ភាគទី២៨

873 12 0
                                        

ល្ងាចថ្ងៃដដែល
ភូមិគ្រឹះ ម៉ារីណូ ហារី
គ្រីយ៉ា ដើរចូលមកក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃជាមួយនឹង ហ្វ្រេង ត្រឹមនាងបោះជំហានចូលមកម៉ាដាមក៏ដើរមកទទួលស្វាគមន៌រាក់ទាក់នាងតែម្ដង។
“មកដល់ហើយឬកូន?” ម៉ាដាមញញឹមស្រស់ព្រមទាំងឱបរាងតូចបន្តិចដោយចិត្តអាណិតស្រលាញ់ ធ្វើឱ្យអ្នកជាកូនប្រុសអត់មិនបាននឹងញ៉ោះអ្នកម្ដាយលេង។
“ម៉ាក់មានឃើញកូនប្រុសម្នាក់នេះដែរទេ?” ហ្វ្រេង ឱ្យមកសួរម៉ាដាមតែក៏ត្រូវអ្នកជាម្ដាយលូកដៃមកចាប់ច្បិចថ្ពាល់គេតិចៗ។
“ពេលនេះម៉ាក់លែងចង់បានកូនប្រុសហើយ បងចង់បានកូនស្រីច្រើនជាង” សម្ដីញ៉ោះរបស់ម៉ាដាមសាងឱ្យកូនប្រុសទៅជាមុខខ្មូរខុសពី គ្រីយ៉ា ដែលឈរអស់សំណើចតិចៗ។
“ហ៊ឹសៗ” គ្រីយ៉ា ប្រញាប់បិទសំណើចរបស់ខ្លួនមកវិញពេលទទួលបានក្រសែភ្នែកពិឃាដពីអ្នកខ្លះ។
“តោះពួកឆាប់ចូលទៅម៉ាក់បានឱ្យគេរៀបចំអាហាររួចរាល់ហើយ” ថាហើយម៉ាដាមក៏ដឹកដៃ គ្រីយ៉ា ដើរចេញទៅត្រុយមិនខ្វល់ពីវត្តមានកូនប្រុសសូម្បីតែបន្តិច។
ហ្វ្រេង បានត្រឹមគ្រវីក្បាលហួសចិត្តនឹងអ្នកម្ដាយ មុននឹងបោះដើរតាមនារីខុសវ័យទាំងពីរចូលទៅក្នុងផ្ទះបាយ។
“ម៉េចក៏មិនឃើញលោកប៉ា? គាត់ទៅណាឬអ្នកម៉ាក់?” ហ្វ្រេង សួរនាំភ្លេចពេលមិនបានឃើញវត្តមានឳពុកនៅក្នុងនេះ។
“ប៉ាកូនទៅកម្មវិធីរបស់មិត្តសម្លាញ់ហើយ បបួលម៉ាក់ទៅជាមួយតែម៉ាក់មិនទៅ ទើបបបួលពួកកួនមកញ៉ាំបាយជាមួយកុំឱ្យអផ្សុក” ស្ដាប់ប្រយោគអ្នកមានគុណរួច ហ្វ្រេង ក៏ទៅជាអស់សំណើចតិចៗ។
“ហ៊ឹសៗ” អ៊ីចឹងតើបានជាថ្ងៃនេះបបួលគេញ៉ាំបាយនៅថែមទាំងអង្គុយចាំទៀត ទាំងដែលរាល់ដងក៏ស្វីតតែពីរនាក់ប្ដីប្រពន្ធសូម្បីតែម៉ោងបាយក៏មិនចាំគេផង។
“ម៉ោះ គ្រីយ៉ា ញ៉ាំឱ្យច្រើនៗទៅកូន មួយនេះជួយប៉ូវកម្លាំងល្អចំពោះអ្នកធ្វើការអង្គុយច្រើនម៉ោង” ម៉ាដាមចាប់អាហារដាក់ឱ្យ គ្រីយ៉ា។
“ចាស អរគុណអ៊ំស្រី” គ្រីយ៉ា ញញឹមស្រាលមកកាន់មនុស្សចំណាស់។
“...” ហ្វ្រេង មិនខ្វល់ណីនារីខុសវ័យទាំងពីរគិតតែឈ្ងោកមុខចាប់អារម្មណ៍នឹងអាហាររបស់ខ្លួនធ្វើមិនដឹង ទើបត្រូវអ្នកមានគុណស្ដីឱ្យ។
“ហ្វ្រេង កុំគិតតែញ៉ាំម្នាក់ឯងចាប់អាហារឱ្យ គ្រីយ៉ា ផង... ក្នុងនាមជាម្ខាស់ផ្ទះម៉េចក៏គ្មានសុជីវធម៌បែបនេះ” ប្រយោគដៀលរបស់ម៉ាដាមឱ្យសាម៉ីខ្លួនមុខខ្មូរតែម្ដង។

កំហិត​ស្នេហ៍ចៅហ្វាយចិត្តព្រានWhere stories live. Discover now