទាញទ្វារបិទយ៉ាងមានរបៀប។
ក្រឹប!
“បន្តិចទៀតលោកមានប្រជុំឬ?” គ្រីយ៉ា សួរគេបណ្ដើររៀបរបស់របរចូលប្រអប់សារជាថ្មីបណ្ដើរ។
“ហ៊ឹម!” ហ្វ្រេង គ្រហឹមនៅដើមកមាំ។
“អ៊ីចឹងចាំខ្ញុំទៅរៀបចំឯកសាទុកឱ្យលោក” គ្រីយ៉ា ក្រោកឈរងម្រុងទៅធ្វើតួនាទីដែលខ្លួននិយាយមុននេះ តែនាងក៏ស្រាប់តែដាក់ខ្លួនអង្គុយចុះមកវិញទាំងមិនទាន់បានឈានជើងដើរ។
ផឹប!
“នាងយ៉ាងម៉េចហ្នឹង? កើតអីមិនស្រួលខ្លួនឬក៏អត់?” ហ្វ្រេង ឱបក្រសោបរាងតូចសួរនាំដោយការព្រួយបារម្ភពេលឃើញនាងចេះតែលើកដៃឈ្លីក្បាលខ្លួនឯងមិនឈប់។
“មិនដឹងដូចគ្នា សុខៗស្រាប់តែងងឹតមុខ” នាងក៏មិនដឹងថាខ្លួនឯងកើតស្អីដូចគ្នា សុខៗស្រាប់តែទៅជាបែបនេះទាំងដែលមុននេះនាងមិនបានកើតស្អីផង។
“ខ្លួនអត់មានក្ដៅទេ ម៉េចក៏ទៅជាបែបនេះ...” ហ្វ្រេង រអ៊ូតិចៗមិនយល់ពេលលូកមកវាស់កម្ដៅត្រង់ដើមករបស់នាងក៏ឃើញថាកម្ដៅនៅធម្មតា។
“ខ្ញុំក៏មិនដឹងដូចគ្នា... ពេលនេះវិលមុខខ្លាំងណាស់” គ្រីយ៉ា បែរខ្លួនមកជ្រប់មុខគេងក្នុងផែនទ្រូងហាប់ណែនតែម្ដង ទង្វើរបស់នាងឱ្យអ្នកខ្លះភ័ន្តភាំងមិនគិតថានាងនឹងធ្វើបែបនេះ នេះបើកុំតែបន្តិចទៀតមានប្រជុំគេច្បាស់ជាចាត់ការនាងឱ្យដឹងណាណីមិនខានទេ ពីបទប្រហើនហ៊ានបញ្ឆេះរាងកាយគេបែបនេះ។
ហ្វ្រេង ដាក់រាងតូចឱ្យគេងនៅលើឡុងមុននឹងដើរទៅយកអាវក្រៅរបស់ខ្លួនមកដណ្ដប់ឱ្យនាងបានកក់ក្ដៅជាងនេះបន្តិច។
ក្រាក!
សុខៗទ្វារបន្ទប់ក៏របើកជាថ្មីដោយស្នាដៃមនុស្សដដែល។
“ចៅហ្វាយ...” កាល៍ រៀបនឹងបន្តប្រយោគរបស់ខ្លួន តែក៏ប្រញាប់ស្ងាត់មកវិញពេលទទួលបានក្រសែភ្នែកពិឃាដពី ហ្វ្រេង។
“ទុករបស់ត្រង់ហ្នឹងហើយចេញទៅ...” ហ្វ្រេង និយាយសំឡេងស្រាលព្រោះខ្លាចរំខានដល់អ្នកខ្លះដែលទើបតែគេងលក់។
“បាទទាន!” កាល៍ ដាក់អាវអ្នកជាចៅហ្វាយនៅលើតុក្បែរសាឡុងក្បែរនោះរួច ក៏ប្រញាប់ប្រញាល់បែរខ្លួនចេញទៅជៀសវាងឆ្កែកំពុងកាងឆ្អឹងទៅជាខឹងជាងនេះ។
ហ្វ្រេង ទាញអាវថ្មីដែល កាល៍ ទើបតែយកមកមុននេះពាក់បណ្ដើរភ្នែកក៏សម្លឹងមើលអ្នកកំពុងគេងដោយការពិចារណាបណ្ដើរ ក្នុងគំនិតរបស់គេពេលនេះវាស្មុគស្មាញជំពាក់ជំពិនខ្លាំងណាស់សូម្បីតែគេខ្លួនឯងក៏មិនដឹងថាស្រាយវាបែបណាដូចគ្នា ពេលស្រាយមិនចេញ ហ្វ្រេង បានតែគ្រវាសវាបោះចោលមិនឱ្យនៅស្មុគខួរតទៅទៀត។

កំហិត​ស្នេហ៍ចៅហ្វាយចិត្តព្រានWhere stories live. Discover now