Part 5+6 : ព្រោះខ្លាចបាត់បង់ ❤️‍🔥

Comenzar desde el principio
                                        

___

រាងតូចអង្គុយមើលមុខសង្ហាររបស់រាងខ្ពស់មិនដាក់ភ្នែក ទាំងលួចញញឹមម្នាក់ឯង អារម្មណ៍មិនដឹងគិតដល់ណាដល់ណីទេ

Lijin's POV

‹💭កូនម៉ាហ្វៀតូចម្នាក់នេះមុខគួរឲ្យស្រឡាញ់ដល់ហើយ..គួរឲ្យគ្រឺតណាស់...តែ..តែគេមើលទៅកាចបន្តិច..តែខ្ញុំ បេះដូងខ្ញុំលោតញាប់ម្លេះ??..› រាងតូចអង្គុយភ្លឹកសញ្ជឹងគិតម្នាក់ឯងស្រាប់តែ

<< អ្ហេមៗ..>>
Lis ក្រហេមឡើងដោយសារនាងតូចយើងមើលមុខគេពេកឡើងគេរឹងខ្លួនអស់ហើយ
រាងតូចប្រមូលអារម្មណ៍ដែលហោះហើរមកវិញ ព្រោះមិញច្រឡំលែងឲ្យវាហោះហើរទៅរកផ្កាយ...

ដោយមើលទៅរាងខ្ពស់មានបរិយាកាសស្ងប់ស្ងាត់ពេករាងតូចក៏និយាយឡើង:
" តោះ យើងទៅដើរលេងនៅខាងក្រៅល្អទេ?.." Jin
" មិនទៅទេ!!.." Lis

" ហេតុអី?..." Jin
" សប្តាហ៍ក្រោយចូលរៀនវិញហើយ ចង់រំលឹកមេរៀនឡើងវិញខ្លះ " Lis

" បើចឹង...យើងរំលឹកជាមួយគ្នាទៅល្អទេ.. " Jin
" មិនរំខានទេ ឯងទៅសម្រាកទៅព្រោះយប់មិញឯងមិនសូវបានសម្រាកទេ.."Lis

" គ្មានបញ្ហាទេ...យើងអាចកំដរឯងបានណា៎.." Jin
ឮរាងតូចនិយាយបែបនេះរាងខ្ពស់ងើបមើលមករាងតូចបន្តិចហើយក៏ងាកទៅវិញ តែរាងតូចនៅតែញញឹមស្រស់មកកាន់គេជានិច្ច

" ចឹង តាមចិត្តចុះ...." Lis មិនចង់និយាយច្រើនបន្ត ក៏យកសៀវភៅរបស់គេទៅអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ចំណែករាងតូចមិនចាំយូរក៏ដើរតាមក្រោយមកជាមួយគ្នា ...

អ្នកទាំងពីរចំណាយពេលអស់ពេលមួយព្រឹកធំដើម្បីមើលមេរៀនឡើងវិញត្រួសៗ តែបើយើងមើលឲ្យចំទៅឃើញថា Lisមិនមានមើលមេរៀនអីទេ ឃើញតែអង្គុយមើលមុខកូនស្រីគេនឹងឯង មើលមិនដាក់ភ្នែក ពេលគេងាកមកធ្វើជាអីណាយកដៃបើកសៀវភៅពេលគេងាកទៅវិញមើលទៀត មើលមុខមធ្យមទេ'ងំសម្លឹងមើលបបូរក្រោមគេយ៉ាងយូរមិនដឹងថាគិតអីទេ ពេលគេហារមាត់និយាយម្តងៗខ្លួនឯងតាមមើលឡើងភ្លឹកហើយ តែរាងតូចមិនចាប់អារម្មណ៍ទេ ចាប់អារម្មណ៍តែ Admin 。⁠◕⁠‿⁠◕⁠。 ...

......Cut......

មួយសប្តាហ៍ក្រោយមក
ថ្ងៃចូលរៀនឆ្នាំសិក្សាថ្មីក៏បានមកដល់

| White Sky With You |Donde viven las historias. Descúbrelo ahora