«បងមានជឿរសំដីខ្ញុំខ្លះទេ ពេលនេះបងប្រហែលជាមានក្តីសុខណាស់ហើយ» ជីមីន បានត្រឹមនិយាយស្ងាត់ៗនៅក្នុងបេះដូងដ៏ល្ហល្ហេវ នេត្រាដែលតែងលួចសំលឹងមើលគេតាមកញ្ចក់ក៏ឃើញគ្រប់កាយវិការស្និទ្ធស្នាលរបស់អ្នកខាងក្រោយ នាំអោយទឹកនេត្រាក៏ហូរតែបានត្រឹមតែលួចយំមិនហ៊ានបញ្ចេញសំលេង

ឡានទំនើបបានចតពេលដល់ភូមិគ្រិះដ៏ធំមហិមា គ្រប់គ្នាបើកចុះមក ស្រាប់តែជីមីន រត់ឡើងទៅខាងក្នុងបន្ទប់ដោយមិននិយាយអ្វី

«ជីមីន.......»

«លោកយ៉ុន» ឆារីណេ ហៅគេឯដៃក៏ចាប់គេមិនព្រមលេង

«ចាំយើងអោយ ដេគីន ជូននាងទៅសំរាក....លេងដៃយើងបានហើយ» អ្នកកំលោះបេះដៃនាងចេញហើយក៏ដើរយ៉ាងលឿនទៅខាងលើបាត់

«លោកយ៉ុន» ស្រីស្រស់ក្នាញ់ចិត្តជាខ្លាំងបំរុងថារត់តាមគេទៅហើយតែត្រូវដៃមាំដូចដង្កៀបរបស់ ដេគីន ចាប់នាងជាប់

«នាងគួរទៅបន្ទប់សំរាកតាមចៅហ្វាយប្រាប់» គេនិយាយដោយមុខមាំ គេដឹងច្បាស់ថាប្រសិនបើលេងនាងអោយទៅនាងនឹងបង្ករឿងអោយក្មេងប្រុសដ៏គួរអោយអាណិតកាល ពីយប់មិញយំដូចកាលនៅឆ្នេរសមុទ្រទៀតមិនខាន

«តែ....ខ្ញុំ»

«ចាំខ្ញុំជូននាងទៅ»

«លេងដៃ...ចាំខ្ញុំដើរខ្លួនឯង» នាងស្អប់ខ្ពើមនឹងការប៉ះពាល់របស់គេ ជាពិសេសពេលគេព្យាយាមរារាំងនាង នាងកាន់តែខឹងតែមិនអាចធ្វើអ្វីបាន

សំលេងយំខ្សិបៗបានបន្លឺឡើងចំកណ្តាលបន្ទប់ដ៏ធំទូលាយ កាយតូចដែលញ័រតិចៗត្រូវជ្រប់មុខយំនឹងពូកដើម្បីលាក់បាំងផ្ទៃមុខដែលដាមដោយទឹកភ្នែក

«ហឹុក.....ហឹុក»

«ហ្វីមីន ឈប់យំទៅពេលលឺសំលេងឯងយំបងពិតជាវេទនាណាស់» យ៉ុនហ្គី ដើរចូលមកអោបរាងកាយដែលញ័រដូចកូនសត្វនោះ នាយព្យាយាមក្រសោបបង្វែរមុខគេអោយមើលមុខនាយ

«ហឹុក.....ហឹុក.....បងចេញទៅ....ហឹុក...ទៅមើលថែប្រពន្ធកូនបងចុះ» ប្រុសតូចប្រឹងក្តោបមុខជាប់នឹងពូកមិនព្រមងើប ពាក្យមួយៗដែលនិយាយចេញមកវាញ័រនឹងឈឺចាប់បំផុត

