ភាគទី 02

Beginne am Anfang
                                        

« ចន វ៉ុនវ៉ូ មែនទេ? » 

« បាទ ខ្ញុំចន វ៉ុនវ៉ូ »

« សូមទោសដែលអោយរង់ចាំយូរ ចៃដន្យមានការប្រជុំបន្ទាន់ ទើបធ្វើអោយរាងរាំងស្ទះបន្ទិច សូមទោសផងណា »

« បាទ ខ្ញុំចាំមិនយូរប៉ុន្មានទេ ព្រោះខ្ញុំក៏មិនដឹងថាខ្ញុំគេងលក់យូរប៉ុណ្ណាដែរ! » លោកប្រធានចាប់ផ្ដើមញញឹមម្ដងទៀត ជាស្នាមញញឹមដែលធ្វើអោយវ៉ុនវ៉ូកក់ក្ដៅក្នុងចិត្តយ៉ាងខ្លាំង យ៉ាងហោចណាស់ក៏អាល់ហ្វាមិនអាក្រក់ទាំងអស់ដូចពួកអាល់ហ្វានៅខាងក្រៅដែរ

« តាមពិតទៅ លោកនាយកបានផ្ដាំអោយមើលថែរលោកដោយផ្ទាល់ ប៉ុន្តែដោយសារតែខ្ញុំត្រូវប្រជុំឡើងចុះញឹកញាប់ គ្មានពេលវេលាច្រើនទេ ទើបខ្ញុំត្រូវអោយលោកធ្វើការជាមួយអ្នកផ្សេងកំឡុងដែលខ្ញុំមិននៅ ប៉ុន្តែកុំបារម្ភអី ពេលនៅទីនេះ លោកអាចនៅធ្វើការជាមួយនឹងខ្ញុំ ហើយពេលដែលមានភារកិច្ច​ លោកអាចចុះទៅជាមួយគេបាន » ក្នុងចិត្តដែលកំពុងតែគិតថាកក់ក្ដៅអំបាញ់មិញ បែរជាធ្វើអោយក្ដីសង្ឃឹមរលាយអស់ សល់ត្រឹមតែឬកពារហាក់ដូចជាមិនស្រណុកក្នុងចិត្ត ព្រោះគិតថាគេធ្វើការជាមួយនឹងសឹងឆឹលតែម្នាក់ ដែលអាចអោយអ្នកម្ខាងទៀត ដឹងយ៉ាងច្បាស់តាមរយះទឹកមុខស្លេកស្លាំងរបស់គេ

« ខ្ញុំឈ្មោះ ឆយ សឹងឆឹល ហើយអ្នកដែលលោកត្រូវហាត់រៀនការងារជាមួយ គេគឺជាបងប្អូនជីដូនមួយជាមួយនឹងខ្ញុំ ដូច្នេះលោកអាចទុកចិត្តបាន គេមិនដូចជាអាល់ហ្វាផ្សេងទៀតទេ » លឺដូច្នេះ វ៉ុនវ៉ូក៏គ្មានពាក្យអ្វីវាចារក្រៅពីត្រឹមងក់ក្បាលយល់ព្រមទៅតាមអ្វីដែលគេរៀបចំអោយដែរ ព្រោះថាគេដឹងខ្លួនច្បាស់ ត្រឹមមកធ្វើការប៉ុណ្ណេះវាផ្ដល់បញ្ហាជាច្រើនដល់អ្នកដទៃបាត់ទៅហើយ

« ពេលដែលលោកគ្មានការងាររវល់ តើខ្ញុំអាចដើរតាមលោកប្រធានបានដែរទេ? » វ៉ុនវ៉ូលើកសំណើឡើងទាំងរអៀសចិត្ត ទាក់ទើរមិនហ៊ានហារមាត់

« ប្រាកដណាស់ បើសិនជាលោកមានអារម្មណ៍សុវត្តិភាពពេលដែលនៅក្បែរខ្ញុំ ខ្ញុំប្រាកដជាសប្បាយចិត្ត » សឹងឆឹល តបទាំងញញឹមពព្រាយ ខុសប្លែកពីវ៉ុនវ៉ូដែលគិតតែព្យាយាមឃាត់បេះដូងកុំអោយលោតញាប់

លង់ស្នេហ៍ មួយរាត្រី // Minwon ABOWo Geschichten leben. Entdecke jetzt