ម៉ាក់តែងតែគិតពីកូន

Start from the beginning
                                        

+ apartment

ត្រលប់មកក្រុមរាងតូចដែរបានធ្វើដំណើរមកដល់កន្លែងសម្រាកវិញ ថ្មើនេះក៏រាងរសៀលទៅហើយ ជុងវ៉ុនកំពុងអង្គុយធ្វើការរបស់គេ ចំណែកជេគនិងហ្វីលិកក៏ជួយគ្នាធ្វើម្ហូបសម្រាប់អាហារពេលល្ងាច

" ប៉ាតូច ប៉ាតូច ពាក់ខ្សែរកនេះអោយកូនបន្តិចបានទេ " យ៉េណាបានដើរចេញមកពីក្នុងបន្ទប់សមកដៅរកជេគនៅផ្ទះបាយជាមួយដៃកាន់ខ្សែរកមួយខ្សែរ

" ប៉ារវល់ហើយ ដៃក៏ប្រឡាក់ទៀត កូនយកទៅអោយពូវ៉ុនពាក់អោយបានទេ " jake

" ចា៎សបាន " និយាយហើយយ៉េណាក៏ដើរទៅរកជុងវ៉ុនដែរកំពុងអង្គុយធ្វើការវិញម្ដង ។ ក្រោយយ៉េណាដើរចេញទៅបាត់ហ្វីលិកក៏បានសួរមកកាន់ជេគផងដែរ

" ជេគ!!ឯងមិនគិតទៅរកប៉ាម៉ាក់ឯងខ្លះទេឬ "

" អឺម...យើងមិនដឹងថាមានហេតុផលអ្វីទៅរកពួកគាត់នោះទេ "

" ប៉ុន្ដែពួកគាត់ជាប៉ាម៉ាក់ឯងណា ហេតុផលនោះគឺឯងជាកូនហ្នឹងហើយ "

" ប៉ុន្តែ-យើង​មិនមែនជាកូនពួកគាត់តាំងពីប្រាំឆ្នាំមុនមកម៉្លេះ "

" យើងនៅតែជឿជាក់ថាពួកគាត់នៅរង់ចាំការវិលត្រលប់របស់ឯងមិនខានទេ ពេលនោះអាចថាជាអារម្មណ៍មួយឆាវរបស់ពួកគាត់ប៉ុណ្ណោះ យើងប្រាប់ឯងរឿងមួយចោះ "

" រឿងអីទៅ "

" ម៉ាក់របស់ឯងក៏ធ្លាប់ទៅលួចមើលឯងនៅអង់គ្លេសដែរ មិនមែនម្ដង ហើយក៏មិនមែនពីរដង គាត់ទៅសឹងរាល់ឆ្នាំ ហើយយើងក៏ធ្លាប់បានជួបគ្នានិយាយជាមួយគាត់ដែរ តែគាត់សុំយើងកុំអោយប្រាប់ឯង "

" ឯងនិយាយជាការពិតដែរទេ "

" យើងទៅកុហកឯងធ្វើអី កាលឆ្នាំឯងមកអង់គ្លេសថ្មីៗបានមួយឆ្នាំ យើងក៏បានជួបគាត់ឈរសម្លឹងមើលឯងដែរកំពុងដើរចូលទៅក្នុងខុនដូរ កាលនោះយើងក៏បានស្គាល់គាត់ថាជាម៉ាក់ឯងតាមរយះរូបថតដែរឯងតាំងនៅក្បាលគ្រែផងដែរ "

________

《 សួស្ដីអ្នកមីង តើអ្នកមីងជាម៉ាក់ជេគមែនទេ 》felix

《 អូ-តើក្មួយជាអ្នកណាគេដែរ 》Mrs.Sim

《 ខ្ញុំជាមិត្តរបស់ជេគ ពួកយើងរស់នៅខុនដូរជាមួយគ្នា តើអ្នកមីងចង់ចូលទៅរកជេគដែរទេ 》felix

《 អត់ទេៗ មិនអីទេ មីងមកនេះមិនបានអោយគេដឹងឡើយ តើគេសុខសប្បាយដែរទេ ? 》Mrs.sim

《 ជេគសុខសប្បាយធម្មតាទេអ្នកមីង តើអ្នកមីងមានបញ្ហាអ្វីមែនទេ 》ហ្វីលិកសួរបែបនេះព្រោះឃើញទឹកមុខអ្នកមីងរាងសេដៗ

《 ជេគនិងអ្នកផ្ទះមិនត្រូវគ្នាយូរហើយ គេបានឈ្លោះគ្នាជាមួយលោកប៉ាមុនមកនៅអង់គ្លេសទៅទៀត ហេតុដូច្នេះហើយមីងមិនហ៊ានទៅជួបគេឡើយ ក្មួយកុំប្រាប់អីណាថាមីងបានមកលួចមើលគេបែបនេះ 》Mrs.sim

《 បាទ ខ្ញុំនិងមិនប្រាប់គេទេ តែមីងពិតជាមិនចង់ទៅចូលទៅពិតមែនឬ ពេលនេះគេមានកូនស្រីម្នាក់គួរឲ្យស្រលាញ់ណាស់ 》felix

《 មីងក៏បានឃើញមានក្មេងនៅជាមួយគេដែរមីងក៏គិតថាជាកូនស្រីគេដូចគ្នា ឃើញគេមានក្ដីសុខមីងក៏សប្បាយចិត្តហើយ នេះប្រាក់មួយចំនួន ក្មួយជួយមើលថែគេនិងកូនជំនួសមីងផង ថ្ងៃស្អែកមីងត្រឡប់ទៅកូរ៉េវិញហើយ 》Mrs.sim

________

" តាមពិតម៉ាក់ឯងនៅគិតពីឯងគ្រប់ពេល ក្រោយពីបានជួបគ្នាម្ដងនោះ លើកក្រោយៗទៀតឆ្លៀតពេលឯងមិននៅខុនដូរយើងតែងតែអោយគាត់ចូលមកលេងនិងយ៉េណាចម្អិនម្ហូបឲ្យយើងញ៉ាំ ម្ហូបដែរឯងនិយាយថាស្រដៀងនិងស្នាដៃម៉ាក់ឯងនោះគឺត្រូវហើយព្រោះគាត់អ្នកធ្វើ ហើយគាត់តែធ្វើបែបនោះរឿយៗនៅពេលគាត់ឡើងមកអង់គ្លេស " ហ្វីលិកតែងតែចង់អោយជេគត្រូវគ្នាជាមួយគ្រួសារគេណាស់ ព្រោះរាងតូចមិនចង់អោយជេគត្រូវរស់នៅចិញ្ចឹមកូនស្រីតែម្នាក់ឯងបែបនេះទេ ក្នុងចិត្តគេក៏អាចត្រូវកម្លាំងចិត្តពីគ្រួសារដែរ

" ប៉ុន្តែប៉ារបស់យើងនៅតែខឹងនិងយើង " ជេគនៅតែគិតថាប៉ាខ្លួនគឺស្អប់ខ្លួន ព្រោះពេលនោះគាត់ជាអ្នកនិយាយកាត់កាលឪពុកកូនរវាងគេហើយនិងគាត់ចោលដោយខ្លួនឯង

  #អោយមួយភាគជាការដូខួបជុងវ៉ុន happy birthday yang jungwon ☆°•°♡,<3 🧡🍰

មនុស្សសំខាន់ 💫🩵 // Heejake //Where stories live. Discover now