«កុំនិយាយដាក់បងបែបនេះ.....បង.....បងពិតជាមិនចង់អោយរឿងនេះកើតឡើងនោះទេជាពិសេសបងកាន់តែមិនចង់ឃើញការឈឺ ចាប់របស់ឯង» នាយទាញគេអោយបែរមុខមក ហើយអ្វីដែលឃើញនាំអោយបេះដូងគេឈឺចាប់លើសកម្រិតប្រកាសអាសន្ន ភ្នែកដែលក្រហមហើយហើម ទឹកនេត្រាដែលហូរ វាបញ្ជាក់ច្បាស់ហើយថាក្មេងចុលម្នាក់នេះគ្រាំចិត្ដកម្រិតណា

«បើបងមិនចង់ឃើញការឈឺចាប់របស់ខ្ញុំ ហេតុអ្វីបងមិនជឿរអ្វីដែលខ្ញុំនិយាយ? នេះរឺពាក្យសន្យាដែលបងនិយាយថានឹងមិនធ្វើអោយខ្ញុំខូចចិត្ត» មុខស្រទន់នៅតែដាមដោយតំណាក់ទឹកភ្នែក វានៅតែស្រក់ពេលសំលឹងមើលកែវភ្នែកអ្នកដែលនៅលើរាងកាយ មិន ឃើញភាពជឿរជាក់លើខ្លួនបន្តិចណាសោះ

«ទុកពេលអោយបងបន្តិច.....បងនឹងដោះស្រាយបញ្ហានេះ»

«ហេតុអ្វីបងត្រូវដោះស្រាយ បញ្ហានេះបងមិនមែនជាអ្នកចងនោះទេ បងគ្រាន់តែចាញ់ល្បិចគាត់ប៉ុនណ្ណះ....បងជឿរខ្ញុំទៅគាត់កុហកបងទេ»

«បាន......បងនឹងជឿរឯង» កែវភ្នែកនឹងសំដីដែលនិយាយមកធ្វើអោយគេគិតឡើងវិញ ថាគួរជឿររឺអត់ គួរជឿរសំដីមនុស្សដែលខ្លួនស្រលាញ់រឺយ៉ាង

«បងព្រមជឿរខ្ញុំហើយមែនទេ?»

«បងជឿរឯងឈប់យំទៅ» យ៉ុនហ្គី មិនចង់បានអ្វីត្រឹមឃើញគេមានអារម្មណ៍ថាធូរស្រាលនាយក៏សុខចិត្តសម្របតាម ទោះចិត្តនេះវាមិនប្រាកដមួយរយភាគរយក៏ដោយ

«សូមជឿរខ្ញុំរហូតណា ខ្ញុំមិនដែលកុហកបងទេ» នាយតូចអោបគេណែន ទឹកមុខប្រែជាស្រស់ជាងពេលមុន

«បាទ.......យំឡើងហើមភ្នែកហើយ....បងសុំមើលបន្តិច» ផ្ទៃមុខក្រហមៗត្រូវបបូរមាត់ក្តៅថើបពេញ នាយអូសស្នាមថើបរបស់ខ្លួនសព្វកន្លែងលើមុខនោះមុននឹងចុះមកដល់បបូរមាត់ក្រហមហើយកាន់តែទាបទៅៗរហូតដល់ក្រោម សំលៀកបំពាក់នៅលើរាងកាយក៏ត្រូវទាញចេញម្តងមួយៗរហូតដល់អស់ បន្ទប់មកបទភ្លេងដែលក្តៅឆ្ងាញ់ត្រូវបានប្រគុំឡើងទាំងព្រឹករហូតដល់រសៀលដោយសាេម្នាក់ៗអស់កំលាំងរៀងខ្លួន

«បងស្រលាញ់អូនណាស់»

«អូនក៏ស្រលាញ់បងដែល សូមជឿរអូន»

ពាក្យផ្អែមល្ហែមដែលចេញពីមាត់ពួកគេគឺពិតជាមានរស់ជាតិផ្អែមដូចទឹកឃ្មុំនារដូវប្រាំង

កែវភ្នែករាជសីហ៍ (End ✅️)Where stories live. Discover now