សម្លឹងមើលចុះឡើងបានបន្ទិច ភ្នែករបស់គេក៏មានអារម្មណ៍ថាទន់ និងផ្សារ នេះប្រហែលជាយប់មិញគេមានអារម្មណ៍ថារំភើបពេកគេងមិនលក់ហើយ​ ទើបមកទន់ត្របកភ្នែកអីនៅពេលបែបនេះចឹង។  វ៉ុនវូដោះវ៉ែនតាទៅដាក់លើសាឡុងក្បែរខ្លួន មុននឹងផ្អែកក្បាលទៅលើសាឡុង រួចក៏បិទភ្នែក គិតថាគ្រាន់តែបិទភ្នែកប៉ុណ្ណោះ ប៉ុន្តែចុងក្រោយ គេក៏បានគេងលក់ ចំហរមាត់ដូចកូនឆ្មារចឹង​​។ 

ពីមួយនាទី ទៅមួយនាទី ក៏បានកន្លងផុត…..

( នេះគេងយូរប៉ុណ្ណាហើយ? ) គេងសុខៗគេក៏ស្រាប់តែមានអារម្មណ៍ចម្លែកដូចមាននរណាម្នាក់កំពុងតែសម្លឹងមើលមុខខ្លួន ទើបលេចឡើងនូវការគិតក្នុងចិត្ត សួរខ្លួនឯងនូវសំណួរដែលគេមិនដឹង។​ 

វ៉ុនវ៉ូ បើកភ្នែកមកតិចៗជាមួយនឹងរូបភាពព្រឹលៗដែលគេព្យាយាមចាប់យករូបភាពសន្សឹមៗដោយភ្នែកម្ងូបគួរអោយស្អប់របស់គេ។ ត្បិតថារូបភាពដែលបានមើលឃើញ វាមានគុណភាពកម្រិត144Pក៏ពិតមែន ប៉ុន្តែខ្សែភ្នែកមុតថ្លា ត្របកភ្នែកក្រាស់ខ្មៅ អាចមើលឃើញដល់អំណាចរបស់មនុស្សម្នាក់នោះបានថា គេប្រាកដជាអាល់ហ្វាច្បាស់ណាស់។ មុខរលោងស្រិល ថ្ពាល់ខួចទាំងសង កំពុងតែច្រត់ចង្កេះអោនមករកវ៉ុនវ៉ូ ទាំងញញឹមផ្កាត្រកួន វ៉ុនវូសម្លឹងមើលមុខគេពីខាងក្រោមក៏ពិតមែន ប៉ុន្តែនៅតែរក្សាទម្រង់មុខ ភាពសង្ហា និងជះភាពអំណាចរបស់ខ្លួនយ៉ាងល្អ ធ្វើអោយអូមេហ្កាម្នាក់នេះ ជាប់គាំងនៅមួយកន្លែង ហាក់ដូចជានរណាទាញខាបយកព្រលឹងរបស់គេចេញពីខ្លួនចឹង ។

« គេងលក់យូរហើយមែនទេ? »​ សម្លេងរបស់គេសាកសមជាសុភាពបុរសពិតមែន។ សម្លេងរឹងមាំ មួយៗ​ ច្បាស់ៗ តែបង្កប់ដោយភាពផ្អែមល្ហែម ធ្វើអោយបេះដូងវ៉ុនវ៉ូស្ទើរតែជ្រុះចេញពីខ្លួន តែដោយនឹកថា​ គេមកទីនេះ​ គឺមិនមែនមករកអាល់ហ្វានោះទេ ទើបរហ័សប្រមូលយកព្រលឹងមកទុកក្នុងខ្លួនវិញ រួចក៏ប្រញ៉ាប់ទាញវែនតាមកពាក់ ឈរត្រង់ខ្លួនស្ទើរតែទប់លំនឹងរបស់ខ្លួនមិនចង់បាន 

« ខ្ញុំសូមទោស! ខ្ញុំ... ខ្ញុំ... ខ្ញុំគ្មានចេតនាទេ » 

« ហឹស ហឹស ហឹស មិនអីទេ! ហេតុអ្វីស្លន់ស្លោយ៉ាងនេះ ខ្ញុំមិនទាន់បានស្ដីអោយឯណា! អង្គុយចុះមក » អ្នកដែលមានរូបរាងមាំទាំក្នុងឯកសណ្ឋានជាប៉ូលីសពិសេសបានសើចទាំងអស់សំណើចបញ្ចេញថ្ពាល់ខួចរបស់ខ្លួនទាំងសង ទើបសម្រួលឥរិយាបថរបស់ខ្លួនមកជាទឹកមុខមាំវិញ ។​ វ៉ុនវ៉ូរុញវែនតាដែលបម្រុងនឹងធ្លាក់នៅលើខ្ទង់ច្រមុះអោយឡើងលើបន្ទិច មុននឹងអង្គុយតាមអាល់ហ្វាបញ្ជា 

លង់ស្នេហ៍ មួយរាត្រី // Minwon ABOМесто, где живут истории. Откройте их для себя