EP:21
1ម៉ោងកន្លងផុតទៅ
«លោកជាសាច់ញាតិអ្នកជំងឺមែនទេ?»គ្រូពេទ្យសួរ
«បាទ»
«នាងឆ្លងផុតគ្រោះថ្នាក់ហើយ ទុកថានាងមានសំណាងហើយដែលក្មេងក្នុងផ្ទៃមិនអី»
«បាទ» ពាក្យថាក្មេងដែលជាកូនរបស់គេធ្វើអោយគេជឿរថានាងពិតជាមានកូនមែន តែដូចរន្ទះបាញ់ចំក្បាលពេលគ្រូពេទ្យនិយាយបន្ត
«តាមធម្មតាក្មេងដែលទើបនឹងលូតលាស់កំឡុងមួយខែកន្លះរឺពីរខែពិតជាប្រឈមនឹងគ្រោះថ្នាក់ណាស់ប្រសិនមានការប៉ះទង្កិចខ្លាំងដូចអ្នកជំងឺ តែសំណាងល្អណាស់ដែលគេរឹងមាំមិនទៅណាចោលប៉ាម៉ាក់»
«លោក......លោកគ្រូពេទ្យនិយាយថាមិច នាងពរពោះប៉ុន្មានខែ?»
«គឺមួយខែកន្លះហើយលោក ចឹងសូមមើលថែអ្នកជំងឺផងកុំអោយរងការប៉ះពាល់ខ្លាំងដូចពេលនេះ ខ្ញុំសូមលាសិនហើយ»
«បាទ.....» ពេលគ្រូពេទ្យចាកចេញ យ៉ុនហ្គី ក៏ទប់លំនឹងខ្លួនសឹងមិនជាប់ តែសំណាងមានមនុស្សជំនិតជួយទប់ទាន់
«ចៅហ្វាយ»
«នាងកុហកយើង........យើងទើបជ្រុលនៅជាមួយនាងទើបបានពីរសប្តាហ៍តែនាងបែរជាមានកូនដល់ទៅមួយខែកន្លះទៅហើយ.......នាងកុហកយើងរហូតយើងលេងស្តាប់ពាក្យពិតរបស់ ជីមីន» គេក្តោបដៃណែននឹកពាក្យសំដីដែលក្មេងតូចរបស់គេនិយាយ តែគេវិញបែរជាមិនព្រមជឿរ
«ចៅហ្វាយ.....កុំអី»
«ឆារីណេ» ទ្វាបន្ទប់អ្នកជំងឺត្រូវបើកដោយកំលាំងដៃរបស់គេនាំអោយអ្នកជំងឺដែលកំពុងសម្រាកត្រូវភ្ញាក់
«លោក......លោកមកហើយរឺខ្ញុំខ្លាចណាស់....ជីមីន គេចង់សម្លាញ់កូនរបស់ពួកយើង» នាងអោបគេណែននាងរៀបរាប់ពីការភ័យខ្លាច
«លេងយើងភ្លាម»
«លោក.....មិចក៏និយាយបែបនេះដាក់ខ្ញុំ...លោកបំភ័យកូនហើយ»
«នាងហ៊ានណាស់ដឹងទេ......នាងហ៊ានកុហកថាក្មេងនោះជាកូនរបស់យើងផង....នាងហ៊ានយកឈាមថោកទាបរបស់នាងមកអោយយើងទទួលខុសត្រូវ.....នាងធ្វើអោយយើងខឹងស្អប់លេងជឿរសំដីមនុស្សដែលយើងស្រលាញ់»
