ភាគទី១៦៖ ប្រច័ណ្ឌឃ្នាតធំ..!

1.5K 80 5
                                        

" ម្ដេចឯងមិនយកមាត់ដ៏តូចរបស់ឯងបិទជំនួសវិញ? ខ្ញុំគិតថាវានឹងជិតជាងនេះ " យុនហ្គីឆ្លើយតបជាមួយស្នាមញញឹមចុងមាត់យ៉ាងច្រឡើមនិងឆ្លៀតវៃចិញ្ចើមដាក់ទៀតផង ដែលធ្វើឲ្យជីមីនមិនអាចឆ្លើយតបវិញបានព្រោះមិនដឹងថាគួរតបយ៉ាងម៉េចបានត្រឹមនៅសម្លឹងមុខទាំងខឹងចិត្តជាមួយនឹងនាយ ។

" ពូរបស់ពួកបងមិនអន់ទេ ក្បាច់ញ៉ែគ្រាន់បើ " ថេហ្យុងអោនមកនិយាយខ្សឹបខ្សាវជាមួយកូនភ្លោះទាំងបីដោយគេបានសង្កេតពីយុនហ្គីតាំងពីចូលមកម្លេះ មនុស្សចូលចិត្តសង្កេតអញ្ចឹងប៉ះចំរឿងបែបនេះគឺមិនឲ្យរំលងឡើយ

" គាត់ជាព្រាននារី នរណាៗក៏ដឹង " ជុងអ៉ីន

" សិស្សណាក្មេងស្អាតគឺត្រូវប៉ាន់របស់គាត់ហើយ " ហេសាវ

" កុំចេះតែចោទគាត់ៗព្រានមែន ប៉ុន្តែគាត់មិនដែលបំពានសិស្សរបស់គាត់នោះទេ " ជុងហ្គុកនិយាយដោយចង់ការពារទៅកាន់យុនហ្គីប៉ុន្តែមានអារម្មណ៏នាយដូចជាបានដឹងពីអ្វីមួយដែលបងប្អូនរបស់គេមិនដឹង ហេតុនេះហើយទើបបងប្អូនរបស់គេងាកទៅសម្លឹងជុងហ្គុកព្រមគ្នារួមជាមួយនឹងថេហ្យុងផងដែរ ។

" យើងមិនបានថាគាត់បំពាននរណាឡើយ " ហេសាវ

" តើឯងដឹងថាគាត់បំពានលើសិស្សណាម្នាក់មែនទេ? " ជុងអ៉ីនចោទសំណួរទៅកាន់ជុងហ្គុកៗធ្វើមុខរាបស្មើនិងបានដៀងទៅយុនហ្គីបន្តិចដោយពួកគេខ្សឹបគ្នា អញ្ចឹងហើយជីមីននិងយុនហ្គីមិនបានឮអ្វីដែលពួកគេនិយាយឡើយ ។

" ...បំពានលើជីមីន..?! "

" ពិតមែន? " ថេហ្យុងភ្ញាក់ផ្អើលណាស់និងបញ្ជាក់ទៅកាន់ជុងហ្គុកដោយចង់ឲ្យនាយច្បាស់ជាងនេះ មិនមែនចេះនិយាយបាននោះទេរឿងនេះមិនអាចលេងសើចបានឡើយ

" តាមសង្កេតមើលបន្ទាប់ពីចូលមកដល់ក្នុងបន្ទប់នេះ ខ្ញុំចាំបានទៅហើយថាពួកគេបានធ្វើវាព្រោះតែក្លិនអរម៉ូនរបស់លោកពូមានពេញបន្ទប់ តាមធម្មតាគាត់មិនបញ្ចេញក្លិនអរម៉ូនផ្ដេសផ្ដាសទេលុះត្រាតែ... " ជុងហ្គុកនិយាយតែប៉ុណ្ណឹងក៏ត្រូវឈប់ដោយសារតែថេហ្យុងយកដៃមកបិទមាត់របស់គេ នាយក៏មិនបាននិយាយបន្តពិតមែន ។ ថេហ្យុងបិទមាត់របស់ជុងហ្គុកក៏ព្រោះតែយុនហ្គីមកឈរពីក្រោយពួកគេ ថេយ៍រហ័សដឹងខ្លួនបានជាអាចហាមជុងហ្គុក

You've reached the end of published parts.

⏰ Last updated: Feb 19 ⏰

Add this story to your Library to get notified about new parts!

-OUR BABY ALPHA-Where stories live. Discover now