Part 14

860 42 0
                                        

EP:14

ពិធីជប់លៀង

បន្ទាប់ពីទទួលការយល់ព្រម ឆារីណេ ក៏លាលេងតំណែងជាអ្នកបំរើនាងមានឋានះជាអ្នកនាងម្នាក់នៅទីនេះដោយសារប្អូនប្រុសដ៏គួរអោយស្អប់របស់នាង។ តែមនុស្សដូចនាងទោះខំលើកតំកើនយ៉ាងណាក៏ចរិកមាយាទអាក្រក់នៅតែបង្ហាញដដែល នាងតែងស្អីថាអោយ ជីមីន ក្រោយខ្នងគ្រប់គ្នាតែនាងសំដែងជាល្អចំពោះមុខគ្រប់គ្នា។ ស្រីស្រស់ក្នុងឈុតសិុចសីុពាក់បង្អួតគេក្នុងកម្មវិធីយប់នេះ នាងស្អាតយ៉ាងពិសពុលស្អាតដែលអាចលាក់បាំងមិនអោយអ្នកណាដឹងថាខ្លួនកំពុងមានកូន

«ចាំមើលនឹងមានអ្វីល្អលេងហើយនៅយប់នេះ» ឆារីណេ ឈរញញឹមម្នាក់ឯង

«ឯងរៀបចំខ្លួនហើយរឺនៅ...»

«បាទរួចហើយ»

«តោះទៅក្រោមពេលនេះបងប្រុសបងប្រហែលមកដល់ហើយ» នាយមករបៀបរៀបរយអោយប្រុសតូចឃើញថាគេសង្ហាប្លែកជាងរាល់ដងក្នុងសំលៀកបំពាក់ដែលគេរើសអោយ នាយឃើញថារៀបរយហើយក៏កាន់ដៃគេបណ្តើរទៅក្រោមជាមួយគ្នា

ពិធីនេះមិនជាធំដុំអីទេគេរៀបចំបែបសាមញ្ញនិងឯកជនព្រោះគេចង់អោយបងប្អូនស្លាប់រស់បានស្គាល់មនុស្សដែលគេស្រលាញ់តែមិនទាន់សារភាពនៅឡើយដោយសារមិនទាន់មានឱកាសល្អ

«បងស្រី....បងស្អាតណាស់....បងយ៉ុន គិតចឹងទេ?» ជីមីន ឃើញហើយក៏លើកសរសើរនាងតែនាងមិនបានចាប់អារម្មណ៍សំដីគេឡើយ ដោយសារភ្នែកនាងរវល់សំលឹងមើលអ្នកកំលោះដែលនៅក្បែរប្អូនសម្អប់ដោយការច្រណែន សមតែនាងទេដែលឈរជិតគេ

«អឺ....បាទ» គេឆ្លើយអោយតែរួចពីមាត់ដោយមិនដឹងថាសំលឹងគេធ្វើអោយម្ចាស់ខ្លួនអរឡើងញ័រខ្លួន

«អរគុណច្រើន»

«អូនោះ បងប្រុសបងមកហើយ»

«អីយ៉ា....សួស្ដីប្អូនប្រុស» ជីន អ្នកកំលោះសាច់ក្រអូបនៅលីវមួយរយភាគរយ រាក់ទាក់ប្អូនដែលខានជួបគ្នាព្រោះរវល់

«សួស្ដីបង ជីន សួស្តី ហ៊ូសុក» ពួកគេអោបនឹងចាប់ដៃគ្នាយ៉ាងនឹករលឹក«តែដូចជាមិនឃើញ ជុងហ្គុគ» គេសំដៅលើប្អូនប្រុសពៅប្រចាំក្រុមរបស់ពួកគេ

កែវភ្នែករាជសីហ៍ (End ✅️)Where stories live. Discover now