Part 19

875 42 0
                                        

EP:19

រាត្រីកាលដ៏អប់អួរត្រូវបានកន្លងផុតទៅម្នាក់ស្ទើរតែផុតដង្ហើមនឹងហេតុការណ៍កាល ពីយប់ មិញ រាងតូចស្តើងដើរសំដៅទៅរកឡានដោយភាពសោកសៅគ្មានស្នាមញញឹម ភ្នែកគេហើម តិចៗប្រហែលមកពីលទ្ធផលនៃការយំច្រើន ពេក បបូរមាត់ស្អាតដែលតែងញញឹមនឹងនិយាយពាក្យពិរោះក៏ត្រូវគាំងបិទជិតមិនបញ្ចេញសំលេងអ្វីទាំងអស់។ នាយប្រឹងដើរអោយដល់ឡានដោយមិនចង់មើលមុខប្រុសម្នាក់ដែលកំពុងសំលឹងមើលនាយ វាពិតជាពិបាកនឹងដែលត្រូវគេចមុខ វាកាន់តែពិបាកពេលឃើញដៃរបស់គេត្រូវអោបជាប់ដោយមនុស្សស្រីដែលនិយាយកុហក

«ជីមីន អង្គុយខាងក្រោយជាមួយបងមក» យ៉ុនហ្គី ចាប់ដៃ ជីមីន ពេលឃើញគេបំរុងបើកទ្វាឡានផ្នែកខាងមុខដើម្បីអង្គុយក្បែរអ្នកបើក បែរជាមិនព្រមនៅក្បែរគេដូចកាលមកទីនេះ

«ខ្ញុំថា..កុំអីល្អជាង បងថ្លៃប្រហែលជាត្រូវមើលថែប្រពន្ធកូនបង បើខ្ញុំទៅអង្គុយនាំតែចង្អៀតនោះទេ ព្រោះមើលទៅបងស្រីដូចជាសុខភាពមិនសូវល្អ» នាយវាស់ដៃគេចេញ ខ្សែរភ្នែកដែលសំលឹងក៏ដក់ដោយទឹកភ្នែក ពាក្យថា"បង"ដែលគេតែងហៅដោយក្តីស្រលាញ់ពេញបេះដូងពេលនេះត្រូវបន្ថែមចុង"ថ្លៃ"ដើម្បីរក្សាគំលាតរវាងគ្នា បន្ទាប់ពីរឿងយប់មិញ

«ជីមីន កុំហៅបងបែបនេះ» បេះដូងនេះវាញោចដូចនរណាម្នាក់យកម្ជុរមកចាក់

«តោះឡើងឡានល្អជាង» ឆារីណេ សប្បាយអរនឹងការសន្ទនាដែលពរពេញដោយការឈឺចាប់របស់ពួកគេ នាងកាន់តែសប្បាយពេលខ្លួនប្រៀបបាននឹងអ្នកឈ្នះ ដៃដែលអោបគេនាងក៏រឹតកាន់តែខ្លាំងហើយទាញគេអោយចូលឡានជាការឌឺដង

« ហ្វីមីន» យ៉ុនហ្គី បានត្រឹមហៅឈ្មោះម្ចាស់ចិត្តខ្លួន តែគេមិនបានស្តាប់ដោយសារគេចូលក្នុងឡានហើយបិទទ្វាអង្គុយសំលឹងមើលខាងមុខដោយមិនងាកមើលនាយសូម្បីបន្តិច

«ចៅហ្វាយ....ខ្ញុំចេញដំណើរហើយ» ដេគីន ប្រាប់ពេលឃើញគ្រប់គ្នានៅក្នុងឡាន តែបរិកាសពេលនេះវាសោះកក្រោះបំផុត គ្រប់គ្នាមិនបាននិយាយអ្វីក្រៅពីភាពស្ងាត់ស្ងៀម។

ការធ្វើដំណើរចេះតែបន្តទៅមុខរហូត យ៉ុនហ្គី តែងលួចសំលឹងមើលអ្នកដែលអង្គុយខាងមុខតាមកញ្ចក់ឡាន នាយឃើញទឹកភ្នែកស្រក់មក នាយឃើញដៃញ័ររបស់គេខំជូតវាចេញម្តងហើយម្តងទៀតតែវានៅតែមិនព្រមស្តាប់ហើយហូរមកដដែល នាយចង់លោមលោមគេ ចង់អោបថើបគេផ្ទាល់ដៃ តែមិនអាចធ្វើបានព្រោះខ្លួនពេលនេះត្រូវស្រីម្នាក់កៀកជាប់ គេងផ្អែកលើស្មានាយមិនព្រមលេង

កែវភ្នែករាជសីហ៍ (End ✅️)Tempat cerita menjadi hidup. Temukan sekarang