៚ ថ្ងៃបន្ទាប់ ៚
ហេសាវនិងថេហ្យុងទៅសាលារៀនជាមួយគ្នាដោយឲ្យតៃកុងឡានជូនមកសំខាន់ពួកគេមករៀងយឺតបន្តិចព្រោះដឹងហើយថាយប់មិញនេះមានរឿងអ្វីកើតឡើងខ្លះ ហេតុនេះពួកគេងើបយឺតម្នាក់ៗសុទ្ធតែប្រើកម្លាំងទល់តែជិតភ្លឺនិងបានគេងតែប៉ុន្មានម៉ោង ។ ចំពោះហេសាវមិនអីទេ ប៉ុន្តែសម្រាប់ថេហ្យុងរៀងទ្រោមខ្លួនបន្តិចនរណាទៅដឹងថាហេសាវលេងធ្ងន់ដៃម្លឹងៗ មនុស្សលេងសើចច្រើនមិនប្រាកដថាក្នុងកាលៈទេសបែបហ្នឹងក៏លេងសើចដែរនោះទេ ។
" យប់មិញម្ដេចមិនមកផ្ទះ? " ជុងអ៉ីនឃើញប្អូនក៏ចូលមកសួរនាំភ្លាមៗព្រោះតែបារម្ភពីសុវត្ថិភាពណាមួយហេសាវមិនដែលបាត់ពីផ្ទះអញ្ចឹងទេ លើកទីមួយក្នុងឆាកជីវិតហើយ
" ខ្ញុំប្រាប់លោកប៉ារួចហើយថាខ្ញុំទៅគេងនៅផ្ទះមិត្ត "
" មិត្តម្នាក់ណា? " ជុងអ៉ីន
" មិត្ត?! ឯងមានមិត្តដែលពួកយើងមិនស្គាល់ពីពេលណា? " ជុងហ្គុកដែលអង្គុយជិតនោះក៏បញ្ចេញសម្លេងមកសួរនាំផងដែរ ព្រោះតែស្ដាប់មើលទៅដូចជាមិនសមហេតុផលសោះ
" .... " ហេសាវឆ្លើយមិនចេញក៏បានត្រឹមងាកមុខចេញពីបងៗព្រោះតែមិនចេះកុហកហើយពិបាកក្នុងបកស្រាយទៀត គេពិតជាមិនដឹងថាត្រូវនិយាយប្រាប់បងៗដោយរបៀបណាឡើយ ។ ប៉ុន្តែជុងហ្គុកបានប្រទះភ្នែកឃើញទៅលើកញ្ចឹង.ករបស់ហេសាវមានស្នាមខាំ នាយក៏ចងចិញ្ចើមបន្តិចដោយគិតថាតើនឹងមានអ្វីកើតឡើង
" ឯងមិនគួរបាត់ទៅដោយមិនប្រាប់ពួកយើងនោះទេ " ជុងអ៉ីនមិនបានចាប់អារម្មណ៏អ្វីនោះទេទើបនៅបន្តថាឲ្យប្អូនដោយការបារម្ភ នាមជាបងតែងខ្វល់ខ្វាយពីប្អូនអញ្ចឹងហើយ
" បានហើយៗកុំឲ្យតែមានលើកក្រោយទៀតទៅបានហើយ " ជុងហ្គុកជួយនិយាយឲ្យហេសាវដើម្បីកុំឲ្យជុងអ៉ីននៅតែសួរនាំបន្តទៀតទើបជុងអ៉ីនព្រម ឯហេសាវក៏ងក់ក្បាលស្របតាមជុងហ្គុកដូចគ្នាថាគេនឹងមិនឲ្យមានលើកក្រោយទៀតទេ ។
" ហ៊ើយ..ឯងនេះពិតជាធ្វើឲ្យបងបារម្ភមែន " ជុងអ៉ីន
" សុំទោស " ហេសាវ
YOU ARE READING
-OUR BABY ALPHA-
Short Story" តើឯងអាចទប់ទល់ជាមួយនឹងពួកយើងបានឬអត់? បីនាក់ប្រហែលមិនអីទេដឹង " ជាប្រលោមលោកភាគខ្លី មានស្នេហានិងវគ្គរោលរាល ។ តួអង្គ៖ ថេហ្យុង / ជុងហ្គុក 30.12.24
