Part 5+6 : ព្រោះខ្លាចបាត់បង់ ❤️‍🔥

Start from the beginning
                                        

បន្ទាប់ពីរកថ្នាក់រៀនឃើញហើយ លីទាញដៃរាងតូចចូលទៅក្នុង ដើម្បីស្វែងរកតុទំនេរមកអង្គុយរៀន រាងតូចយើងពេលបាន Cr កាន់ដៃចឹងទៅញញឹមពព្រាយតាហ្មងហើយ..
( Lis & Jin រៀនថ្នាក់ជាមួយគ្នា )

សិស្សទាំងអស់នៅទីនោះពិតជាចង់ឲ្យ Liyoungjin មកអង្គុយជាមួយពួកគេណាស់ ព្រោះរាងខ្ពស់របស់យើងជាសិស្សពូកែថែមទាំងមានសម្រស់ស្រស់ស្អាតទៀតផង ហើយគេក៏ជាជើងឯកបាល់បោះក្នុងសាលា ធ្វើឲ្យមានសិស្សមិនតិចទេមិនថាប្រុសឬស្រីដែលលួច Cr លើនាង
ចំណែកឯរាងតូចយើងវិញក៏មិនណយដែរចូលរៀនថ្ងៃដំបូងភ្លាមក៏ទាក់ទាញចំណាប់អារម្មណ៍គេភ្លាមព្រោះតែរូបសម្រស់ដូចតារា model របស់គេ។
Lis ដាក់កាតាបចូលអង្គុយក្នុងតុមួយទំនេរដែលជាតុទី២ បន្ទាប់ពីតុគ្រូ ភ្លាមនោះស្រាប់តែ:

" សុំអត់ទោស..តើខ្ញុំអាចអង្គុយជាមួយផងបានទេ.." កម្លោះតូច Amy និយាយទៅកាន់ Lis យ៉ាងសុភាព រាងខ្ពស់បម្រុងនឹងឆ្លើយតបទៅហើយស្រាប់តែមានកញ្ញារូបស្រស់និយាយកាត់ :

" មិនបានទេ!! ទីនេះមានម្ចាស់ហើយ!.." រាងតូចនិយាយកាត់ទាំងមុខម៉ូវដាក់នាយ

" បាទ..សុំទោសមិនរំខានទេ.." ដោយគ្មានពាក្យនិយាយនាយក៏រហ័សដកខ្លួនចេញព្រោះខ្លាចខ្មាស់គេ ហើយ Jin ក៏ចូលទៅអង្គុយជាមួយ Lis ទាំងមុខម៉ូវដដែលដូចខឹងនឹងគេចឹង

" ហ្អើយ!!..មិនក៏ថាឲ្យគេខ្លាំងម្លេះហាស៎.." Lis និយាយទៅកាន់រាងតូចទាំងមិនពេញចិត្តនឹងសម្តីអំម្បាញ់មិញនេះ

" យ៉ាងមិច! ចង់ការពារគេហ្ហ៌!? " Jin
" ខឹងហើយឬ នែ៎កុំប្រាប់ណា៎លីជីន.....ថា..ក្មួយប្រចណ្ឌមីងណាស៎..." Lis ដោយឃើញរាងតូចមុខម៉ូវខ្លាំងពេកក៏និយាយចំអន់គេ ដោយមិនដឹងថាពាក្យមុននេះចាក់ចូលក្នុងបេះដូងរបស់រាងតូចឡើយ
( ពិតណាស់ Jin ពិតជាប្រចណ្ឌគេមែន រាងស្តើងយើងមិនចង់ឲ្យមាននរណាមកពាក់ព័ន្ធរញេរញ៉ៃជាមួយមនុស្សរបស់ខ្លួនឡើយ )

" អ៉ឺម..មិនប្រចណ្ឌទេ!!..គ្រាន់តែមិនពេញចិត្ត!....." រាងតូចមិនចង់ស្តីតែមុខប្រែក្រហមព្រើងៗ ព្រោះ Lis និយាយត្រូវចំណុច

បន្ទប់ពីនោះម៉ោងរៀនក៏បានបញ្ចប់
រាងខ្ពស់រៀបចំខ្លួនដើរចេញមកក្រៅជាមួយរាងតូចដែលដើរឱបដៃគេរហូតមើលទៅដូចគូសង្សារចឹង ដើរបានឆ្ងាយបន្តិច ក៏ស្រាប់តែនឹកឃើញថាគេភ្លេចសៀវភៅកិច្ចការផ្ទះក្នុងកិតុក៏ដើរត្រឡប់មកថ្នាក់វិញដោយឲ្យរាងតូចចាំគេនៅកន្លែងនេះ

| White Sky With You |Where stories live. Discover now