ពិតណាស់ពួកគេមានគ្នាបួននាក់តាំងពី ដើមមកពួកគេមានលោហិតវង់ត្រកូលដូចគ្នា ទោះមិនបានកើតផ្ទៃម្តាយតែមួយតែពួកគេស្រលាញ់គ្នាដូចបងប្អូនបង្កើត

«ប្រុសពៅរវល់ទៅតាមកូនខ្លាឃ្មុំអោយចូលទ្រុងមាសវិញនឹងណា» ហ៊ូសុក និយាយ

«ដូចឆ្មាចាប់កណ្តុរអញ្ចឹង»

«បានហើយឈប់និយាយពីពួកគេទៅ......តែនេះប្រុសតូចបណ្តូលចិត្តរបស់ឯងរឺ?» ជីន ខ្សិបសួរតិចៗជាការលលេង

«ចាំខ្ញុំណែនាំអោយស្គាល់នេះ ជីមីន » រួចគេបន្ត« ជីមីន នេះបងប្អូនដែលបងចង់ណែនាំអោយឯងស្គាល់ម្នាក់នេះគាត់ឈ្មោះជីន ម្នាក់ទៀតគាត់ឈ្មោះ ហ៊ូសុក ហើយនៅមានម្នាក់ទៀតតែគេរវល់មិនបានមក»

«សួស្ដីប្អូនថ្លៃ.....អូច្រលំប្អូនប្រុស...ហិក» ជីន និយាយលោលេងតាមចរិករបស់ខ្លួនហើយក៏សើចពេលឃើញកំលោះតូចធ្វើខ្លួនមិនត្រូវ

«សួស្ដីប្អូនប្រុស»

«សួស្ដីបងប្រុសទាំងពីរ...រីករាយណាស់ដែលបានស្គាល់ពួកបង»

«តែអ្នកនាងខាងនេះជាអ្នកណា?» ហ៊ូសុក សួរដោយឆ្ងល់ឃើញនាងឈរនៅទីនេះយូរណាស់ហើយការស្លៀកពាក់ក៏ឆើតឆាយបើថាអ្នកបំរើគឺមិនសមទេ

«នាងគឺ ឆារីណ បងស្រីរបស់ ជីមីន»

«សួស្ដីអ្នកនាង» កំលោះទាំងពីរនិយាយដោយការគួរសម

«សួស្ដី» ចរិកនាងនៅតែជ្រួលជ្រើមពេលឃើញបុរសសង្ហាអ្នកមាន

«តោះទៅញាុំអី....នឹងអាលផឹកស្រា»

«តោះ....តោះ»

គ្រប់គ្នាក៏ដើរទៅតុអាហារដែលរៀបរួចស្រេចហើយក៏ញាំុដោយរីករាយនឹងជជែកគ្នាជាហូរហែររហូតដល់យប់ទើបបំបែកគ្នាត្រលប់ទៅផ្ទះ ដែលម្ចាស់ផ្ទះផឹកជ្រុសស្រវឹងបាត់ទៅហើយ

«ពួកបងលាសិនហើយ»

«បាទបងមិនបានជូនដំណើរទៅព្រោះខ្ញុំស្រវឹងបន្តិចហើយ»

«ឯងទៅរួចទេ...ធម្មតាឯងមិនមែនបែបនេះទេ យ៉ុនហ្គី » ជីន និយាយដោយឆ្ងល់គេដឹងចរិកប្អូនគេផឹកមិនងាយស្រវឹងទេតែថ្ងៃនេះខុសធម្មតា

«មិនអីទេបងខ្ញុំទៅរួច»

«ចឹងបងទៅហើយ»ថាហើយពួកគេក៏ចាកចេញទៅ

«តោះលោកស្រវឹងហើយចាំខ្ញុំជូនទៅបន្ទប់ ហើយពួកឯងឆាប់នាំ ជីមីន ទៅបន្ទប់គេទៅ....ចាំយើងនាំលោកយ៉ុន ទៅតាមក្រោយ»

«បាទ»អ្នកបំរើម្នាក់ក៏គ្រា ជីមីន ដែលសន្លប់ទៅបន្ទប់ចំណែក ឆារីណេ គ្រា យ៉ុនហ្គី ដោយលំបាកឡើងហើយឈប់មុខបន្ទប់គេតែមិនទាន់ចូល

«រួចហើយអ្នកនាង»

«ល្អឯងទៅសំរាកបានហើយចាំយើងមើលចែពួកគេ ហើយនាំលោក ដេគីន ទៅសំរាកផង» មិនត្រឹមតែ យ៉ុនហ្គី និង ជីមីនដែលស្រវឹង ដេគីនក៏សន្លប់មួយសូន្យដូចគ្នាដោយមិនដឹងមូលហេតុ

«បាទ»ថាហើយគេក៏ដើរចេញទៅ ចំណែក ឆារីណេ ក៏គ្រារាងកាយមាំអោយទៅតាមខ្លួន ដោយមិនបានអោយគេចូលបន្ទប់គេទេគឺបែរជាសំដៅទៅបន្ទប់ខ្លួននាង ដោយគ្មានការប្រឆាំងរឺសួរនាំពីគេដោយសារស្រាដែលផឹកទៅវាមានប្រតិកម្មឆាប់ត្រឹមមួយភ្លែតសោះក៏បើកភ្នែកលេងចង់រួចទៅហើយ.......

កែវភ្នែករាជសីហ៍ (End ✅️)Donde viven las historias. Descúbrelo ahora